-->
សូមស្វាគមន៍ www.phnomboreytvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800
សូមស្វាគមន៍ គេហទំព័រ ភ្នំបូរី ធីវី អនឡាញមានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ ២ករណីផ្សេងគ្នា.........

ចំនួនអ្នកទស្សនា: Views




ភ្នំពេញ.កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌមានជ័យ បានទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះ ចំនួន០២នាក់ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍ចុះឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ ២ករណីផ្សេងគ្នា ដោយក្នុងនោះ ជនសង្ស័យឈ្មោះ ចាន់ ម៉ៅ ភេទប្រុស អាយុ៤០ឆ្នាំ ឃាត់ខ្លួន នៅម្ដុំផ្ទះសំណាក់យីហោ៥២ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ និងជនសង្ស័យម្នាក់ទៀតឈ្មោះ ឃីម ខែ ភេទប្រុស អាយុ១៨ឆ្នាំ ឃាត់ខ្លួននៅចំណុចផ្ទះជួល ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក ៖ ទូរស័ព្ទដៃចំនួន ០២គ្រឿង ក្នុងនោះ ០១គ្រឿង ម៉ាកVIVO និង ០១គ្រឿងទៀត ម៉ាក iphone 12ProMax ជារបស់ជនរងគ្រោះ ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ។


ក្រោមវិធានការជំនាញជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើលួចទូរស័ព្ទ របស់ជនរងគ្រោះ ពិតប្រាកដមែន។

ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។



ទីតាំងបើកល្បែងជល់មាន់ បៀរ អាប៉ោង និងយូគីលេងបានដោយសេរី អជ្ញាធរនិងសមត្ថកិច្ចមូលដ្ថានរក្សាស្ងៀមស្ងាត.....

ចំនួនអ្នកទស្សនា: Views



ត្បូងឃ្មុំ÷ ថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៥ មានសង្វៀនជល់មាន់ អាប៉ោង និងល្បែងយូគីមួយកន្លែងនៅក្នុងចំការកៅស៊ូក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសាស្ត្រ ភូមិស្ទៀង ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពង់ទាក់ទាញចំណាប់អារម្មណ៌ឲ្យក្រុមអ្នកញៀនល្បែងចូលទៅលេងភ្នាល់ យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ខណៈអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធហាក់មិនអើពើឬបង្ក្រាបឡើយ ដែលធ្វើឲ្យពលរដ្ឋមានចម្ងល់ថា ទំនងជាម្ចាស់សង្វៀនជល់មាន់នេះ ទំនងជាមានខ្នងបង្អែកឬអំណាចធំជាងលោក ប៉ែន កុសល អភិបាលខេត្តត្បូងឃ្មុំទៀតមើលទៅ បានជាមិនញញ្ញើអជ្ញាធមឬសមត្ថិកិច្ចពាក់ព័ន្ធបែបនេះ ឬក៍អាចគេរៀបចំសែនព្រេងជូនលាភសក្ខរ:ម្ចាស់ទឹកម្ចាស់ដីរួចរាល់ជាថ្នូរក្នុងការមិនទៅចុះបង្រ្កាបទីតាំងខាងលើនេះ។


បើតាមប្រភពពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិស្ទៀង បានរាយការណ៍ឲ្យដឹងថាសង្វៀនជល់មាន់ខុសច្បាប់នេះបើកឲ្យអ្នកញៀនល្បែងចូលលេងភ្នាល់ជាយូរមកហើយ ដោយមានអ្នកចូលទៅលេងល្បែងរាប់រយនាក់ក្នុងមួយថ្ងៃៗ មានទាំងពលរដ្ឋក្រីក្រ និងអ្នកមានលុយមកពីទីជិត និងឆ្ងាយ មានទាំងម៉ូត និងឡានរាប់រយគ្រឿង។

ប្រភពដដែលបានបន្តទៀតថា ពួកគាត់សង្វេគខ្លាំងណាស់ ដោយសារក្រុមអ្នកញៀនល្បែងជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានមួយចំនួនចាញ់បុសក្តិតខោ អ្នកខ្លះត្រូវប្រពន្ធកូនទៅក្បែរសង្វៀនជល់មាន់អង្គុយរង់ចាំប្តី ឪពុក ដែលញៀនល្បែងទាំងទឹកមុខក្រៀមក្រំដោយសារតែពួកគាត់ជំពាក់បំណុលគេជុំកោះព្រោះប្តីញៀនល្បែង ឯអ្នកខ្លះកើតហិង្សាឈ្លោះទាស់តែងក្នុងគ្រួសារថែមទៀតផង។ 

