ត្បូងឃ្មុំ÷ ថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៥ មានសង្វៀនជល់មាន់ អាប៉ោង និងល្បែងយូគីមួយកន្លែងនៅក្នុងចំការកៅស៊ូក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិសាស្ត្រ ភូមិស្ទៀង ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពង់ទាក់ទាញចំណាប់អារម្មណ៌ឲ្យក្រុមអ្នកញៀនល្បែងចូលទៅលេងភ្នាល់ យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ខណៈអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធហាក់មិនអើពើឬបង្ក្រាបឡើយ ដែលធ្វើឲ្យពលរដ្ឋមានចម្ងល់ថា ទំនងជាម្ចាស់សង្វៀនជល់មាន់នេះ ទំនងជាមានខ្នងបង្អែកឬអំណាចធំជាងលោក ប៉ែន កុសល អភិបាលខេត្តត្បូងឃ្មុំទៀតមើលទៅ បានជាមិនញញ្ញើអជ្ញាធមឬសមត្ថិកិច្ចពាក់ព័ន្ធបែបនេះ ឬក៍អាចគេរៀបចំសែនព្រេងជូនលាភសក្ខរ:ម្ចាស់ទឹកម្ចាស់ដីរួចរាល់ជាថ្នូរក្នុងការមិនទៅចុះបង្រ្កាបទីតាំងខាងលើនេះ។
បើតាមប្រភពពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិស្ទៀង បានរាយការណ៍ឲ្យដឹងថាសង្វៀនជល់មាន់ខុសច្បាប់នេះបើកឲ្យអ្នកញៀនល្បែងចូលលេងភ្នាល់ជាយូរមកហើយ ដោយមានអ្នកចូលទៅលេងល្បែងរាប់រយនាក់ក្នុងមួយថ្ងៃៗ មានទាំងពលរដ្ឋក្រីក្រ និងអ្នកមានលុយមកពីទីជិត និងឆ្ងាយ មានទាំងម៉ូត និងឡានរាប់រយគ្រឿង។
ប្រភពដដែលបានបន្តទៀតថា ពួកគាត់សង្វេគខ្លាំងណាស់ ដោយសារក្រុមអ្នកញៀនល្បែងជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានមួយចំនួនចាញ់បុសក្តិតខោ អ្នកខ្លះត្រូវប្រពន្ធកូនទៅក្បែរសង្វៀនជល់មាន់អង្គុយរង់ចាំប្តី ឪពុក ដែលញៀនល្បែងទាំងទឹកមុខក្រៀមក្រំដោយសារតែពួកគាត់ជំពាក់បំណុលគេជុំកោះព្រោះប្តីញៀនល្បែង ឯអ្នកខ្លះកើតហិង្សាឈ្លោះទាស់តែងក្នុងគ្រួសារថែមទៀតផង។
បើតាមការបញ្ចាក់របស់បងប្អូនក្នុងមូលដ្ថានបានបន្តទៀតថា លោក ហ៊ួត ហាន គឺមេសង្វៀនជល់មាន់ដុះស្លែនេះ ទំនងមានខ្នងបង្អែកអំណាចធំជាងលោក ប៉ែន កុសល ចៅហ្វាយត្បូងឃ្មុំហើយមើលទៅ ទើបសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានមិនហ៊ានបង្ក្រាប?
ដូចនេះហើយពួកគាត់សំណូមពរដល់ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ខមន្រ្តីក្រសួងមហាផ្ទៃមេត្តាពិនិត្យលើការអនុវត្តច្បាប់ភូមិឃុំមានសុវត្ថិភាព។
ពាក់ព័ន្ធនិងការចុះផ្សាយខាងលើនេះអង្គភាពយើងខ្ញុំនិងរងចាំការផ្សាយបកស្រាយបំភ្លឺរាល់ភាគីពាក់ព័ន្ធតាមរយះលេង.០១៦ ៧៨៨ ១១២/០៧៧ ៤៨ ៤៩ ៤៤
0 Comments:
Post a Comment