ភ្នំពេញ ៖ ទោះមានការសេចក្ដីបំភ្លឺពីសំណាក់ស្ថាប័នអយ្យការ និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំយ៉ាងណាក្ដី សំណុំរឿងដោះលែងអ្នកផលិតកាំបិត ជាថ្នូរនឹងលុយ៥៥០០ដុល្លារ (ក្រោយមកលេចចេញ៥៧០០ដុល្លារ) មិនទាន់ចប់នៅឡើយ ខណៈមន្រ្តីនាំពាក្យបញ្ជាក់ថា ប្រសិនជាមានតម្រុយច្បាស់លាស់ ACU នឹងមានវិធានការបន្ត...។
នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សយ ចាន់វិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា ពាក់ព័ន្ធករណីនេះ ក្រុមមន្រ្តីជំនាញបានប្រមូលទិន្នន័យហើយ រង់ចាំការពិនិត្យអង្គហេតុ និងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រង់ជ្រោយសិន នោះ ACU នឹងមានចំណាត់ការបន្ត។
អ្នកនាំពាក្យសង្កត់ធ្ងន់ថា; «រាល់ព័ត៌មានណាមានតម្រុយច្បាស់លាស់ពាក់ព័ន្ធនឹងការប្រព្រឹត្តិអំពើពុករលួយ អានឹងប្រាកដណាស់ថា យើងនឹងមានចំណាត់ជាបន្តបន្ទាប់នៅលើរឿងនឹង ប៉ុន្តែបើស្ថិតក្នុងន័យជាព័ត៌មានអ៊ីចឹង គឺត្រូវការពេលច្រើន ដើម្បីប្រមូលទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយសិន»។ ជាមួយគ្នានេះ លោក សយ ចាន់វិចិត្រ បានលើកទឹកចិត្តដល់អ្នកដែលមានបញ្ហាពាក់ព័ន្ធនឹងអំពើពុករលួយ សូមរៀបចំជាឯកសារបញ្ជូនទៅកាន់អង្គភាពផ្ទាល់ ដើម្បីបង្កភាពងាយស្រួលដល់ការស៊ើបអង្កេត។
សូមជម្រាបថា; កាលពីថ្ងៃពុធម្សិលមិញ ស្ថាប័នអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំបានចេញសេចក្ដីបំភ្លឺ ព្រមទាំងអះអាងថា នឹងបើកការស៊ើបអង្កេតលើរឿងដោះលែងអ្នកផលិតកាំបិត ជាថ្នូរនឹងលុយ៥៥០០ដុល្លារ ខណៈស្នងការននគរបាលខេត្ត ក៏បានចេញមុខច្រានចោល នឹងបញ្ជាក់ថា មិនមានពាក់ព័ន្ធនឹងមន្ត្រីនគរបាលដែលបានចុះអនុវត្តក្នុងកិច្ចប្រតិបត្តិការនោះទេ។
ដោយឡែក លោក ផែង វណ្ណៈ បានបន្តទម្លាយរឿងនេះលើបណ្ដេញសង្គម ក្រោយបានជួបបុរសធ្វើការំបិត ដោយបញ្ជាក់ថាតួលេខចំនួនលុយឡើងដល់៥៧០០ដុល្លារអាមេរិក ដើម្បីប្រើប្រាស់លើសេវាកម្មមេធាវីមួយផ្នែក នឹងមួយផ្នែកទៀតនៅលើអ្នករត់ការចំណាយលើកិច្ចការងារផ្សេងៗ ៕
0 Comments:
Post a Comment