-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Tuesday, July 12, 2022

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ចុះអនុស្សរណៈជាមួយថៃ ដើម្បីរួមគ្នាទប់ស្កាត់និងបង្ក្រាបបទល្មើសបច្ចេកវិទ្យាឆ្លងដែន

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលថៃ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសរួមគ្នាទប់ស្កាត់និងបង្ក្រាបបទល្មើសបច្ចេកវិទ្យាឆ្លងដែន សំដៅការពារផលប្រយោជន៍ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

ការចុះអនុស្សរណៈនេះធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយលោក ជ័យវុធ ថាណាកាម៉ានុសន (Chaiwut Thanakamanusorn) រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមកិច្ចឌីជីថលថៃ ដោយមានការចូលរួមពីលោក ផាន់យ៉ារ៉ាក់ ពលទ័ព (Panyarak Poolthup) ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពថៃប្រចាំកម្ពុជា និងតំណាងមកពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីរាជការនៃក្រសួងទាំងពីរផងដែរ។

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបញ្ជាក់ថា «អនុស្សរណៈនៃការយោគយល់នេះមានទិសដៅសំខាន់ពង្រឹងទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ ជាពិសេសរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យាឆ្លងដែន ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋរបស់ប្រទេសទាំងពីរ»

លោករដ្ឋមន្ត្រីបានបន្តថា ភាគីទាំងពីរបានបញ្ជាក់ពីជំនឿយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះនឹងធ្វើឱ្យទំនាក់ទនងដែលមានស្រាប់កាន់តែរឹងមាំ និងលើកកម្ពស់ការផ្លាស់ប្តូរព័ត៌មានរវាងគ្នាទៅវិញទៅមករវាងស្ថាប័នពាក់ព័ន្ធ ព្រមទាំងបង្កើនប្រសិទ្ធភាពក្នុងការរួមគ្នាដោះស្រាយការឆបោកតាមប្រព័ន្ធអនឡាញ៕