តាកែវ៖ នៅរសៀលថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយក្ដីអាណិតអាសូរ ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ មានសទ្ធាជ្រះថ្លាផ្ទាល់ខ្លួនបានអញ្ជើញដឹកនាំក្រុមការងារ រួមជាមួយ លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង និងសហការី បាននាំយកអំណោយ និងថវិកា ផ្ដល់ជូន អ៊ុំស្រីម្នាក់ រស់នៅភូមិធ្នោះ ឃុំអង្គកែវ ស្រុកទ្រាំង ក្នុងខ្ទមតែម្នាក់ឯង និងមានជំងឺប្រចាំកាយ គ្មានថវិការព្យាបាលជំងឺ ព្រមទាំងជីវភាពកំពុងខ្វះខាតខ្លាំង (បានហូបដោយសារអ្នកជិតខាងជួយអោយបាយទឹករួចមួយពេលៗប៉ុណ្ណោះ) ។
អំណោយដែល ឯកឧត្តមព្រះរាជអាជ្ញា នាំយកទៅផ្ដល់ជូនរួមមាន៖ អង្ករ ៥០គីឡូក្រាម, ត្រីខ២យួរ, មីម៉ាម៉ា២កេស, ទឹកក្រូច១កេស, ទឹកផ្លែឈើ១កេស, ទឹកបរិសុទ្ធ៣កេស, ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១កេស និងថវិកា ៥០០,០០០រៀល ។
ដោយឡែក អំណោយរបស់ លោក ឈួន ផាន់នី អភិបាលស្រុក និងជាប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាស្រុកទ្រាំង អង្ករ ២៥គីឡូក្រាម, ភេសជ្ជៈ១កេស, ទឹកបរិសុទ្ធ១កេស, មីម៉ាម៉ា១កេស, តង់១ ក្រម៉ា១ សារុង១ ភួយ១ ខ្នើយ១ កន្ទេល១ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ប្រេងឆា ៥លីត្រ និង ថវិកាសរុប ៣០០,០០០រៀល ផងដែរ៕
0 Comments:
Post a Comment