បើតាមការបញ្ចាក់របស់បងប្អូនក្នុងមូលដ្ថានបានបន្តទៀតថា លោក ហ៊ួត ហាន គឺមេសង្វៀនជល់មាន់ដុះស្លែនេះ ទំនងមានខ្នងបង្អែកអំណាចធំជាងលោក ប៉ែន កុសល ចៅហ្វាយត្បូងឃ្មុំហើយមើលទៅ ទើបសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានមិនហ៊ានបង្ក្រាប? 

ដូចនេះហើយពួកគាត់សំណូមពរដល់ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ខមន្រ្តីក្រសួងមហាផ្ទៃមេត្តាពិនិត្យលើការអនុវត្តច្បាប់ភូមិឃុំមានសុវត្ថិភាព។

ពាក់ព័ន្ធនិងការចុះផ្សាយខាងលើនេះអង្គភាពយើងខ្ញុំនិងរងចាំការផ្សាយបកស្រាយបំភ្លឺរាល់ភាគីពាក់ព័ន្ធតាមរយះលេង.០១៦ ៧៨៨ ១១២/០៧៧ ៤៨ ៤៩ ៤៤

ប្រមុខការទូតកម្ពុជាឯកឧត្តម ប្រាក់ សុខុន៖ កម្ពុជា​រង​ការ​គំរាមកំហែង​សន្តិភាព​ដោយសារ​ជម្លោះ​ព្រំដែន

ចំនួនអ្នកទស្សនា: Views

 

ញូវយ៉ក៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​ថ្លែង​ដោយ​ក្តី​ឈឺចាប់​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ លើក​ទី៨០ ថា សន្តិភាព​របស់​កម្ពុជា​បច្ចុប្បន្ន​កំពុង​រង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ មិនមែន​ដោយសារ​បញ្ហា​ផ្ទៃក្នុង​ទេ តែ​គឺ​ដោយសារ​តែ​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​។

ក្នុងសុន្ទរកថា​របស់ឯកឧត្តម​ប្រាក់ សុខុន ក្នុង​សម័យ​ប្រជុំ​ក្រោម​មូលបទ «រួមគា្ន​ដើម្បី​ភាពប្រសើរឡើង៖ ៨០ឆ្នាំ និងច្រើនឆ្នាំទៀត ដើម្បីសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស» បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ក្តី​បារម្ភ​របស់​កម្ពុជា​ចំពោះ​ស្ថានភាព​សន្តិសុខ​បច្ចុប្បន្ន។

​ឯកឧត្តម​បាន​បញ្ជាក់​ថា៖ «ខ្ញុំពិតជាមានសេចក្តីឈឺចាប់ជាពន់ពេកក្នុងការជម្រាបជូនមហាសន្និបាតថ្ងៃនេះថា សន្តិភាពនៅក្នុងប្រទេសរបស់យើងខ្ញុំផ្ទាល់ ដែលទទួលបានដោយលំបាក... បច្ចុប្បន្នកំពុងរងការគំរាមកំហែង មិនមែនដោយសារការបែកបាក់ផ្ទៃក្នុងដូចពីអតីតកាលនោះទេ តែគឺ ដោយសារជម្លោះព្រំដែនជាមួយប្រទេសជិតខាងមួយ»។

បន្ថែម​ពី​នេះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ឆ្លៀត​ឱកាស​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​​ឯកឧត្តមប្រធានាធិបតី​អាមេរិក Donald Trump ចំពោះ​ការ​សម្របសម្រួល​បទ​ឈប់​បាញ់​មួយ​ «បញ្ឈប់​បាន​ដោយ​ប្រសិទ្ធភាព​នូវ​ការប៉ះទង្គិច​ប្រដាប់​អាវុធ»។ ការប៉ះទង្គិច​នោះ​បាន​ធ្វើ​ឱ្យ​ប្រជាជន​ស្លូតត្រង់​បាត់បង់​ជីវិត រងរបួស ការបំផ្លិចបំផ្លាញ និង​រាប់​សែន​នាក់​ក្លាយជា​ជនភៀសសឹក។

សេចក្ដីបំភ្លឺរបស់ក្រសួងព័ត៌មាន

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ.ថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២៥ ព័ត៌មានដែលថាមានការចាប់ខ្លួនអ្នកសារព័ត៌មាន ដែលផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងភូមិព្រៃចាន់ និងភូមិជោគជ័យ គឺជាព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងបង្កចលាចល និងបង្កើតការភាន់ច្រឡំ

ទីតាំងល្បែងស៊ីសង មាន់ជល់ទូរទស្សន៍ អនឡាញ បើកលេងតែមិនរំខានដល់សមត្ថិកិច្ចមូលដ្ថានឡើយ…..

