-->
សូមស្វាគមន៍ www.phnomboreytvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800
សូមស្វាគមន៍ គេហទំព័រ ភ្នំបូរី ធីវី អនឡាញមានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800

កម្លាំងអធិការដ្ថាននគបាលស្រុកព្រៃកប្បាសឃាត់ខ្លួនបុរស់ម្នាក់ពាក់ព័ន្ធករណីលួចម៉ាសុីនបូមទឹកយ៉ាងសកម្ម.....

ចំនួនអ្នកទស្សនា: Views

ខេត្តតាកែវ.ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០៨ និង៣០នាទី កម្លាំងយើងបានទទួលបណ្ដឹងពីឈ្មោះ សារ៉ាយ សោភា ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅ​ ភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលបានប្ដឹងរាយការណ៍ថា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែលប្រាំបួនព្រឹក គាត់បានទៅយកម៉ាស៊ីនបូមទឹក(ម៉ាស៊ីនសាំង) របស់គាត់ ម៉ាកហុងដា ពណ៌ស លាយ ក្រហម ដែលទុកនៅក្រោមផ្ទះ ដើម្បីយកទៅបូមទឹកស្រោចដំណាំ ស្រាប់តែបាត់មិនឃើញម៉ាស៊ីន មិនដឹងថាអ្នកណា លួចយកទៅបាត់។

ក្រោយពីទទួលបានព័ត៌មាន​ លោកវរសេនីយ៍ឯក​ ឡេង​ ប៊ុនឡុង​ អធិការនគរបាលស្រុកព្រៃកប្បាស​ បានបញ្ជាកម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នោ​ ចុះដល់កន្លែង កើតហេតុ ធ្វើការស្រាវជ្រាវ លុះដល់ថ្ងៃទី០៣ខែឆ្នាំដដែល កម្លាំងយើងកំណត់មុខសញ្ញាបាន រួចឃាត់ខ្លួនជនសង្ស័ប ម្នាក់ឈ្មោះ ហែម ហាក់ ភេទប្រុស អាយុ៤៥ឆ្នាំ ភូមិស្នា ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ រួមទាំងវត្ថុតាង យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី​ ។ 

បញ្ជាក់ៈ ជនសង្ស័យជាមុខសញ្ញាលួចសកម្មក្នុងមូលដ្ឋាន ។

Share This
Author Image

About www.phnomboreytvonline.com

0 Comments:

Post a Comment