ខេត្តតាកែវ.មានករណីហឹង្សាមួយបានកើតឡើង បណ្ដាលអោយបុរស់វ័យចំណាស់ម្នាក់រងរបួសធ្ងន់នៅនិងកន្លែងកើតហេតុ ត្រង់ចំណុចភូមិទន្លាប់ ឃុំសោម ស្រុកគិរីវង្ស ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យឈ្មោះ ហេង ហាក់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ ម្ចាស់ស្ថានីយ៌ទឹក បានប្រើហឹង្សាទៅលើជនរងគ្រោះមានឈ្មោះ ផន ញ៉ ភេទប្រុសអាយុ៦១ឆ្នាំ មុខជារបកសិករ រស់នៅសព្វថ្ងៃភូមិទន្លាប់ ឃុំសោម ស្រុកគីរីវង្ស ខេត្តតាកែវ រងរបួសធ្ងន់។
ពេលនោះក្រុមគ្រូសារជនរងគ្រោះក៍បានប្ដឹងទៅលោកវរសេនីយ៌ឯក ជា សុផល អធិការដ្ឋាននគរបាលស្រុកគីរីវង្ស ក៍បានបញ្ជាមកប៉ុស្តិ៌រដ្ធបាលសោមចុះទៅទីតាំងកើតហេតុ ហើយក៍បានធ្វើការឃាត់ខ្លូនយកមកប៉ុស្តិ៌រដ្ថបាលសោម ដើម្បីសួរនាំអស់រយះពេលប្រហែល២ម៉ោង ក៍អោយត្រឡប់ទៅផ្ទះដោយសវត្ថិភាព ដោយពុំទាន់មានភាពសម្របសម្រួល ជាមួយនិងភាគជនរងគ្រោះ លុះមួយសន្ទុះក្រោយមកខាងជនរងគ្រោះក៍បានដឹងដំណឹងថាជនដៃដល់ត្រូវបានសមត្ថិកិច្ចប៉ុស្ថិ៍រដ្ធបាលសោមដោះវិញ គាត់ក៍បានសួរទៅប៉ុស្ថិ៍ហេតុអ្វីដោះលែងជនល្មើសអោយទៅវិញចឹងលោក អ៊ុក សុង មេប៉ុស្ថិ៍សោម បាននិយាយថា នេះជាបញ្ជារខាងជំនាញព្រហ្មទណ្ឌថាជាករណីនេះ ពុំមានភស្តុតាងគ្រប់គ្រាន់ វ៉ៃទៅវ៉ៃមក ពុំមានទោសណាត្រូវចាប់ចងទេ និងជាប់គុកទេគឺមានតែការសម្របសម្រួលត្រូងឬមិនត្រូវនៅលើភាគីទាំងសងខាងតែប៉ុណ្ណោះ។
ប្រភពដដែលនៅតែបន្តទៀតថា.តើការអនុវត្តន៌ច្បាប់របស់លោក ជា សុផល អធិការស្រុក និងលោក អ៊ុក សុង មេប៉ុស្ថិសោម និយមបក្សពួកឬក៍ខាងណាជាអ្នកលុយដឹងតែត្រូវ ខាងគ្នាអ្នកគ្មានលុយចាំតែខុស បើជនល្មើស មានអាវុតចាក់ទៅលើជនរងគ្រោះឈាមសឹងពេញខ្លួន បែបជាអស់លោកថាពុំជាប់ទោស រងចាំការស្រាវជ្រាវទៅវិញ តើនេះជាបទល្មើសជាក់ស្ដែងឬរដ្ឋបវេណី នេះឬមន្រ្តីនគបាលយុត្ថិធម៌ភូមិឃុំសុវត្ថិភាព តើពួកអស់លោកទាំងនេះពុំធ្លាប់ចូលរៀនសាលានគបាលយុត្ថិធម៌ ឬមួយចូលធ្វើសព្វនេះឡើងមកតាមជើងខោរ ឬមួយក៍ លោកអ៊ុក សុង និងលោកជា សុផលបានទទួលលាភសក្ខារ:សើមមាត់សើមកពីលោកហេង ហាក់ ទើបពុំមានជាប់ទោសព្រហ្មទណ្ឌ្ណ ថែមទាំងចេញមុខជួយនិយាយផ្សះផ្សារទៅជនរគ្រោះជាច្រើនលើកច្រើនសារគ្រប់កល:ទេស: តែងតែមានកិច្ចអន្តរាគមន៍របស់លោកមេប៉ុស្តិ៍និងលោកអធិការ ដោយពុំមានជនល្មើសមិនបាននិយាយសម្រួលបានម្ដងណាឡើយ បែរជាមានតែខាងមេប៉ុស្ថិ និង លោកអធិការទៅវិញ មិនតែប៉ុណ្ណោះថែមទាំងស្ដីគំរាមកំហែងបន្ទោសជនរងគ្រោះ មិនឱ្យផុសតាម facebook ដោយមិនរកយុត្តិធម៌ជូនជនរងគ្រោះ។
ដូចនេះហើយគ្រួសារជនរងគ្រោះក៍ដូចជាមហាជនសុំណុំពរដល់លោក ឯកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការខេត្តនិងជាពិសេសឯកឧត្ដម វុី សំណាងអភិបាលនៃគណ:អភិបាលខេត្តតាកែវគួរដាក់កម្លាំងជំនាញចុះពិនិត្យមើលលោក មេប៉ុស្ថិ៍សោម និង លោកវរ:សេនីយ៍ឯក ជា សុផល អធិការស្រុកគីរីវង្ស នេះផងទានតើការអនុវត្តន៍បទល្មើសដែលជនដៃដល់សំទៅតាមច្បាប់ដែរឬទេ?។
បច្ចុប្បន្នក្រោយពីមានរងការរិ:គន់ពីសំណាក់បងប្អូនប្រជាពលរដ្ធ និងដោយមានការសម្របសម្រួលពីសំណាក់ឯកឧត្ដមព្រះរាជអញ្ញា សមត្ថិកិច្ចជំនាញក៍បានធ្វើការឃាត់ខ្លួនជាលើកទី២ យកមកសាកសួរជនសង្ស័យខាងលើនៅអធិការនគបាលស្រុកគីរីវង្សនិងកសាងសំណុំរឿងទៅអយ្យការអមសាលាដំបូងខេត្តតាកែវទៅតាមនីតិវិធីច្បាប់។
0 Comments:
Post a Comment