-->
សូមស្វាគមន៍ www.phnomboreytvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800
សូមស្វាគមន៍ គេហទំព័រ ភ្នំបូរី ធីវី អនឡាញមានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800

រថយន្តដឹកស្រូវមួយគ្រឿងរ៉េចង្កូតក្រឡាប់ផ្ងារជើងឡើងលើនៅផ្លូវលំ ក្នុងស្រុកក្រគរ…..

ចំនួនអ្នកទស្សនា: Views






ខេត្តពោធិ៍សាត់ ៖ មានមនុស្សច្រើននាក់ព្រលឹងចុងសក់(ពកក្បាលបន្តិចបន្ទួចគ្រប់ៗគ្នា) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯងដោយរថយន្តធុនធំមានផ្ទុកស្រូវ ក្រឡាប់ផ្ងារជើងទ្រមេឃចូលស្នាមភ្លោះ ក្បែរផ្លូវលំក្រាលក្រួសក្រហម១ខ្សែ ។


ប្រភពរាយការណ៍ដដែលឱ្យដឹងទៀតថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងខាងលើ បានកើតឡើងនាពាក់កណ្ដាលអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅត្រង់ចំណុចលូកាត់ថ្នល់ខាងត្បូងអូរជ័រចម្ងាយប្រមាណ៣០០ម៉ែត្រ ស្ថិតនៅភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ 


ប្រភពបញ្ជាក់ទៀតថា រថយន្តធុនធំមានផ្ទុកស្រូវពេញក្រឡាប់ផ្ងារជើងនេះ ម៉ាក ហ៊្វុយហ្សូ ក្បាលពណ៍ស ទ្រុងពណ៍ស លាយខៀវ ពាក់ស្លាកលេខ ចង្កូតស្ដាំ PP 2158 យីឌុប(ភ្លៅ៤)។ មុនកើតហេតុគេឃើញរថយន្តធ្វើដំណើរក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង។ លុះមួយសន្ទុះក្រោយមកស្រាប់តែឮសំឡេងប្រាវ និងឮមាត់មនុស្ស ពេលអ្នកភូមិនៅក្បែរកន្លែងកើតហេតុដើទៅមើលឃើញតៃកុងនិងអ្នករួមដំណើរ(ថៅកែ និងកម្មករលើកស្រូវ)វារចេញពីកាប៊ីន និងទ្រុងខាងក្រោយ រងរបួសបន្តិចបន្តួច កក្តតាសំខាន់មានភាពភ័យស្លន់ស្លោព្រោះអាចដេកលក់ទាំងគ្នា រួមទាំងតៃកុង ។ 


ប្រភពបញ្ជាក់បន្ថែមថា ទោះជាយ៉ាងណាក្ដីករណីនេះមិនបង្ករបួសស្នាមដល់មនុស្សធ្ងន់ធ្ងរនោះទេ គ្រាន់តែរងការខូចខាតរថយន្ត និងស្រូវកំពប់ចូលទឹកមុខលូ និងបែករបាំងលូបន្តិចបន្ទួចប៉ុណ្ណោះ។ ករណីនេះគេបញ្ជាក់យ៉ាងច្បាស់ថា មកពីតៃកុងដេកលក់។ បច្ចុប្បន្នកំពុងសាងស្រូវលើកដាក់រថយន្តផ្សេង ៕




Share This
Author Image

About www.phnomboreytvonline.com

0 Comments:

Post a Comment