-->
សូមស្វាគមន៍ www.phnomboreytvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800
សូមស្វាគមន៍ គេហទំព័រ ភ្នំបូរី ធីវី អនឡាញមានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800

ទីតាំងឆ្នោយឡូតូ២កន្លែងបើកលេងបានយ៉ាងស្រួល ដោយមិនមានអជ្ញាធមនិងសមត្ថិកិច្ចពាក់ព័ន្ធមិនព្រមធ្វើការបង្រ្កាប……….

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ.ថ្ងៃទី២៦ខែមិនាឆ្នាំ២០២៥ មានទីតាំងលេងល្បែងសុីសងឆ្នោទឡូតូ២កន្លែងកំពង់បង្វក់មនុស្សចូលលេងបានយ៉ាងស្រួល បែបអជ្ញាធរនិងសមត្ថិកិច្ចពាក់ព័ន្ធហាក់មើលមិនឃើញទៅវិញ    ឬមួយប្រហែលជាកន្លែងសំរាប់សែនព្រេងលាភសក្ខារៈជួនដល់អជ្ញាធមនិងសមត្ថិកិច្ចមូលដ្ថានហើយមើលទៅ បានជាមិនហ៊ានបង្រ្កាប់បែបនេះ ទីតាំងទាំង០២នេះស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣  ខណ្ឌស្ទឹងមានជ័យ  រាជធានីភ្នំពេញ ។


បើតាមប្រភពពីបងប្អូនប្រជាពលរដ្ធដែលរស់ក្បែរនោះបានប្រាប់មកអង្គភាពយើងថា.ពួកគាត់ពិតជាព្រួយបារម្មណ៍យ៉ាងខ្លាំងពីសុវត្ថិភាពកូនចៅរបស់គាត់ណាស់គឺមិនគិតពីការរៀនសូត្រ ចោរលួច ចោរផ្លន់ ហឹង្សារក្នុងគ្រួសារ ដោយសារល្បែងសុីសងនេះ  ប្រភពដដែលនៅតែបន្តទៀតថា.ពួកគាត់ក៍ធ្លាប់បានរាយការជួនទៅសមត្ថិកិច្ចនៅនិងប៉ុស្ថិ៍ដែរតែមិនមានប្រសិទ្ធភាពឡើយហាក់បីដួចជាត្រូវថ្នាំសន្ដំហើយខាងសមត្ថិកិច្ចតែងតែនិយាយថាមកពីកម្លាំងពួកគាត់តិចម្លោះហើយបានជាបង្រ្កាបមិនបានទាន់ពេល មិនតែប៉ុនណ្ណោះពេលដែរខាងសមត្ថិកិច្ចចេញទៅវិញជួនកាលគេបើកលេងធម្មតាដូចមិនមានអ្វីដែលត្រូវគួរអោយខ្លាចផង គ្រាន់តែមកបង្រ្គប់កិច តើពិតដូចពាក្យចាស់ថាកន្ទេលធំបន្លំដេកមែនឬទេ?ឬក៍មានការសែនព្រេងរាប់ចំមុនអាពុម្គបន្ទនចិត្តដើម្បីលាភសក្ខរៈពួកអស់ទាំងនេះ។


ដូចនេះហើយពួកគាត់សុំសំណុំពរដល់លោកឧត្ដមសេនីយ៌ឯក ជួន ណារឹន្ទនិងជាពិសេសឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញជួយដាក់កម្លាំងពិនឹត្យនិងបង្រ្កាបទីតាំងខាងលើនេះផងទៀន ដើម្បីសុវត្ថិភាពនៅក្នុងមូលដ្ថានដែលប្រមុខរាជរដ្ថាភិបាលដាក់ចេញមក។


រូបភាពអត្ថបទ: វុទ្ធី សូមរក្សាសិទ្ធ #រដ្ធបាលខណ្ឌពោធិសែនជ័យ #ស្នងការដ្ថាននគបាលរាជធានីភ្នំពេញ #ក្រសួងមហាផ្ទៃ #កងរាជអាវុតហត្ថរាជធានីភ្នំពេញ #កងរាជអាវុតហត្ថលើផ្ទៃប្រទេស #រដ្ធបាលរាជធានីភ្នំពេញ #ក្រសួងយុត្ថិធម៌ #អធិការដ្ថាននគបាលខណ្ឌពោធិសែនជ័យ #អធិការដ្ថាននគបាលខណ្ឌជ្រោយចង្វារ #ឧត្ដមសេនីយ៌ជួនណារឹន្ទ #ឯកឧត្ដមឃួងស្រេង #សម្ដេចហ៊ុនម៉ាណែត #ឯកឧត្ដមសសុខា #លោកសក់ច័ន្ទកញ្ញារិទ្ធ #រតនា #ជុំគឿន #ប៉ុស្ថិរដ្ធបាលការកាបទី២ #អង្គភាពប្រឆាំងអំពើពុករលួយ


ឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីចែកចាយនិងប្រើប្រាស់នៃសារធាតុញៀន.........

