-->
សូមស្វាគមន៍ www.phnomboreytvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800
សូមស្វាគមន៍ គេហទំព័រ ភ្នំបូរី ធីវី អនឡាញមានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800

ទីតាំងហាងសុខភាព មួយកន្លែងបង្កប់លេងល្បែងសុីសងប្រភេទអនឡាញ ដោយមិនរំខានដល់អជ្ញាធ និង សមត្ថកិច្ចពាក់ព័ន្ធឡើយ………….

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ៖ ថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៥ ទីតាំងហាងសុខភាព មួយកន្លែងបង្កប់ល្បែងសុីសងជាប្រភេទអនឡាញ គ្រប់ប្រភេទបានចាប់ផ្តើមលេងបានយ៉ាងសប្បាយដោយពុំមានការរំខានដល់អជ្ញាធរ ឬ សមត្ថកិច្ចក្នុងមូលដ្ឋាន ឡើយ ទីតាំងខាងលើនេះស្ថិតនៅ អាគារព្រីមផ្លាហ្សារជាន់ផ្ទាល់ដី ផ្លូវនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភនំពេញ។
បើតាមប្រភពពីបងប្អូនប្រជាពលរដ្ធបានអោយដឹងថាចំពោះទីតាំងខាងលើនេះ គេពុំដែលឃើញអជ្ញាធរ ឬ សមត្ថិកិច្ចមូលដ្ថានចុះបង្រ្កាប ឬ ធ្វើការបំភ្លឺជាសាធារណៈចំពោះទីតាំងខាងលើនេះម្ដងណាទេ ដើម្បីអោយមហាជនបានដឹងនោះទេគឺនៅតែរក្សារស្ងៀមស្ងាត់ ពួកគាត់ហាក់បីដូចជាមានការងឿយឆ្ងល់ថា តើម្ចាស់ទីតាំងខាងលើនេះពិតជាមានខ្នងបង្អែកដ៍រឹងមាំហើយមើលទៅ បានជាគ្មានអ្នកណាហ៊ានក្អកចឹង ឬ មួយក៍ខាងម្ចាស់កន្លែងនេះរៀបចំសែនព្រេងជូនពួកគាត់អស់ហើយបានជា ស្រវ៉ាងភ្នែក ត្រូវថ្នាំសណ្ដំ ហើយបានជាមើលមិនឃើញអ្វីសោះ ទើបបានមិនមានការវិធានការទុបស្កាត់ល្បែងសុីសងទាំងនេះ ទើបដើរបញ្រា្ចសទិសផ្ទុយពីភូមិ ឃុំសវត្ថិភាព ទាំង៧ចំណុចរបស់រដ្ថាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃទីតាំងខាងលើនេះស្ថិតនៅ អាគារព្រីផ្លាហ្សារ ផ្លូវនរោតត្ដម សង្កាត់ ទន្លេបាសាក់  ខណ្ឌចំការមន រាជធានីភ្នំពេញ ។


គួររំលឹកថា: កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងផុតទៅអតីតនាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៍ធ្លាប់
មានប្រសាសន៍បញ្ជាក់យ៉ាងច្បាស់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក. ក្រុង  ខេត្ត  ណាមិនហ៊ានក្នុងការទប់ស្កាត់ និងមិនបង្ក្រាបទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ អាជ្ញាធរនិងសមត្ថកិច្ច ទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែង ដោយគ្មានការលើកលែងឡើយ។

ទាក់ទិនទៅនិងទីតាំង
ហាងបង្កប់បនល្បែងសុីសងខុសច្បាប់ ជាប្រភេទអនឡាញដែលស្ថិតនៅក្នុងមូលដ្ឋានខាងលើនេះ ប្រជាពលរដ្ឋលើកឡើងថា ជាបញ្ហាមួយដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំងចំពោះសុវត្ថិភាពនៃការរស់នៅប្រចាំថ្ងៃ ណាមួយ ខ្លាចប្តីនិងកូនៗរបស់ពួកគាត់ ផុងខ្លួននិងល្បែងទាំងនោះ ជាហេតុធ្វើឲ្យកើតមាននូវបទល្មើសផ្សេងៗ ដូចជា: កើតមានអំពើចោរកម្ម និងហិង្សា នៅក្នុងគ្រួសារ ជាដើម.ល។

ដូចនេះប្រជាពលរដ្ឋនទទូចស្នើសុំដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយចាត់កម្លាំងជំនាញ ចុះត្រួតពិនិត្យ និងធ្វើការបង្ក្រាបទីតាំងបនល្បែងសុីសងខុសច្បាប់ ប្រភេទអនឡាញដែលស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន។

ទីតាំងខាងលើនេះដែរអង្គភាពយើងក៍បានទាក់ទងទៅលោក វរសេនីយ៌ទោ ហួរ ម៉េងហួនអធិការដ្ថាននគបាលខណ្ឌចំការមន ដើម្បីសុំការបំភ្លឺតែមិនអាចទាក់ទងបាន ដូចនេះអង្គភាពយើងខ្ញុំនិងរងចាំការបកស្រាយបំភ្លឺជូនរាល់ម៉ោងធ្វើការតាមរយះលេខ ០១៦ ៧៨៨ ១១២ /០៨៨ ៤៩ ៤៤ ៨០០។

អត្ថបទ.អ្នកព័ត៌មានរៀនតាមចិញ្ចើមថ្នល់
Share This
Author Image

About www.phnomboreytvonline.com

0 Comments:

Post a Comment