ខេត្តតាកែវ៖ នៅថ្ងៃចន្ទ ៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ ប៊ន រ៉ាវី ឋាន:នាយរងប៉ុស្តិ៍ ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលបានកាមស្តីទី ជំនួសលោកវរសេនីយ៍ត្រី ជា លី ឋាន:នាយប៉ុស្តិ៍ ដែលត្រូវបានក្រសួងមហាផ្ទៃដាក់ឱ្យចូលនិវត្តន៍ និង លោកអនុសេនីយ៍ឯក វ៉ា សីហា ឋាន:នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងយ៉ាប ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃល្វាស្តីទី ជំនួសលោកវរសេនីយ៍ត្រី ប៉ុល ប៊ុណ្ណា ឋាន:នាយប៉ុស្តិ៍ ដែលត្រូវបានក្រសួងមហាផ្ទៃដាក់ឱ្យចូលនិវត្តន៍ ។
លោកអធិការបានណែនាំដល់លោកនាយប៉ុស្តិ៍ស្តីទីទាំងពីរត្រូវខិតខំការងារសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បញ្ហាគ្រឿងញៀន និង សេវាតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
សមាសភាពអញ្ជេីញចូលរួម ៖ លោកមេឃុំ លោក លោកស្រីក្រុមប្រឹក្សាឃុំ លោកស្រីអធិការរងផែនការងារសេនាធិការ លោកអធិការរងផ្នែកកិច្ចការប៉ុស្តិ៍ លោកនាយប៉ុស្តិ៍ចូលនិវត្តន៍ លោកនាយប៉ុស្តិ៍ស្តីទី លោកនាយរងប៉ុស្តិ៍ មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល លោកមេភូមិ និងប្រធានប្រជាការពារ ៕








0 Comments:
Post a Comment