តាកែវ៖ នាព្រឹកថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បាន អញ្ជើញចុះពិនិត្យមើលការភ្ញាស់ពងទាកូន និង ពងទាសាប របស់ សហគមន៍ពងទាស្រែរនោង ស្ថិតនៅឃុំស្រែរនោង ស្រុកត្រាំកក់ ។
អញ្ជើញអមដំណើរ ឯកឧត្តម អភិបាលខេត្ត ដោយ លោកប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ និង អាជ្ញាធរមូលដ្ឋានស្រុក ឃុំ ភូមិ និងសហគមន៍ផងដែរ។យោងតាមការបញ្ជាក់ របស់ លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ បានឱ្យដឹងថា នៅសហគមន៍ភ្ញាសពងទា ស្រែរនោង មានចំនួន ២២ទីតាំង ក្នុងនោះភ្ញាស់ដោយអង្កាម មានចំនួន ៣ទីតាំង ភ្ញាស់ពាក់កណ្ដាលស្វ័យប្រវត្តិ មានចំនួន ៧ទីតាំង និងភ្ញាស់ដោយខ្សែភ្លើង មានចំនួន ១២ទីតាំង ដោយធ្វើការផលិតពងទាកូន និងពងទាសាប សម្រាប់ទៅផ្គត់ផ្គង់លើទីផ្សារ មានចន្លោះចាប់ពី ២០ម៉ឺនគ្រាប់ ទៅ ២៥ម៉ឺនគ្រាប់ ក្នុងមួយថ្ងៃ។ លោកអភិបាលស្រុក បានបន្ថែមថា នៅក្នុងនោះ សហគមន៍ ក៏មានហ្វូងទា ចំនួនជាង ៤៥ម៉ឺនក្បាល ដែលសម្រាប់ផ្គត់ផ្គង់ស៊ុតជាប្រចាំថ្ងៃដល់សហគមន៍ ដើម្បីផលិត ជាពងទាកូន និងពងទាសាប សម្រាប់លក់លើទីផ្សារផងដែរ ៕
0 Comments:
Post a Comment