ខេត្តតាកែវ.ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៤ និង ០០នាទីទៀបភ្លឺ មានហេតុការបាត់ម៉ូតូ១គ្រឿង នៅចំណុចភូមិជ្រៃគោកពោធិ៍ ឃុំគោកពោធី៍ ស្រុកបូរីជលសារ ខេត្តតាកែវ ក្រោយមកក៍ទទួលបាននៅពាក្យបណ្ដឹងរបស់ម្ចាស់ម៉ូតូ ពេលនោះលោកវរសេនីយ៌ទោ នៅ សុគន្ធ អធិការដ្ថាននគបាលស្រុកបុរីជលសារដឹកនាំបញ្ជាផ្ទាល់ស្រាវជ្រាវរកឃើញជនសង្ស័យ ០១ នាក់ មានឈ្មោះដូខាងក្រោម÷
ឈ្មោះ ថៃ ចើត (ហៅ ដូ ហៅ ខ្មៅ )ភេទ ប្រុស អាយុ ២៧ឆ្នាំ មុខរបរ៖ មិនពិតប្រាកដរស់នៅភូមិពងទឹក ឃុំគោកពោធិ៍ ស្រុក បូរីជលសារ ខេត្តតាកែវ ( ជាមុខសញ្ញាលួចសកម្ម ) បានលួចម៉ូតូរបស់ឈ្មោះ ឆន រិន ភេទ ប្រុស អាយុ ៣២ឆ្នាំ នៅភូមិត្រពាំងតាសេក ឃុំបានាវ ស្រុកឈូក ខេត្តកំពត។
ម៉ូតូមានម៉ាក C125 ស៊េរី ឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ ផ្លាកលេខ បាត់ដំបង 1AB:5837 ដែលមកទិញត្រីលក់នៅផ្ទះម្ដាយ នៅភូមិជ្រៃគោកពោធិ៍ ឃុំ គោកពោធិ៍ ស្រុក បូរី ជល សារ ដែល ម្ចាស់ទុកក្នុងផ្ទះឈ្មោះ ដែន ពេលលួចបានជនសង្ស័យបានជិះឌុបប្រពន្ធ ទៅភូមិត្រពាំងពងទឹក ឃុំសោម ស្រុកគីរីវង់ ខេត្តតាកែវ ។ នៅពេលម្ចាស់ភ្ញាក់ពីដេកមិនឃើញម៉ូតូ ក៏ប្ដឹងរាយការណ៍មកសមត្ថកិច្ច ជួយស្រាវជ្រាវរកម៉ូតូ និងជនសង្ស័យ។
លុះមកដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ យើងបានសហការជាមួយកម្លាំងនគរបាលស្រុកគីរីវង់ស្រាវជ្រាវរកឃើញមុខសញ្ញាជនសង្ស័យលួចម៉ូតូនោះ។
ករណីខាងលើនេះ សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង មកអធិការដ្ឋាននគរបាលស្រុកបូរីជលសារ ដើម្បីបំពេញសំនុំរឿងតាមនីតិវិធី។
0 Comments:
Post a Comment