ញូវយ៉ក៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងដោយក្តីឈឺចាប់នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ ថា សន្តិភាពរបស់កម្ពុជាបច្ចុប្បន្នកំពុងរងការគំរាមកំហែងធ្ងន់ធ្ងរ មិនមែនដោយសារបញ្ហាផ្ទៃក្នុងទេ តែគឺដោយសារតែជម្លោះព្រំដែនជាមួយប្រទេសជិតខាង។
ក្នុងសុន្ទរកថារបស់ឯកឧត្តមប្រាក់ សុខុន ក្នុងសម័យប្រជុំក្រោមមូលបទ «រួមគា្នដើម្បីភាពប្រសើរឡើង៖ ៨០ឆ្នាំ និងច្រើនឆ្នាំទៀត ដើម្បីសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស» បានបង្ហាញយ៉ាងច្បាស់ពីក្តីបារម្ភរបស់កម្ពុជាចំពោះស្ថានភាពសន្តិសុខបច្ចុប្បន្ន។
ឯកឧត្តមបានបញ្ជាក់ថា៖ «ខ្ញុំពិតជាមានសេចក្តីឈឺចាប់ជាពន់ពេកក្នុងការជម្រាបជូនមហាសន្និបាតថ្ងៃនេះថា សន្តិភាពនៅក្នុងប្រទេសរបស់យើងខ្ញុំផ្ទាល់ ដែលទទួលបានដោយលំបាក... បច្ចុប្បន្នកំពុងរងការគំរាមកំហែង មិនមែនដោយសារការបែកបាក់ផ្ទៃក្នុងដូចពីអតីតកាលនោះទេ តែគឺ ដោយសារជម្លោះព្រំដែនជាមួយប្រទេសជិតខាងមួយ»។
បន្ថែមពីនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមប្រធានាធិបតីអាមេរិក Donald Trump ចំពោះការសម្របសម្រួលបទឈប់បាញ់មួយ «បញ្ឈប់បានដោយប្រសិទ្ធភាពនូវការប៉ះទង្គិចប្រដាប់អាវុធ»។ ការប៉ះទង្គិចនោះបានធ្វើឱ្យប្រជាជនស្លូតត្រង់បាត់បង់ជីវិត រងរបួស ការបំផ្លិចបំផ្លាញ និងរាប់សែននាក់ក្លាយជាជនភៀសសឹក។
0 Comments:
Post a Comment