ចំនួនអ្នកទស្សនា: Views

 

ខេត្តតាកែវ.ថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២៥ ល្បែងសុីសងទូរទស្សន៌អនឡាញមួយកន្លែងបើកលេងយ៉ាងរលូនដោយមិន រំខានទៅដល់អជ្ញាធមឬសមត្ថិកិច្ចមូលដ្ថានឡើយ ទីតាំងល្បែងនេះស្ថិតនៅក្នុងភូមិទំពាំងលៀន ឃុំបក់ ស្រុកបាទី ខេត្តតាកែវ។


សំណូមពរដល់ លោកអធិការស្រុកបាទី សូមមេត្តាចុះត្រួតពិនិត្យមើលទីតាំងខាងលើនេះផងទាន ដើម្បីរក្សាបាននៅ/ភូមិ/ឃុំ/សង្កាត់ មានសុវត្ថិភាពទាំង  ៧ចំណុចរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត ៕


 #រដ្ធបាលស្រុកបាទី #រដ្ធបាលខេត្តតាកែវ #ក្រសួងមហាផ្ទៃ #អធិការដ្ថាននគបាលស្រុកបាទី #ក្រសួងយុត្ថិធម៍ #ស្នងការខេត្តតាកែវ #ឯកឧត្ដមម៉ែនលី #កងរាជអាវុតហត្ថខេត្តតាកែវ #អាគ្គស្នងការនគបាលជាតិ #សម្ដេចបវហ៊ុនម៉ាណែត #រដ្ធបាលប៉ុស្ថិចំបក់ #ឯកឧត្តមសសុខា #មន្ទីរព័ត៌មានខេត្តតាកែវ #ឯកឧត្ដមវុីសំណាង #អយ្យាការអមសាលាដំបូងខេត្តតាកែវ

មន្រ្តីនៅរដ្ធបាលស្រុកអង្គបូរី ជាដង្កូវសុីរូងផ្ទៃក្នុងកំពុងពួនសម្ងំរាយការណ៍សារសំលេងទៅអោយអ្នកសារព័ត៌មានដើម្បីផ្សាយបង្ខូចកិត្តិយស !!!

ចំនួនអ្នកទស្សនា: Views

ខេត្តតាកែវ.ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៥ ក្រោយពីមានព័ត៌មានបែកធ្លាយមួយចំនួនបានចុះផ្សាយរឿង លោកអោក ជ្រី មន្រ្តីសាលាស្រុកអង្គបូរី និង លោកគ្រូបង្រៀនរួចមកពាក់ព័ន្ធនិងសារសំលេងទាំងនេះ ក្រុមអ្នកលេងបណ្តាញសង្គម Facebook ចេះតែមានការងឿងឆ្ងល់ សួរថារឿងអាស្រូវមិនចេះចប់ មិនចេះហើយ នៅរដ្ឋបាលស្រុកអង្គរបូរី មួយរយ:នេះតែងតែមានបញ្ហាឥតឈប់ឈរនិងបែកធ្លាយព័ត៌មានសម្ងាត់ផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំរដ្ឋបាលស្រុកចេញទៅខាងក្រៅ ដើម្បីផ្សព្វផ្សាយពេញបណ្ដាញសង្គម ធ្វើឲ្យប៉ះពាល់ទៅដល់អង្គភាពរដ្ឋបាលស្រុកអង្គបូរីនិងមន្រ្តីថ្នាក់ដឹកនាំរដ្ឋបាលស្រុក ។


