-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Monday, July 11, 2022

អភិបាលខេត្តព្រះសីហនុណែនាំដល់អាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ផ្សព្វ ផ្សាយពីបញ្ហាធាតុអាកាសដល់ប្រជានេសាទនិងភ្ញៀវទេសចរឱ្យបានផុសផុល

ចំនួនអ្នកទស្សនា: Views


អភិបាលខេត្តព្រះសីហនុណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ផ្សព្វ ផ្សាយពីបញ្ហាធាតុអាកាសដល់ប្រជានេសាទនិងភ្ញៀវទេសចរឱ្យបានផុសផុល ខណៈដែលអាកាសធាតុនៅតាមតំបន់ឆ្នេរនឹងមានភាព អាក្រក់ខ្លាំង ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុ បានមានប្រសាសន៍នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២២ ថា ដោយមានការជូនដំណឹងពីក្រសួងធនធាន ទឹកនិងឧតុនិយម ស្តីពីស្ថាន ភាពធាតុអាកាសនៅកម្ពុជា គឺចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៤ ខែ កក្កដា តំបន់មាត់សមុទ្រភ្លៀងខ្លាំង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ដូច្នេះហើយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ក្នុងការអប់រំណែនាំប្រជានេសាទនិងភ្ញៀវទេសចរ និងឈានទៅដល់ការហាម ឃាត់ការធ្វើដំណើរលើលម្ហ សមុទ្រ។

  ឯកឧត្តមបន្តថា អាជ្ញាធរពាក់ព័ន្ធ ក៏ត្រូវរកមធ្យោបាយផ្ដល់ដំណឹងទៅកាន់ប្រជានេសាទដែលកំពុងស្ថិតនៅលើលំហសមុទ្រនាពេលនេះ ដោយត្រូវជូនដំណឹងជាបន្ទាន់ទៅកាន់ក្រុមគ្រួសារនៃសហ គមន៍ប្រជានេសាទ ជាពិសេសសូមឱ្យអ្នកពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ចាត់ចែងការងារនេះឱ្យបានម៉ត់ចត់ ដើម្បីការពារអាយុ ជីវិតរបស់ប្រជាពលរដ្ឋ ប្រជានេសាទ និងភ្ញៀវទេសចរ ។

« សូមឱ្យមានការយកចិត្តទុកដាក់តាមដាន អំពីការរស់នៅរបស់បងប្អូនប្រជា ពលរដ្ឋ ដោយផ្អែកទៅលើអាកាសធាតុទាំងនេះ និងសូមឱ្យមានការហាមឃាត់ការធ្វើ ដំណើរតាមទូកទៅលម្ហ សមុទ្រ កោះឆ្នេរ ក្នុងរយៈ ពេលនេះ ព្រោះដើម្បីបញ្ចៀសកុំឱ្យមានគ្រោះថ្នាក់ ឬការជាប់គាំងណាមួយដែលបង្កជាមហន្តរាយផ្សេងៗ ហើយក៏សូមឱ្យរកគ្រប់មធ្យោបាយ ដើម្បីផ្តល់ដំណឹងទៅដល់បងប្អូនប្រជានេសាទ ដែលពួកគាត់កំពុងតែស្ថិតនៅក្នុងលំហសមុទ្រតាមកោះឆ្នេរដើម្បីធ្វើការនេសាទ ដែលបទពិសោធនេះ យើងធ្លាប់មានទំនាក់ទំនងដោះស្រាយការងារនេះរួចហើយ តាមរយៈគ្រួសារនៃសហគមន៍ប្រជានេសាទ ដូច្នេះសូមឱ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកលើការងារនេះឱ្យបានម៉ត់ចត់ ដើម្បីការពារភាពសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋ ប្រជានេសាទ ក៏ដូចជាអ្នកទេសចររបស់យើង » ។

សូមបញ្ជាក់ថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ដោយបានបញ្ជាក់ថា ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី១៤ ខែកក្កដា កម្ពុជានឹងមានភ្លៀងធ្លាក់រាយ ប៉ាយ លាយឡំផ្គររន្ទះនិងខ្យល់កន្ត្រាក់ ពិសេសតំបន់មាត់សមុទ្រភ្លៀងខ្លាំង ខ្យល់ ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ដោយទាមទាឱ្យប្រជាពសមុទ្រភ្លៀងខ្លាំង ខ្យល់ ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ដោយទាមទាឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន៕