-->
សូមស្វាគមន៍ www.phnomboreytvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800
សូមស្វាគមន៍ គេហទំព័រ ភ្នំបូរី ធីវី អនឡាញមានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800

កម្លាំងអធិការដ្ថាននគបាលស្រុកព្រៃកប្បាសចុះបង្រ្កាបនិងឃាត់ខ្លួនសង្ស័យម្នាក់ពាក់ព័ន្ធចែកចាយនិងប្រើប្រាស់នៃសារធាតុញៀន……

ចំនួនអ្នកទស្សនា: Views



ខេត្តតាកែវ.​ ថ្ងៃទី០១ ខែសីហា​​ ឆ្នាំ២០២៥ វេលាម៉ោង២២និង១០នាទី ដោយមានការយកចិត្តទុក្ខដាក់ពីសំណាក់លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការខេត្តតាកែវបានបញ្ជាមក លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស​ និងប៉ុស្តិ៍នគរបាលរដ្ឋបាល​ព្រៃ​ផ្ដៅ បានចុះបង្ក្រាប​ ករណី​ជួញ​ដូរ​ និង​ប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ (មួយ​ករណី​ មួយ​ទីតាំង​)នៅចំនុច​ក្នុង​វត្តព្រៃផ្ដៅ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ផ្ដៅត្បូង​ ឃុំ​ព្រៃ​ផ្ដៅ​ ស្រុក​ព្រៃ​កប្បាស​ ខេត្តតាកែវ​ ។

ឃាត់​ខ្លួន​បាន​មុខសញ្ញា​ ​០១នាក់​ ឈ្មោះ​ ពាង​ សុវណ្ណ​  អាយុ​២៤ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រាកដ​​ រស់នៅ​ភូមិព្រៃផ្ដៅត្បូង ឃុំ​ព្រៃផ្ដៅ​ ស្រុក​ព្រៃ​កប្បាស​ ខេត្តតាកែវ​​ ។

(ជួញដូរ​ និងប្រើប្រាស់​)​ ដក់ហូតវត្ថុតាងរួមមានៈ​ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៦កញ្ចប់​ និង​កញ្ឆា​ចំនួន​០១​ កញ្ចប់​ និង​ សម្ភារៈ​ប្រើប្រាស់​គ្រឿង​​ញៀន​មួយចំនួន​ ។

បន្ទាប់មកកម្លាំងសមត្ថិកិច្ចក៍បាននាំខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស​ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅអយ្យាការអមសាលាដំបូងខេត្តតាកែវទៅតាមនីតិវិធីច្បាប់​ ។





Share This
Author Image

About www.phnomboreytvonline.com

0 Comments:

Post a Comment