ខេត្តតាកែវ.ថ្ងៃទី១៨ខែកក្ដដាឆ្នាំ២០២៥ ដោយមានការយកចិត្តទុក្ខពីសំណាក់លោកឧត្ដមសេនីយ៌ទោ ម៉ែន លី បានដាក់បទបញ្ជារមក លោកវរសេនីយ៌ឯក នួន បុិន អធិការដ្ថាននគបាលស្រុកអង្គបូរីបានបញ្ជារកម្លាំងជំនាញអធិកាដ្ថានផ្នែកគ្រឿងញៀនចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់មានឈ្មោះ ឃ្លោក សុងហេង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលសាំងខ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ឆែតឆេរដកហូតបានវត្ថុតាងមួយចំនួនមានដូចខាងក្រោម ៖
១.ម្សៅក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់
២.ម៉ូតូចំនួន០១គ្រឿង
៣. ទូរស័ព្ទចំនួន០១គ្រឿង
៤. ថង់សំរាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន
រួចមកកម្លាំងសមត្ថិកិច្ចក៍បាននាំខ្លួនឈ្មោះ ឃ្លោគ សុងហេង មកអធិការដ្ថាននគបាលស្រុកអង្គបូរីដើម្បីសួរនាំបន្ត រូបគេក៍បានសារភាពថា រូបគេពិតជាបានឡើងទៅយកថ្នាំញៀនដើម្បីចែកចាយពិតប្រាកដ់មែន ដោយទទួលបន្តពីឈ្មោះ ឌុក វិសាល ហៅ កែវ ភូមិដុង ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ក្រោយពីស្ដាបចំលើយសារភាពមក កម្លាំងជំនាញផ្នែកគ្រឿងញៀនស្រុកអង្គបូរីក៍បានទំនាកទំនងនិងសហការជាមួយកម្លាំងអធិការដ្ថាននគបាលស្រុកព្រៃកប្បាសស្រាវជ្រាយនិងចាប់ឃាត់ខ្លួនបាន៤នាក់ទៀតមានឈ្នោះដូចខាងក្រោម.
ទី០១ឈ្មោះ ឌុក វិសាល(ហៅកែវ) ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិដុង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ វត្ថុុតាងមាន ថ្នាំញៀន១៧កញ្ចប់ ម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ០១គ្រឿង។
ទី០២ឈ្មោះចាន់ ផៃ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិដុង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ទី៣ឈ្មោះ អ៊ុក ដា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិដុង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ទី៤ឈ្មោះស្រ៊ាង ចាន់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្មន់មុន្នី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ដកហូតវត្ថុតាងមាន ទូរស័ព្ទដៃ០១គ្រឿង និង កាបូប១។
ករណីនេះសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវតាមនីតិវិធីច្បាប់។
#ក្រសួងយុត្ថិធម៌ #ក្រសួងមហាផ្ទៃ #ស្នងការរដ្ថាននគបាលខេត្តតាកែវ #រដ្ធបាលខេត្តតាកែវ #អយ្យាការអមសាលាដំបូងខេត្តតាកែវ #អគ្គស្នងការនគបាលជាតិ #អធិការដ្ថាននគបាលស្រុកអង្គបូរី
0 Comments:
Post a Comment