ខេត្តតាកែវ៖ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង១២និង០៥នាទី លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសនិងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃល្វា ចុះបង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (មួយករណី មួយទីតាំង)នៅចំណុចផ្ទះរបស់ឈ្មោះ ទួក ទី ស្ថិតក្នុងភូមិអន្លុងមាស ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ឃាត់ខ្លួនបានមុខសញ្ញាចំនួន០២នាក់៖
១.ឈ្មោះ ទួក ទី ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ អន្លុងមាស ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ (ជួញដូរ ប្រើប្រាស់ សកម្ម)
២.ឈ្មោះ នឹម សំណាង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិពន្ទង ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ(ប្រេីប្រាស់) ដកហូតវត្ថុតាងរួមមានៈ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៥កញ្ចប់ ម៉ូតូចំនួន០២គ្រឿង (១.ម៉ាកហុងដា C125ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FL8609 ២.ម៉ាកគុបមូល គ្មានផ្លាកលេខ) ទូរសព្ទដៃចំនួន០២គ្រឿង ដាវពីរដេីម កូនកាំបិតចុងស្រួចមួយ និងកាំភ្លើងបាញ់គ្រាប់ដែកមួយដេីម ។
បន្ទាប់មកកម្លាំងយើងបាននាំខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី ។





0 Comments:
Post a Comment