ខណ្ឌចំការមន÷ {១២.០២.២០២៥} ®ទីតាំងមួយកន្លែងបង្កប់ល្បែងស៊ីសងដែលជ្រកក្រោមស្លាកយីហោ អក្សរចិន {ចូស្នួកឃឺ} ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលសម្បូរជនជាតិបរទេស ចូលលេងកម្សាន្តយ៉ាងរំភើយអាជ្ញាធរមិនទាន់មានចំណាត់ការនៅឡើយទេ ។
សូមសមត្ថកិច្ចមេត្តាចុះត្រួតពិនិត្យមើលផង សូមបញ្ជាក់ថា;រូបភាពចាស់ តែទីតាំងនេះនៅបើកដំណើរការជាធម្មតា....!
.បើយោងតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ លោកបានដាក់បទបញ្ជារអោយ អភិបាលរាជធានី ខេត្ត ត្រូវបិទអោយអស់រាល់ល្បែងសុីសងទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។
សម្តេចបានបញ្ជាក់ថែមទៀតថា; ពេលនេះមិនមែនជាពេលត្រូវពង្រាយល្បែងសុីសងនោះទេ ព្រោះថារាល់ល្បែងសុីសងទាំងនេះមិនមែនជាកំណើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋ និងប្រទេសជាតិឡើយ ។
0 Comments:
Post a Comment