-->
សូមស្វាគមន៍ www.phnomboreytvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800
សូមស្វាគមន៍ គេហទំព័រ ភ្នំបូរី ធីវី អនឡាញមានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800

អយ្យការអមសាលាដំបូងខេត្តតាកែវ បានសម្រេចចោទប្រកាន់ជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធករណី ជួញដូរ រក្សាទុក្ខ និងដឹកជញ្ជូនដោយខុសច្បាប់នៅសារធាតុញៀន......

ចំនួនអ្នកទស្សនា: Views

 

ខេត្តតាកែវ ÷ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានបញ្ជូនសំណុំរឿង ទៅតុលាការខេត្តតាកែវ ពាក់ព័ន្ធករណី ជនសង្ស័យចំនួន០២នាក់ និងបក្ខពួកពាក់ព័ន្ធករណីជួញដូររក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀន (កញ្ឆាស្ងួត ) ទម្ងន់ ៦០,០៥ គីឡូក្រាម  ដែលប្រព្រឹត្តនៅចំណុច ប្រឡាយទឹកតាសេក ស្ថិតក្នុងភូមិ តារាគមន៍ ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ.កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។

ករណីខាងលើនេះត្រូវបានកងរាជអាវុតហត្ថខេត្តតាកែវធ្វើការឃាត់ខ្លួនបានជំនង្ស័យចំនួន០២នាក់  មានឈ្មោះ រុន សាវុធ ភេទប្រុស អាយុ៥៧ឆ្នាំ នឹងឈ្មោះ អ៊ុំ សុខ ភេទប្រុស អាយុ៤៧ឆ្នាំ ព្រមទាំងដកហូត បានកញ្ឆាស្ងួត ចំនួន ១១៩កញ្ចប់ ទម្ងន់ ៦០,០៥ Kg ថ្លឹងកញ្ឆាសុទ្ធ ។

ក្រោយពីបានធ្វើការសាកសួរចម្លើយរបស់ជនសង្ស័យ និងពិនិត្យភស្តុតាងក្នុងសំណុំរឿងនេះរួចមក តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ក៍បានសម្រេចចោទប្រកាន់ជនសង្ស័យខាងលើនិងបក្សពួក ពីបទ  ជួញដូរ រក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នៅសារធាតុញៀន (កញ្ឆាស្ងួត) ប្រព្រឹត្តនៅចំណុចភូមិតារាគមន៍ ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ.។



Share This
Author Image

About www.phnomboreytvonline.com

0 Comments:

Post a Comment