ក្រោយពីបានមើលសាររបង្ហោះសំឡេងបែកធ្លាយរបស់លោក ចន ហឿន គ្រូបង្រៀនរួចមក អង្គភាពគេហទំព័រភ្នំបូរី TV online បានទំនាក់ទំនងទូស័ព្វទៅលោក ចន ហឿន ដើម្បីសាកសួរព័ត៌មានបែកធ្លាយទាំងនេះ ក្នុងនោះលោកចន ហឿន បានបញ្ចាក់ប្រាប់មកអង្គភាពយើងខ្ញុំថា ពិតណាស់ខ្ញុំពិតជាបានទំនាក់ទំនងខលទូរស័ព្ទទៅសួរមន្ត្រីបម្រើការងារនៅរដ្ឋបាលស្រុកអង្គរបូរី តាមរយៈលេខទូរស័ព្ទកាលពីពេលថ្មីៗនេះមែនមានឈ្មោះដូចខាងក្រោម.
ទី១.ឈ្មោះ ផាន ឃាង រដ្ធបាលស្រុក។

ទី២.ឈ្មោះ បូរី ប្រធានច្រកចេញចូលតែមួយ។

និងទីេឈ្មោះ ឃឹម ដានី មន្រ្តីច្រកចេញចូលតែមួយដើម្បីសួរនាំពាក់ព័ន្ធនិងក្រុមលោក អោក ជ្រី និងមន្ត្រីថ្នាក់ដឹកនាំនៃរដ្ឋបាលស្រុកមួយចំនួន បានចុះមកត្រួតពិនិត្យសំណង់ផ្ទះថ្មបេតុងរបស់ខ្ញុំបាទ កាលពីថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២៥កន្លងទៅនៅភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ខ្ញុំបានរៀបរាប់តាមទូស័ព្វប្រាប់ទៅមន្រ្តីទាំងនោះថា ជាង២ខែមកហើយ លោកអោកជ្រី បានមកហូបគុយទាវ នៅក្បែរផ្ទះរបស់ខ្ញុំ ឃើញក្រុមជាងសំណង់កំពង់ចាក់គ្រឹះថ្មបេតុងធ្វើផ្ទះថ្ម ពេលនោះលោកអោកជ្រី បានសួរកម្ចាស់ផ្ទះ ប្រាប់អោយទៅសុំច្បាប់ការអនុញាតិសាងសង់នៅការិយាល័យច្រកចេញចូលតែមួយនៅសាលាស្រុកអង្គរបូរី ចាំសាងសង់ខ្លាចប៉ះពាល់ដីចំណីផ្លូវ បើសិនម្ចាស់ផ្ទះមិនសុំច្បាប់សាងសង់ទេ ក្រុមមន្ត្រីជំនាញនៅរដ្ឋបាលស្រុកនិងចុះមកត្រួតពិនិត្យហាមឃាត់ជាក់ជាមិនខាន តែពេលនោះលោកចន ហឿន ក៏បានបញ្ជាក់ប្រាប់ទៅលោកអោកជ្រីវិញថា មុននឹងសាងសង់សំណង់ផ្ទះថ្មបេតុងនេះ ខ្ញុំបាទចនហឿន បានស្នើសុំច្បាប់អនុញ្ញាតសាងសង់នៅការិយាល័យច្រកចេញចូលតែមួយរួចហើយ មិនឲ្យមានបញ្ហាក្នុងដំណើរការសាងសង់នោះទេ។
 
ស្រាប់តែនៅថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២៥ លេចលឺបែកធ្លាយសារសំឡេងខ្ញុំឆ្លងឆ្លើយសម្ងាត់ ជាមួយមន្ត្រីនោះ ទៅដល់អ្នកសារព័ត៌មានអង្គភាពសារព័ត៌មានផ្សេងៗទៀតបានចុះផ្សាយយ៉ាងព្រោងព្រាត នៅក្នុងបណ្ដាញសង្គម Facebook ដោយមិនដឹងខ្លួនថាមានអ្នកលួចថតសំឡេងនិងរូបថតលោក ចន ហឿនដោយពុំដឹងខ្លួនទាំងនោះទៅឲ្យអ្នកសារព័ត៌មានធ្វើឲ្យប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់លោក ចន ហឿន និង លោកអោកជ្រី ជាមន្ត្រីសាលាស្រុកអង្គបូរី ទាំងគ្មានសិលធម៌វិជ្ជាជីវៈនៅក្នុងខ្លួនហើយក៌សមជាមន្រ្តីធ្វើការរដ្ធឡើយ។

