ខេត្តពោធិសាត់.នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាល ខេត្តពោធិសាត់ បានចុះពិនិត្យសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ធដែលបានជម្លៀសចេញពីតំបន់ប្រឈមរងគ្រោះយីយារដោយចោរឈ្លានពានដោយទ័ពថៃ កមកន្លែងទីតាំងសុវត្ថិភាព ក្នុងនោះដែរឯកឧត្ដម ខូយ រីដា ក៍បាននាំយកស្បៀងគ្រឿងឧបភោគបរិភោគបន្ថែម ផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋយើងដែលបានជម្លៀសចេញពីតំបន់ប្រឈមព្រំដែន ក្នុងឃុំថ្មដាស្រុកវាលវែង ខេត្តពោធិសាត់ មកទីតាំងសុវត្ថិភាព។
បង្កឡើងដោយភាគីថៃធ្វើការបញ្ឆេះសង្ក្រាម ដោយទាហានថៃបានបើកការវាយប្រហារដោយកាំភ្លើងធំជាច្រើនគ្រាប់ មកលើទីតាំងជាច្រើនកន្លែងនៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចាប់តាំងពីអំឡុងម៉ោង៥ព្រឹក។
0 Comments:
Post a Comment