ខេត្តតាកែវ.ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង២៣និង៣០នាទី លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ចុះបង្ក្រាបមុខសញ្ញាជួញដូរ ដឹកជញ្ជូន និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅស្ថិតក្នុងភូមិស្វាយខាងជើង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ មានដូចខាងក្រោមៈ
១.ឈ្មោះ កែវ បុត្រ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយខាងជើង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ(ដឹកជញ្ជូន និងប្រើប្រាស់)
២.ឈ្មោះ ពៅ វ៉ាង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយខាងជើង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ(ជួញដូរ និងប្រើប្រាស់)
•ដកហូតបានវត្ថុតាងមួយចំនួនមានដូចខាងក្រោម៖
១.ម្សៅក្រាមពណ៌សថ្លា ចំនួន០៣កញ្ចប់
២.ទូរស័ព្ទដៃ ចំនួន ០២គ្រឿង
៣.ថង់ប្លាស្ទិចសំរាប់វិចខ្ចប់សាធាតុញៀនមួយចំនួន
ករណីនេះសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។
0 Comments:
Post a Comment