ភ្នំពេញ ៖ថ្ងៃ២៣វិច្ឆិការ ឆ្នាំ២០២៥ ល្បែងស៊ីសងឆ្នោទឡូតូ 8888 និងមាន់ជលតាមប្រព័ន្ធអនឡាញ០២កន្លែង ទីតាំងផ្សេងគ្នា កំពុងបើកដំណើរការអោយក្រុមញៀនល្បែងយ៉ាងគគ្រឹកគគ្រេង បែបជាអជ្ញាធរនិងសមត្ថិកិច្ចមូលដ្ថាន ហាក់មើលមិនឃើញ ដែលមានទីតាំងដូចខាងក្រោម.
ទីតាំងទី០១. ស្ថិតនៅ ភូមិសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ទីតាំងទី០២.ស្ថិតនៅភូមិរោល ជ្រូល ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ពាក់ព័ន្ធនិងល្បែងសុីសងនេះបានធ្វើអោយប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈពេលឃើញក្រុមអ្នកញៀនល្បែងទាំងនោះប្រមូលផ្តុំគ្នាចូលទៅលេងល្បែងស៊ីសងជារាល់ថ្ងៃ ចំណែកអាជ្ញាធរមាន សមត្ថកិច្ចក្នុងមូលដ្ឋានមើលមិនឃើញហាក់ដូចគ្មានចំណាត់ការក្នុងការបង្រ្កាបទាល់តែសោះ។
មហាជនក៍ដូចប្រជាពលរដ្ឋលើកឡើងថា ទីតាំងល្បែងសុីសងនឹងហើយចុះ ហេតុអ្វីអាជ្ញាធរនិងសមត្ថកិច្ចមិនចុះបង្ក្រាប ឬមួយទទួលបានលាភសក្ការៈម្ចាស់បនល្បែងទេដឹង? ទើបបើកភ្លើងខៀវឲ្យម្ចាស់ទីតាំងបើកដំណើរការអោយក្រុមញៀនល្បែងលេងដោយរលូនដូចច្នេះ។
សូមបញ្ជាក់ថា ទីតាំងកន្លែងបង្កប់ល្បែង ដែលសមត្ថកិច្ចមើលមិនឃើញ មិនចុះបង្ក្រាបនោះក្តីកង្វល់របស់បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃនេះពួក គាត់មានការព្រួយបារម្មណ៍ចំពោះសុខសុវត្ថិភាពរបស់ពួកគាត់ នៅពេលយប់ព្រោះថាទី កន្លែងណាមានបើកល្បែងស៊ីសង ទីកន្លែងនោះមិនយូរមិន ឆាប់ទេនឹងកើតមានអំពើចោរ កម្មលួច ឆក់ ប្លន់និងគាស់ផ្ទះ គ្រឿញៀននិងប្រើអំពើហឹង្សារក្នុង គ្រួសារជាដើមចមកើតចេញពីល្បែងសុីសងនេះឯង ។
ពាក់ព័ន្ធនិងល្បែងស៊ីសងនេះប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ថានសង្ឃឹមថា លោកស្រី គឹម ញឹបអភិបាល នៃគណៈអភិបាល ខណ្ឌដង្កោ និងលោកវរសេនីយ៍ឯក ជឹម សុីថា អធិការនគរបាលខណ្ឌដង្កោ គួរតែចាត់កម្លាំងចុះមកស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបទីតាំងបើកល្បែងស៊ីសងខាងលើនេះអោយមានប្រសិទ្ធភាពផង។
គួររំលឹកផងដែរ កន្លងមកប្រមុខ រាជរដ្ឋាភិបាល ប្រកាសឲ្យបិទល្បែងស៊ីសង ទូទាំងប្រទេស ទោះមានអាជ្ញាប័ណ្ណឬមិនមានអាជ្ញាប័ណ្ណក៏ដោយ នៅពេលថ្មីៗនេះគេសង្កេតឃើញថា ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញចាប់ផ្តើមបើកលេងយ៉ាង កក្រើកឡើងវិញហើយ នៅក្នុងភូមិសាស្ត្រសង្កាត់ពងទឹក និងសង្កាតព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។






0 Comments:
Post a Comment