ខេត្តតាកែវ.ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៥ ក្រោយពីមានព័ត៌មានបែកធ្លាយមួយចំនួនបានចុះផ្សាយរឿង លោកអោក ជ្រី មន្រ្តីសាលាស្រុកអង្គបូរី និង លោកគ្រូបង្រៀនរួចមកពាក់ព័ន្ធនិងសារសំលេងទាំងនេះ ក្រុមអ្នកលេងបណ្តាញសង្គម Facebook ចេះតែមានការងឿងឆ្ងល់ សួរថារឿងអាស្រូវមិនចេះចប់ មិនចេះហើយ នៅរដ្ឋបាលស្រុកអង្គរបូរី មួយរយ:នេះតែងតែមានបញ្ហាឥតឈប់ឈរនិងបែកធ្លាយព័ត៌មានសម្ងាត់ផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំរដ្ឋបាលស្រុកចេញទៅខាងក្រៅ ដើម្បីផ្សព្វផ្សាយពេញបណ្ដាញសង្គម ធ្វើឲ្យប៉ះពាល់ទៅដល់អង្គភាពរដ្ឋបាលស្រុកអង្គបូរីនិងមន្រ្តីថ្នាក់ដឹកនាំរដ្ឋបាលស្រុក ។
ក្រោយពីបានមើលសាររបង្ហោះសំឡេងបែកធ្លាយរបស់លោក ចន ហឿន គ្រូបង្រៀនរួចមក អង្គភាពគេហទំព័រភ្នំបូរី TV online បានទំនាក់ទំនងទូស័ព្វទៅលោក ចន ហឿន ដើម្បីសាកសួរព័ត៌មានបែកធ្លាយទាំងនេះ ក្នុងនោះលោកចន ហឿន បានបញ្ចាក់ប្រាប់មកអង្គភាពយើងខ្ញុំថា ពិតណាស់ខ្ញុំពិតជាបានទំនាក់ទំនងខលទូរស័ព្ទទៅសួរមន្ត្រីបម្រើការងារនៅរដ្ឋបាលស្រុកអង្គរបូរី តាមរយៈលេខទូរស័ព្ទកាលពីពេលថ្មីៗនេះមែនមានឈ្មោះដូចខាងក្រោម.
ទី១.ឈ្មោះ ផាន ឃាង រដ្ធបាលស្រុក។
ទី២.ឈ្មោះ បូរី ប្រធានច្រកចេញចូលតែមួយ។
និងទីេឈ្មោះ ឃឹម ដានី មន្រ្តីច្រកចេញចូលតែមួយដើម្បីសួរនាំពាក់ព័ន្ធនិងក្រុមលោក អោក ជ្រី និងមន្ត្រីថ្នាក់ដឹកនាំនៃរដ្ឋបាលស្រុកមួយចំនួន បានចុះមកត្រួតពិនិត្យសំណង់ផ្ទះថ្មបេតុងរបស់ខ្ញុំបាទ កាលពីថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២៥កន្លងទៅនៅភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ខ្ញុំបានរៀបរាប់តាមទូស័ព្វប្រាប់ទៅមន្រ្តីទាំងនោះថា ជាង២ខែមកហើយ លោកអោកជ្រី បានមកហូបគុយទាវ នៅក្បែរផ្ទះរបស់ខ្ញុំ ឃើញក្រុមជាងសំណង់កំពង់ចាក់គ្រឹះថ្មបេតុងធ្វើផ្ទះថ្ម ពេលនោះលោកអោកជ្រី បានសួរកម្ចាស់ផ្ទះ ប្រាប់អោយទៅសុំច្បាប់ការអនុញាតិសាងសង់នៅការិយាល័យច្រកចេញចូលតែមួយនៅសាលាស្រុកអង្គរបូរី ចាំសាងសង់ខ្លាចប៉ះពាល់ដីចំណីផ្លូវ បើសិនម្ចាស់ផ្ទះមិនសុំច្បាប់សាងសង់ទេ ក្រុមមន្ត្រីជំនាញនៅរដ្ឋបាលស្រុកនិងចុះមកត្រួតពិនិត្យហាមឃាត់ជាក់ជាមិនខាន តែពេលនោះលោកចន ហឿន ក៏បានបញ្ជាក់ប្រាប់ទៅលោកអោកជ្រីវិញថា មុននឹងសាងសង់សំណង់ផ្ទះថ្មបេតុងនេះ ខ្ញុំបាទចនហឿន បានស្នើសុំច្បាប់អនុញ្ញាតសាងសង់នៅការិយាល័យច្រកចេញចូលតែមួយរួចហើយ មិនឲ្យមានបញ្ហាក្នុងដំណើរការសាងសង់នោះទេ។
