ខេត្តតាកែវ.នៅថ្ងៃទី២៤ខែកក្តដាឆ្នាំ២០២៥ នៅចំណុចទីតាំងរោង ចក្រផលិតបារីមួយកន្លែងបណ្ដោយផ្លូវជាតិលេខ០២ ស្ថិតនៅក្នុងភូមិប្រហ៊ូត សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលជាទីកន្លែងផលិតបារី ខ្នាតធំ ដឹកទំនិញចេញតែពេលយប់ ទៅតាមក្រវាត់ព្រំដែន ប្រទេសវៀតណាម ។
សូមអគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញ(ក.ប.ប)គួរតែអនុវត្តន៍ការនាំចេផលិតផល(បារី)ទៅបរទេស ដែលមានព្រំប្រទល់ជាប់និងខេត្តតាកែវ ឆ្លងទៅប្រទេសវៀតណាម តើការនាំចេញបារីទាំងនោះស្របតាមច្បាប់អន្តរជាតិ តាមស្តង់ដាដែលឬទេ?។
អ្វីដែលប្រជាបលរដ្ធគាត់ព្រួយបារម្មណ៍គឺក្លិនរបស់ថ្នាំ រួមនិងសារធាតុញៀន មួយចំនួនដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព និងកើតជំងឺមហាជាច្រើនប្រភេទ ដែលកន្លងមកអង្គភាពអ្នកសារព័ត៌មាន ជាច្រើនបានចុះផ្សាយ ជាបន្តបន្ទាប់ ពីមួយទៅមួយ ក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺ ចំពោះទីតាំងរបស់រោងចក្រ ខាងលើនេះផងទាន តើជាកន្លែងផលិតបារីឬគ្រាន់តែជារនាំងបិទបាំង បង្កើនផលិតសារធាតុញៀន និងផលិតស្លាកយីហោ ផ្សេងៗជាច្រើន ។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថា គណៈមេបញ្ជាការឯកភាពខេត្ត ឯកឧត្តម វី សំណាង អភិបាលខេត្តតាកែវ សូមមេត្តាចាត់វិធានការណ៍ ចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ ។
0 Comments:
Post a Comment