ជុំវិញនិងការចុះផ្សាយកន្លទៅថ្មីៗលោកពុំបានដឹងខ្លួនទេថាមានការផ្សប់ផ្សាយ រឿងគាត់និងលោកអោកជ្រីហើយលោក ចន ហឿន ក័សុំបធិសេធន៌ចោលទាំងស្រុងក៍មិនបានទំនាក់ទំនងទៅសារព័ត៌មានមួយចំនួនដើម្បីផ្សប់ផ្សាយបង្ខូចកិត្តិយសទាំងមិនដឹងមូលដ្ថានច្បាស់លាស់នោះទេ តែលោកគ្រាន់តែសួរនាំទៅមន្រ្តីច្រកពាក់ព័ន្ធផ្លូវច្បាប់សាងសង់តែប៉ុណ្ណោះ តែបែជាសំឡេងលោកនិងរូបលោកយកទៅអោយគេបង្ហោះទៅវិញ។

ប្រជាជននៅក្នុងមូលដ្ឋាននិងមន្ត្រីនៃអង្គភាពរដ្ឋបាលស្រុកអង្គរបូរី រោងភាពអយុត្តិធម៌ ស្នើសុំទៅលោកអភិបាលស្រុកស្ដីទីនិងឯកឧត្តមអភិបាលខេត្តតាកែវ មេត្តាជួយត្រួតពិនិត្យតាមដានស្រាវជ្រាវទៅលើមន្ត្រីខិលខូច ដែលពួនសំងំលួចលាក់នៅក្នុងអង្គភាពរដ្ឋបាលស្រុក បង្ករភាពប៉ះពាល់ដល់អង្គភាពនិងសង្គម ល្មើសនិងច្បាប់ ល័ក្ខន្ទិក: បទបញ្ជាផ្ទៃក្នុងរបស់មន្រ្តីដាក់ពិន័យទៅតាមផ្លូវច្បាប់ជៀសវាងបញ្ហាមួយចំនួនកើតឡើងបន្តទៀត។

អត្ថបទព័ត៌មានផ្សាយចេញពី.អង្គភាព គេហទំព័រភ្នំបូរី TV online និងរង់ចាំការបំភ្លឺពីមន្ត្រីរដ្ឋបាលស្រុកអង្គរបូរីគ្រប់ពេលវេលារាល់ម៉ោងធ្វើការ ០៩៧ ៤៩ ៤៤ ៨០០/ ០៧៧ ៤៨ ៤៩ ៤៤/០១៦ ៧៨៨ ១១២ ។

លោកវរសេនីយ៍ឯក ឡេងប៊ុន ឡុងអធិការដ្ឋាននគបាលស្រុកព្រៃកប្បាស បានបើកិច្ចប្រជុំលទ្ធប្រចាំខែកញ្ញា....

ចំនួនអ្នកទស្សនា: Views

ខេត្តតាកែវ៖​ ថ្ងៃទី១៧​ ខែកញ្ញា ឆ្នាំ២០២៥​ លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង​អធិការនគរបាលស្រុកព្រៃកប្បាស បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកញ្ញា​ និងលេីកទិសដៅអនុវត្តបន្តខែតុលា និងវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ:ក្នុងឱកាលបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ និងពង្រឹងការងារគ្រប់ផ្នែកជំនាញ  ជំរុញប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រប់គ្រងស្តិតិពលរដ្ឋត្រឡប់មកពីប្រទេសថៃ និងជនភៀសសឹក ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណប្រើប្រាស់ និងរៀបចំឯកសារជូនពួកគាត់ សម្រាប់អ្នកដែលមិនទាន់មានឯកសារគ្រប់គ្រាន់ដើម្បីផ្តល់អត្តសញ្ញាណប័ណ្ណ  និងជំរុញឱ្យពួកគាត់មកថតអត្តសញ្ញាណប័ណ្ណនៅអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ចាប់ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យរៀងរាល់ម៉ោងធ្វើការ (ទាំងថ្ងៃបុណ្យផ្សេងៗ)​ និងគ្រប់គ្រងមុខសញ្ញាចេញ ចូលក្នុងមូលដ្ឋាន បង្ការ បង្រ្កាប ទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន មុខសញ្ញាមានដីកា មុខ

សញ្ញាចេញពីពន្ធនាគារ មុខសញ្ញាក្មេងទំនើងល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន។

លោកអធិការបានណែនាំដល់កងកម្លាំងទាំងអស់សូមមានសាមគ្គីភាព និងពង្រឹងវិន័យកងកម្លាំងរដ្ឋបាលទាំង១៣៕