ចំនួនអ្នកទស្សនា: Views

 ខេត្តតាកែវ.នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង២០និង១០នាទី លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលបាស្រែ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំណុចរោងរបស់ឈ្មោះ ជួន ឆុន ស្ថិតក្នុងភូមិរំលក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ មានដូចខាងក្រោមៈ

១.ឈ្មោះ ជួន ឆុន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរំលក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ (ជួញដូរ និងប្រើប្រាស់)

 ២.ឈ្មោះ ទេព សារិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃបាសឹង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ (រក្សាទុក និងប្រើប្រាស់)

  ៣.ឈ្មោះ ស៊ិន សិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃបាសឹង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ( ប្រើប្រាស់)

   ៤.ឈ្មោះ អ៊ូច ចិត្ត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបានយ ឃុំអង្គាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ (ប្រើប្រាស់)

 •ដកហូតបានវត្ថុតាងមួយចំនួនមានដូចខាងក្រោម៖

១.ម្សៅក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់

២.ថង់ប្លាស្ទិចសំរាប់វិចខ្ចប់សារធាតុញៀនមួយចំនួន

៣.ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង

៤.ម៉ូតូ ចំនួន ០១គ្រឿង

  ករណីនេះសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

ឯកឧត្ដមធាម ច័ន្ទពិសិដ្ឋប្រធានសាលាដំបូងខេត្តតាកែវនិងឯកឧត្ដម ឯក ឆេងហួត ព្រះរាជអាញ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យយុត្ថិធម៌ឆ្នាំ២០២៥......

ចំនួនអ្នកទស្សនា: Views


ខេត្តតាកែវ.នាព្រឹកថ្ងៃពុធ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាដំបូង​ និង​អយ្យការអមសាលា​ដំបូងខេត្តតាកែវ  បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥ និងការងារផ្ទៃក្នុងមួយចំនួន ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម​ ធាម ច័ន្ទពិសិដ្ឋ ប្រធាន​សាលាដំបូងខេត្តតាកែវ និង ឯកឧត្តម​ ឯក ឆេងហួត ព្រះ​រាជអាជ្ញា​នៃ​អយ្យការ​អមសាលា​ដំបូងខេត្ត​តាកែវ ​ ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធានសាលាដំបូង លោក លោកស្រីចៅក្រម  ព្រះរាជអាជ្ញារង លោកប្រធាន-អនុប្រធានលេខាធិការដ្ឋាន លោក លោកស្រីក្រឡាបញ្ជី ប្រធាន-អនុប្រធានការិយាល័យ និងមន្រ្តីនៃលេខាធិការដ្ឋានរដ្ឋបាលទាំងអស់។


ឯកឧត្ដមប្រធានសាលាដំបូង និងឯកឧត្តមព្រះរាជអាជ្ញា បានជម្រាបជូនអង្គប្រជុំនូវខ្លឹមសារនៃលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥ ដោយបានកត់សម្គាល់ទៅលើចំណុច៖

- ការប្រាក់ និងការប្រាក់យឺតយ៉ាវ

- ការទទួលស្គាល់ជាសន្តតិជន និងការបែងចែកមត៌ក

- ការប្រើប្រាស់សិទ្ធិអំណាច និងឆន្ទានុសិទ្ធិរបស់ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយប្រកាន់ខ្ជាប់នូវឧត្ដមគតិយុត្តិធម៌។


ឯកឧត្ដមប្រធានសាលាដំបូង និងឯកឧត្តមព្រះរាជអាជ្ញា ក៏បានជម្រាបជូន និងណែនាំការងារផ្ទៃក្នុងមួយចំនួនដូចខាងក្រោម​៖

- សេចក្តីណែនាំរួម ស្តីពីការជូនដំណឹងអំពីសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ របស់ក្រសួងយុត្តិធម៌ និង តុលាការកំពូល

- ការសរសេរ និងបញ្ជូនសាលក្រមឱ្យទាន់ពេលវេលា។ 

- ការពង្រឹងសីលធម៌ វិន័យកាងារ និងការរៀបចំស្លាកមន្ត្រីឱ្យបានច្បាស់លាស់។

អាវុធហត្ថរាជធានីភ្នំពេញ ទទួលរថយន្ត Ford ចំនួន ០៥គ្រឿង ពីលោកឧកញ៉ា យ៉ាំ ស៊ីងហ៊ ......

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ.ថ្ងៃទី០៧ខែមិនាឆ្នាំ២០២៥ រថយន្ត Ford សេរីថ្មី ចំនួន០៥គ្រឿង ត្រូវបានលោកឧកញ៉ា យ៉ាំ ស៊ីងហ៊ ប្រគល់ជូនអង្គភាព អាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាមធ្យោបាយ ក្នុងការរួមចំណែកលើការងារចុះប្រតិបត្តិការ បង្រ្កាបបទល្មើស ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ជាពិសេសត្រៀមការពារសន្តិសុខ សុវត្ថិភាព ជូនប្រតិភូតាមបណ្តាប្រទេសផ្សេងៗ ដែលនឹងមកចូលរួម ក្នុងកិច្ចប្រជុំលំដាប់អន្តរជាតិនានានៅកម្ពុជា។


