-->
សូមស្វាគមន៍ www.phnomboreytvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800
សូមស្វាគមន៍ គេហទំព័រ ភ្នំបូរី ធីវី អនឡាញមានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800

ឃ្លាំងលក់ត្រាក់ទ័រមួយកន្លែងសាងសង់សំណង់រំលោភដីចំណីផ្លូវសាធារណៈអជ្ញាធរមូលដ្ថានរក្សាស្ងៀមស្ងាត់.......

ចំនួនអ្នកទស្សនា: Views

ខេត្តតាកែវ.ចេញផ្សាយនៅថ្ងៃទី១៦ខែតុលាឆ្នាំ២០២៥ មានឃ្លាំងលក់ត្រាទ័រមួយកន្លែងសាងសង់រំលោភដីចំណីផ្លូវសាធារណ:យ៉ាងគឃ្លើន ដោយមិនរំខានពីសំណាក់អាជ្ញាធរមូលដ្ឋានឡើយ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ២២ ក្នុងភូមិត្រពាំងព្រីង ឃុំ លាយបូរ ស្រុកត្រាំកក់ខេត្ត តាកែវ។



បើតាមប្រភពពីបងប្អូនប្រជាពលរដ្ធ និងកម្មករសំណង់ ដែលបំរើការងារនៅឃ្លាំងលក់គ្រឿងចក្រ គូបូតា សាន សម្បត្តិ តាកែវ  ដែលសាងសង់សំណង់ដ៏រឹងមាំ រំលោភដីចំណីផ្លូវសាធារណៈ យ៉ាងគឃ្លើន គាត់បានបញ្ជាក់ប្រាប់សារព័ត៌មានយើងថា សំណង់មួយកន្លែងនេះជារបស់មេគយ ខេត្តតាកែវតែម្តង ហើយបានធ្វើកិច្ចសន្យាជួលឃ្លាំងនេះចំនួន៣ឆ្នាំ តែទូទាត់លុយតែ២ឆ្នាំទេ  គាត់បានបន្តទៀតថា បានឃើញមន្ត្រី អាជ្ញាធរ មូលដ្ឋាន ធ្លាប់ចុះណែនាំហើយ តែមិនដឹងយ៉ាងមិចទេ  ម្ចាស់ឃ្លាំងគាត់នៅតែសាងសង់បន្ត ។

បើយោងតាមច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមាន សមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។

អង្គភាពសារព័ត៌មានយើងសូមធ្វើសេចក្តីរាយការជូន លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ សូមចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ចំពោះទីតាំងខាងដោយក្តីអនុគ្រោះ ឬមួយលោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ ខា្លចអំណាចលោកមេគយ ទើបបណ្តែតបណ្តោយ អោយលោកមេគយប្រចាំខេត្តតាកែវ ធ្វើអ្វីតាមតែទំនើងចិត្ត ។

ម្ចាស់ឃ្លាំងមានឥទ្ធិពល ដែលគេស្គាល់ថា ជាមេគយប្រចាំខេត្តតាកែវ ហ៊ានសាងសង់សំណង់រំលោភបំពាន លើដីចំណីផ្លូវសាធារណ:រូបនេះ ដែលកំពុងបញ្ជេញសកម្មភាព បំពានច្បាប់ សូម្បីតែដីចំណីផ្លូវសាធារណ: ក៏មិនលើកលែង  តើមេគយរូបនេះ មានខ្នងក្រាស់ប៉ុណ្ណា ? ក្នុងនាមជាមន្ត្រីដែលជាអ្នកអនុវត្តច្បាប់នៃស្ថាប័នមួយ ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវនិងជាគណ:មេបញ្ជាការឯកភាពខេត្ត គ្រប់គ្រងសម្បត្តិរដ្ឋ សូមចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ ឃ្លាំងស្តុកគ្រឿងចក្រ គូបូតា សាន សម្បត្តិ តាកែវ របស់លោក មេគយ ដែលសាងសង់សំណង លើដីចំណីផ្លូវសាធារណ:  ដោយក្តីអនុគ្រោះ។
ចំពោះបុគ្គលសាងសង់សំណង់ រំលោភបំពានដីចំណីផ្លូវសាធារណ: តើក្រសួង និងស្ថាប័នពាក់ព័ន្ធចាត់វិធានការយ៉ាងណាវិញ?

អង្គភាពគេហទំព័រ ភ្នំបូរី ធីវីអនឡាញ យើងខ្ញុំនិងរងចាំសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានតាមរយះលេខ 016 788 112 / 088 494 480 0 / 07748 49 44 សូមអរគុណ។
Share This
Author Image

About www.phnomboreytvonline.com

0 Comments:

Post a Comment