-->
សូមស្វាគមន៍ www.phnomboreytvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800
សូមស្វាគមន៍ គេហទំព័រ ភ្នំបូរី ធីវី អនឡាញមានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800

ទូរហ្គេមបាញ់ត្រីនិងបៀរការ៉ាត់២កន្លែងបើកលេងបានយ៉ាងស្រួល ដោយមិនមានអជ្ញាធមនិងសមត្ថិកិច្ចពាក់ព័ន្ធមិនព្រមធ្វើការបង្រ្កាប……….

ចំនួនអ្នកទស្សនា: Views

 



ភ្នំពេញ.ថ្ងៃទី២២ខែមករាឆ្នាំ២០២៥ មានទីតាំងលេងល្បែងសុីសងប្រភេទបៀរការ៉ាតនិងទូរហ្គេមបាញ់ត្រីកំពង់បង្វក់មនុស្សចូលលេងទាំងចាស់ ទាំងក្មេងដោយពុំមានអជ្ញាធមនិងសមត្ថិកិច្ចពាក់ព័ន្ធណាមួយធ្វើការបង្រ្កាបឡើយឬមួយប្រហែលជាកន្លែងសំរាប់សែនព្រេងលាភសក្ខារៈជួនដល់អជ្ញាធមនិងសមត្ថិកិច្ចមូលដ្ថានហើយមើលទៅ បានជាមិនហ៊ានបង្រ្កាប់បែបនេះ ទីតាំងនេះស្ថិតនៅភូមិបុរីសង្កាត់ការកាបទី២ ខ័ណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ បាននិងកំពុងលេងយ៉ាងស្រួលដោយពុំមានការរំខានពីសំណាក់សមត្ថិកិច្ចមូលដ្ថានម្ដងណាឡើយ។


ចំពោះទីតាំងដែលកំពុងបើកលេងខាងលើនេះត្រូវបានគេស្គល់ថាឈ្មោះ.រតនា ជាអ្នកគ្រប់គ្រងល្បែងទាំងអស់នេះ បែបប្រហែលជាលោកបានសែនព្រេងជួនម្ចាស់ទឹក ម្ចាស់ដីនៅទីនោះហើយមើលទៅ ដោយមិនការរំខានចំពោះទីតាំងល្បែងទាំងនេះ ធ្វើអោយមានសុវត្ថិភាព និងស្ងប់ស្ងាត់ល្អបែបនេះ។


បើតាមប្រភពពីបងប្អូនប្រជាពលរដ្ធដែលរស់ក្បែរនោះបានប្រាប់មកអង្គភាពយើងថា.ពួកគាត់ពិតជាព្រួយបារម្មណ៍យ៉ាងខ្លាំងពីសុវត្ថិភាពកូនចៅរបស់គាត់ណាស់គឺមិនគិតពីការរៀនសូត្រ ចោរលួច ចោរផ្លន់ ហឹង្សារក្នុងគ្រួសារ ដោយសារល្បែងសុីសងនេះ  ប្រភពដដែលនៅតែបន្តទៀតថា.ពួកគាត់ក៍ធ្លាប់បានរាយការជួនទៅសមត្ថិកិច្ចនៅនិងប៉ុស្ថិ៍ដែរតែមិនមានប្រសិទ្ធភាពឡើយហាក់បីដួចជាត្រូវថ្នាំសន្ដំហើយខាងសមត្ថិកិច្ចតែងតែនិយាយថាមកពីកម្លាំងពួកគាត់តិចម្លោះហើយបានជាបង្រ្កាបមិនបានទាន់ពេល មិនតែប៉ុនណ្ណោះពេលដែរខាងសមត្ថិកិច្ចចេញទៅវិញជួនកាលគេបើកលេងធម្មតាដូចមិនមានអ្វីដែលត្រូវគួរអោយខ្លាចផង គ្រាន់តែមកបង្រ្គប់កិច តើពិតដូចពាក្យចាស់ថាកន្ទេលធំបន្លំដេកមែនឬទេ?ឬក៍មានការសែនព្រេងរាប់ចំមុនអាពុម្គបន្ទនចិត្តដើម្បីលាភសក្ខរៈពួកអស់ទាំងនេះ។


ដូចនេះហើយពួកគាត់សុំសំណុំពរដល់លោកឧត្ដមសេនីយ៌ឯក ជួន ណារឹន្ទនិងជាពិសេសឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញជួយដាក់កម្លាំងពិនឹត្យនិងបង្រ្កាបទីតាំងខាងលើនេះផងទៀន ដើម្បីសុវត្ថិភាពនៅក្នុងមូលដ្ថានដែលប្រមុខរាជរដ្ថាភិបាលដាក់ចេញមក។


រូបភាពអត្ថបទ: វុទ្ធី សូមរក្សាសិទ្ធ #រដ្ធបាលខណ្ឌពោធិសែនជ័យ #ស្នងការដ្ថាននគបាលរាជធានីភ្នំពេញ #ក្រសួងមហាផ្ទៃ #កងរាជអាវុតហត្ថរាជធានីភ្នំពេញ #កងរាជអាវុតហត្ថលើផ្ទៃប្រទេស #រដ្ធបាលរាជធានីភ្នំពេញ #ក្រសួងយុត្ថិធម៌ #អធិការដ្ថាននគបាលខណ្ឌពោធិសែនជ័យ #អធិការដ្ថាននគបាលខណ្ឌជ្រោយចង្វារ #ឧត្ដមសេនីយ៌ជួនណារឹន្ទ #ឯកឧត្ដមឃួងស្រេង #សម្ដេចហ៊ុនម៉ាណែត #ឯកឧត្ដមសសុខា #លោកសក់ច័ន្ទកញ្ញារិទ្ធ #រតនា #ជុំគឿន #ប៉ុស្ថិរដ្ធបាលការកាបទី២ #អង្គភាពប្រឆាំងអំពើពុករលួយ

Share This
Author Image

About www.phnomboreytvonline.com

0 Comments:

Post a Comment