-->
សូមស្វាគមន៍ www.phnomboreytvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800
សូមស្វាគមន៍ គេហទំព័រ ភ្នំបូរី ធីវី អនឡាញមានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800

ឯកឧត្ដមនេត្រ ភត្ត្រា រដ្ធមន្រ្តីព័ត៌មានដឹកនាំកិច្ចប្រជុំបូកសរុបការងារ តម្រង់ទិសលើការប្រឆាំងព័ត៌មានក្លែងក្លាយ..

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ.ថ្ងៃទី២៩ខែតុលាឆ្នាំ២០២៥ធ្វើសកម្មភាព ដោយមិនគ្រាន់តែនិយាយឱ្យតែឮគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយបានប្រជុំបូកសរុបការងារនិងតម្រង់ទិសលើការប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលមាននិន្នាការកើនឡើងក្នុងរយៈពេល ៥ ខែចុងក្រោយនេះជាពិសេសព័ត៌មានក្លែងក្លាយទាក់ទងនឹងបញ្ហាជម្លោះព្រំដែន។ 


ក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៥ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ រួមមានដំណឹងក្លែងក្លាយ ព័ត៌មានមិនពិត ការញុះញង់បំពុលសង្គម ការប្រមាថ និងព័ត៌មានមិនពិតទាក់ទងនឹងជម្លោះព្រំដែន សរុបចំនួន ២៨១០ ករណី ក្នុងនោះការបំភ្លៃខុសពីការពិត ការប្រឌិតព័ត៌មានទាក់ទងនឹងរាជរដ្ឋាភិបាល និងបញ្ហាព្រំដែនសរុប ២ ១២២ ករណី។ ក្


នុងកិច្ចខិតខំប្រឹងប្រែងលុបបំបាត់ និងប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះ, គណៈកម្មការប្រឆាំងនឹងព័ត៌មានក្លែងក្លាយដឹកនាំដោយក្រសួងព័ត៌មានបានដាក់ចុះនូវវិធានការជាច្រើន ដោយអនុវត្តអភិក្រម «ពន្លត់ភ្លើង មិនអង្គុយបកផ្សែង» ដោយ ១-ការពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មានដែលមាន (និងកំពុងធ្វើបច្ចុប្បន្នភាព) ២-ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានដោយដាក់ឱ្យគោរពនិងអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ៣-បណ្តុះបណ្តាលពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន និងអ្នកមានឥទ្ធិពលនៅលើបណ្តាញសង្គម ៤-ការផ្តល់នូវចំណេះដឹងអក្ខរក្រមប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន ៥-ការពង្រឹងនិងពង្រីកការផ្សព្វផ្សាយខ្លឹមសារត្រឹមត្រូវ និងមានប្រយោជន៍សម្រាប់សង្គម ៦-ការធ្វើយុទ្ធនាការប្រឆាំងនឹងព័ត៌មានក្លែងក្លាយនៅទូទាំងប្រទេស និងការកសាងយន្តការពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ ៧-បានចលនាបណ្តាប្រទេសផ្សេងៗក្នុងតំបន់ក្នុងការរៀបចំយន្តការថ្នាក់តំបន់ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយក្រោមការជំរុញការងារ«ការទូតព័ត៌មាន» ៨-បង្កើនប្រសិទ្ធភាពនៃការផ្តល់ព័ត៌មានពីប្រភពផ្លូវការ និងយន្តការបញ្ចេញព័ត៌មាននិងការឆ្លើយតប ៩-ការសិក្សាស្រាវជ្រាវដើម្បីឈានទៅរៀបចំច្បាប់ស្តីពីការប្រឆាំងព័ត៌មានក្លែងក្លាយ និងការងារជាច្រើនទៀតដែលក្រសួងព័ត៌មានបានធ្វើ និងកំពុងធ្វើ ដើម្បីពន្លត់ភ្លើង។  


ដើម្បីធ្វើឱ្យកម្ពុជាមិនត្រូវបានបំពុលដោយព័ត៌មានក្លែងក្លាយរបស់ក្រុមជនមួយចំនួន, សូមសាធារណជនទូទៅ ជាពិសេសបងប្អូនអ្នកសារព័ត៌មាន មេត្តាបន្តចូលរួមទាំងអស់គ្នា ដោយមិនបង្កើតព័ត៌មាន ក្លែងក្លាយ មិនចែកផ្សព្វផ្សាយ និងត្រូវនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ។

 ព័ត៌មានក្លែងក្លាយត្រូវបន្សាបដោយព័ត៌មានពិត! ករណីរកឃើញថាមានព័ត៌មានក្លែងក្លាយ, សូមកុំរំលង! អ្នកអាចចូលរួមកម្ចាត់ លុបបំបាត់ចោលនូវព័ត៌មានក្លែងក្លាយនោះដោយផ្តល់នូវការព័ត៌មានពិត ត្រឹមត្រូវ និងជឿទុកចិត្តបានប្រកបដោយប្រភពច្បាស់លាស់ជារូបភាព ជាសំណេរ ឬជាវីដេអូ។ 

យើងមិនត្រូវទុកចន្លោះពេលវេលាច្រើនដល់ព័ត៌មានក្លែងក្លាយទេ, ទុកចន្លោះពេលកាន់តែយូរ កាន់តែមានហានីភ័យខ្ពស់ និងមហន្តរាយធំ។ ដូច្នេះ សូមប្រើប្រាស់ការបន្សាបភ្លាមៗតាមរយៈការផ្សព្វផ្សាយព័ត៌មានពិតឱ្យបានលឿនបំផុត។  វិធានការមានប្រសិទ្ធភាពបំផុតក្នុងការបន្សាបព័ត៌មានក្លែងក្លាយ គឺព័ត៌មានពិត និងត្រឹមត្រូវ។ 


#និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ #នេត្រភក្ត្រា #nethpheaktra #SayNoToFakeNews #AntiFakeNews #ក្រសួងព័ត៌មាន #MoInfo

Share This
Author Image

About www.phnomboreytvonline.com

0 Comments:

Post a Comment