ខេត្តតាកែវ.ថ្ងៃទី០៣ខែធ្នូឆ្នាំ២០២៤ អ្នកសារព័ត៌មាន១រូបដែលកំពង់រងពាក្យបណ្ដឹងនៅអយ្យការអមសាលាដំបូងខេត្តតាកែវ ពីបទបរិហាកេរ៌ិ្ត ជាសាធារណៈនៅតាមបណ្ដាញសង្គមហ្វេប៊ុក នេះបើយោងតាមពាក្យបណ្ដឹងចុះថ្ងៃទី៣១ខែតុលាឆ្នាំ២០២៤នៃអយ្យការសាលាដំបូងខេត្តតាកែវ។
ហើយនាក់សារព័ត៌មានរូបនោះគេស្គាល់ថាមានឈ្មោះ (ព្រុំ សុផៃ )ជាចាងហ្វាង គេហទំព័រ(ពេញចិត្ត) និង ធ្វើការយកព័ត៌មានអោយអង្គភាពសារព័ត៌មាន (កោះសន្ថិភាព) ទីតាំងភូមិបានកាម ឃុំបានកាម ស្រុកព្រៃកប្បាស់ ខេត្តតាកែវ ។
បើតាមប្រភពពីបងប្អូនប្រជាពលរដ្ធនិងអ្នកសារព័ត៌មានមួយចំនួនបាននិយាយថា.លោកព្រុំ សុផៃ នេះតែងតែក្អែងក្អាងមានតែអង្គភាពគេធំជាងគេ ហើយក៍ធ្លាប់មានរឿងអាស្រូវកន្លងទៅពាក់ព័ន្ធឃុបឃិតជាមួយអជ្ញាធម៌យកដីប្រជាពលរដ្ធក្នុងស្រុកអង្គបូរី ហើយក៍បានអង្គភាពព័ត៌មានផ្សេងទៀតមកផ្សាយ បែកក៍ត្រូវខាងខេត្តកោះហៅពាក់ព័ន្ធរឿងដីនោះ មិនតែប៉ុណ្ណោះច្រើនតែមើលងាយអ្នកសារព័ត៌មានក្នុងស្រុកមួយចំនួនថា ជាអ្នកសារព័ត៌មានតាមចិញ្ចើមថ្នលថែមទៀត។
បើតាមប្រភពពីអ្នកស្និទ្ធជាមួយលោក ព្រុំ សុផៃ បានឲ្យដឹងថាការដាក់ពាក្យបណ្ដឹងខាងលើនេះគេពុំទាន់ដឹងថា ដើមបណ្ដឹងមកពីខាងណានៅឡើយទេ តែមួយរយៈមុននេះអង្គភាពរបស់លោកបានផ្សាយរឿងទូកដឹកស្រូវ និងច្រើនផុសហ្វេប៊ុកផ្ទាល់ខ្លួនពាក់ព័ន្ធល្បែងជលមាន់ជាច្រើនទៀត តែមិនទាន់ដឹងមួយណាឲ្យប្រាកត់នៅឡើយទេ មានតែរងចាំមើលដល់ថ្ងៃកំណត់ចូលបំភ្លឺតាម(ដីការកោៈ)ចុះថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៤ទេ បានដឹងថាដើមបណ្ដឹងមួយណាពិតប្រាកត់។
អត្ថបទ. អ្នកសារព័ត៌មានតាមចិញ្ចើមថ្នល
0 Comments:
Post a Comment