បន្ទាប់ពីទទួលបានរថយន្ត ពីសប្បុរសជន លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការកែច្នៃ និងបំពាក់សម្ភារៈបន្ថែមលើរថយន្ត ដែលអាចប្រើបានច្រើនមុខងារ បត់បែនតាមកាលៈទេសៈ និងប្រារព្ធពិធីប្រគល់ទទួលនារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥។

នាឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា យ៉ាំ ស៊ីងហ៊ ដែលមានទឹកចិត្តស្រលាញ់គាំទ្រ កម្លាំងកងរាជអាវុធហត្ថ ព្រមទាំងបានចំណាយថវិកាផ្ទាល់ខ្លួន ទិញរថយន្តទាំង០៥គ្រឿង ប្រគល់ជូនអង្គភាព អាវុធហត្ថរាជធានីភ្នំពេញ។

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចែកចាយនិងប្រើប្រាស់នៃសារធាតុញៀន.....

ចំនួនអ្នកទស្សនា: Views

 ខេត្តតាកែវ.ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៨និង២០នាទី លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលបាស្រែ លោកវរសេនីយ៌ត្រី សុខ កុសល់ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ ដឹកជញ្ជូន និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំណុចខ្នងព្រែក៩៥ ស្ថិតក្នុងភូមិស្វាយខាងត្បូង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ស៊ុំ វិនូ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិផ្សារជ្រែ ឃុំអង្គាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

 •ដកហូតបានវត្ថុតាងមួយចំនួនមានដូចខាងក្រោម៖

១.ម្សៅក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់

២.ទូរស័ព្ទដៃ ចំនួន ០១គ្រឿង និងឧបករណ៍សម្រាប់ប្រើប្រាស់សាធាតុញៀនមួយចំនួន។

 ករណីនេះសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងឯកឧត្ដម ធាម ច័ន្ទពិសិដ្ឋ ឱ្យចូលកាន់តំណែងជា ប្រធានសាលាដំបូងខេត្តតាកែវ ...

ចំនួនអ្នកទស្សនា: Views

 



ខេត្តតាកែវ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង បញ្ចស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ  ឆ្នាំ២០២៥ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ជាសមាជិកទី១ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងរបស់ ឯកឧត្ដម ធាម ច័ន្ទពិសិដ្ឋ ជាប្រធានសាលាដំបូងខេត្តតាកែវ ជំនួស លោកជំទាវ ពេជ្រ ម៉ារ៉ែន  ដែលត្រូវបានផ្ទេរទៅជាអនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ។ 



ពិធីនេះក៏មានការអញ្ជើញចូលរួមពី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វុី សំណាង អភិបាលខេត្តតាកែវ, សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ, ប្រធានសាលាដំបូង ព្រះរាជអាជ្ញា ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី អាជ្ញាសាលា មន្រ្តីតុលាការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀតជាច្រើនរូប។

ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បាននាំយកអំណោយ និងថវិការជូនស្រ្តីមានជំងឺប្រចាំកាយម្នាក់ខ្វះទីពឹង.......

ចំនួនអ្នកទស្សនា: Views

 


តាកែវ៖  នៅរសៀលថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយក្ដីអាណិតអាសូរ ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ មានសទ្ធាជ្រះថ្លាផ្ទាល់ខ្លួនបានអញ្ជើញដឹកនាំក្រុមការងារ រួមជាមួយ លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង និងសហការី បាននាំយកអំណោយ និងថវិកា ផ្ដល់ជូន អ៊ុំស្រីម្នាក់ រស់នៅភូមិធ្នោះ ឃុំអង្គកែវ ស្រុកទ្រាំង ក្នុងខ្ទមតែម្នាក់ឯង និងមានជំងឺប្រចាំកាយ គ្មានថវិការព្យាបាលជំងឺ ព្រមទាំងជីវភាពកំពុងខ្វះខាតខ្លាំង (បានហូបដោយសារអ្នកជិតខាងជួយអោយបាយទឹករួចមួយពេលៗប៉ុណ្ណោះ) ។

អំណោយដែល ឯកឧត្តមព្រះរាជអាជ្ញា នាំយកទៅផ្ដល់ជូនរួមមាន៖ អង្ករ ៥០គីឡូក្រាម, ត្រីខ២យួរ, មីម៉ាម៉ា២កេស, ទឹកក្រូច១កេស, ទឹកផ្លែឈើ១កេស, ទឹកបរិសុទ្ធ៣កេស, ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១កេស និងថវិកា ៥០០,០០០រៀល ។

ដោយឡែក អំណោយរបស់ លោក ឈួន ផាន់នី អភិបាលស្រុក និងជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាស្រុកទ្រាំង អង្ករ ២៥គីឡូក្រាម, ភេសជ្ជៈ១កេស, ទឹកបរិសុទ្ធ១កេស, មីម៉ាម៉ា១កេស, តង់១ ក្រម៉ា១ សារុង១ ភួយ១ ខ្នើយ១ កន្ទេល១ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ប្រេងឆា ៥លីត្រ និង ថវិកាសរុប ៣០០,០០០រៀល ផងដែរ៕