-->
សូមស្វាគមន៍ www.phnomboreytvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800
សូមស្វាគមន៍ គេហទំព័រ ភ្នំបូរី ធីវី អនឡាញមានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800

ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ទទួលស្គាល់កំហុសដោយអចេតនា ក្រោយបញ្ជាក់ស្លាកលេខ និងម៉ាករថយន្តខុស ក្នុងសេចក្ដីប្រកាសព័ត៌មាន

ចំនួនអ្នកទស្សនា: Views


ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមករានេះ ទទួលស្គាល់កំហុសដោយអចេតនា ក្រោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ស្លាកលេខរថយន្ត និងម៉ាករថយន្ត នៅក្នុងសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី៩ ខែមករា ខុសពីស្លាកលេខ និងម៉ាករថយន្ត ដែលបង្កហេតុជាក់ស្ដែង កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥។




ឯកឧត្តម ច្រឹង ខ្មៅ ក៏បានអរគុណដល់ម្ចាស់ហ្វេសប៊ុកផេក អាចារ្យធំនគររាជ ដែលបានចង្អុលនូវកំហុសរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហើយកាន់តែល្អប្រសើរប្រសិន បើអាចារ្យធំបានសាកសួរមុន ដើម្បីអ្នកនាំពាក្យធ្វើការកែកំហុស។ វាជាកំហុសដោយអចេតនា ដែលអ្នកដទៃអាចជួយកែសម្រួល រួមទាំងអាចារ្យធំ ផងដែរ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ច្រឹង ខ្មៅ។ ប៉ុន្តែយ៉ាងណាមិញ កំហុសដោយអចេតនានេះ អ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញ ធ្វើការកែសម្រួលរួចហើយ។ 


ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានសំណូមពរដល់សាធារណជន រួមទាំងអាចារ្យធំ គួរជៀសវាងរំលេចពាក្យពេចន៍លើបណ្តាញសង្គម ដែលនាំឱ្យមានការយល់ច្រឡំ ដែលនាំឱ្យមានការជេរប្រមាថបុគ្គល ឬស្ថាប័ន និងដែលអាចនាំឱ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់។ 


ឯកឧត្តម ច្រឹង ខ្មៅ ក៏បានគូសបញ្ជាក់ដែរថា  ករណីបទល្មើសចរាចរណ៍ជាករណីអាទិភាពដែលអយ្យការបានយកចិត្តទុកដាក់បំផុត ក្នុងការចោទប្រកាន់ជនបង្កដែលមានកំហុស និងពុំអាចរួចខ្លួននៅពេលបានសងសំណងដល់ជនរងគ្រោះនោះទេ ព្រមទាំងពិនិត្យលើសេចក្តីសម្រេចរបស់តុលាការ អំពីទោសដែលផ្តន្ទាដើម្បីអនុវត្តសិទ្ធិប្តឹងឧទ្ធណ៍ ប្រសិនបើការសម្រេចដាក់ទោសស្រាលពេក។ 


ឯកឧត្តម ច្រឹង ខ្មៅ ក៏បានរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ ចំពោះមរណភាពរបស់តារាចម្រៀងរ៉េប Ruthko ដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥។ 


ប្រភព៖ ហ្វេសប៊ុកឯកឧត្តម ច្រឹង ខ្មៅ 


#តុលាការ #សាលាដំបូងរាជធានីភ្នំពេញ 

Share This
Author Image

About www.phnomboreytvonline.com

0 Comments:

Post a Comment