ស្រាប់តែនៅថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២៥ លេចលឺបែកធ្លាយសារសំឡេងខ្ញុំឆ្លងឆ្លើយសម្ងាត់ ជាមួយមន្ត្រីនោះ ទៅដល់អ្នកសារព័ត៌មានអង្គភាពសារព័ត៌មានផ្សេងៗទៀតបានចុះផ្សាយយ៉ាងព្រោងព្រាត នៅក្នុងបណ្ដាញសង្គម Facebook ដោយមិនដឹងខ្លួនថាមានអ្នកលួចថតសំឡេងនិងរូបថតលោក ចន ហឿនដោយពុំដឹងខ្លួនទាំងនោះទៅឲ្យអ្នកសារព័ត៌មានធ្វើឲ្យប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់លោក ចន ហឿន និង លោកអោកជ្រី ជាមន្ត្រីសាលាស្រុកអង្គបូរី ទាំងគ្មានសិលធម៌វិជ្ជាជីវៈនៅក្នុងខ្លួនហើយក៌សមជាមន្រ្តីធ្វើការរដ្ធឡើយ។
ជុំវិញនិងការចុះផ្សាយកន្លទៅថ្មីៗលោកពុំបានដឹងខ្លួនទេថាមានការផ្សប់ផ្សាយ រឿងគាត់និងលោកអោកជ្រីហើយលោក ចន ហឿន ក័សុំបធិសេធន៌ចោលទាំងស្រុងក៍មិនបានទំនាក់ទំនងទៅសារព័ត៌មានមួយចំនួនដើម្បីផ្សប់ផ្សាយបង្ខូចកិត្តិយសទាំងមិនដឹងមូលដ្ថានច្បាស់លាស់នោះទេ តែលោកគ្រាន់តែសួរនាំទៅមន្រ្តីច្រកពាក់ព័ន្ធផ្លូវច្បាប់សាងសង់តែប៉ុណ្ណោះ តែបែជាសំឡេងលោកនិងរូបលោកយកទៅអោយគេបង្ហោះទៅវិញ។
ប្រជាជននៅក្នុងមូលដ្ឋាននិងមន្ត្រីនៃអង្គភាពរដ្ឋបាលស្រុកអង្គរបូរី រោងភាពអយុត្តិធម៌ ស្នើសុំទៅលោកអភិបាលស្រុកស្ដីទីនិងឯកឧត្តមអភិបាលខេត្តតាកែវ មេត្តាជួយត្រួតពិនិត្យតាមដានស្រាវជ្រាវទៅលើមន្ត្រីខិលខូច ដែលពួនសំងំលួចលាក់នៅក្នុងអង្គភាពរដ្ឋបាលស្រុក បង្ករភាពប៉ះពាល់ដល់អង្គភាពនិងសង្គម ល្មើសនិងច្បាប់ ល័ក្ខន្ទិក: បទបញ្ជាផ្ទៃក្នុងរបស់មន្រ្តីដាក់ពិន័យទៅតាមផ្លូវច្បាប់ជៀសវាងបញ្ហាមួយចំនួនកើតឡើងបន្តទៀត។
អត្ថបទព័ត៌មានផ្សាយចេញពី.អង្គភាព គេហទំព័រភ្នំបូរី TV online និងរង់ចាំការបំភ្លឺពីមន្ត្រីរដ្ឋបាលស្រុកអង្គរបូរីគ្រប់ពេលវេលារាល់ម៉ោងធ្វើការ ០៩៧ ៤៩ ៤៤ ៨០០/ ០៧៧ ៤៨ ៤៩ ៤៤/០១៦ ៧៨៨ ១១២ ។
0 Comments:
Post a Comment