-->
សូមស្វាគមន៍ www.phnomboreytvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800
សូមស្វាគមន៍ គេហទំព័រ ភ្នំបូរី ធីវី អនឡាញមានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800

ក្មេងទំនើង៦៤នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន និងបញ្ជូនទៅតុលាការ........

ចំនួនអ្នកទស្សនា: Views



រយៈពេល១សប្តាហ៍ ក្នុងដំណាច់ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តចុះបង្ក្រាប និងទប់ស្កាត់ ក្រុមក្មេងទំនើង ជាបន្តបន្ទាប់ ដូចភ្លៀងរលឹម ដោយឃាត់ខ្លួនសរុបចំនួន ៦៤នាក់ ដោយបានធ្វើការអប់រំតាមវិធានការការរដ្ឋបាលចំនួន ៥៤នាក់ ពាក់ព័ន្ធការប្រមូលផ្តុំគ្នាកណ្តាលអាធ្រាតមិនចូលផ្ទះ ផឹកស្រា ជក់វែប នៅទីសាធារណៈយ៉ាងអនាធិបតេយ្យ និងបញ្ជូនទៅតុលាការចំនួន ១០នាក់ ពាក់ព័ន្ធនឹងជម្លោះដេញវាយនិងកាប់គ្នា។


ក្មេងទំនើងទាំង ១០នាក់ ដែលអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ រួមមាន៖ ឈ្មោះ ជឹម សុវណ្ណារាជ ភេទប្រុស អាយុ១៦ មុខរបរ មិនពិតប្រាកដ ពាក់ព័ន្ធករណី ប្រើដាវគំរាមកាប់អ្នកដ៏ទៃ, ឈ្មោះ ធី សំណាង ហៅ ណាងស្អុយ  អាយុ២០ឆ្នាំ មុខរបរ សិស្ស ឈ្មោះ អៀប រតនៈភូល អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ឈ្មោះ ផល្លី សុជាតិ អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ឈ្មោះ នី អាប់ឌុលអាស៊ីក អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ឈ្មោះ ណេត រតនា អាយុ ២០ ឆ្នាំ មុខរបរ បុគ្គលិកហាងស្ទីម ឈ្មោះ សុវណ្ណ តារា អាយុ ១៦ឆ្នាំ មុខរបរ សិស្ស ឈ្មោះ គីម ហ៊ុយម៉ីង អាយុ ១៦ ឆ្នាំ មុខរបរ សិស្ស ឈ្មោះ ជួប សំណាង អាយុ១៧ ឆ្នាំ មុខរបរ សិស្ស ឈ្មោះ សេង សុខវិច្ឆិកា អាយុ ១៦ឆ្នាំ មុខរបរ សិស្ស ទាំង០៩នាក់នេះ ជាប់ពាក់ព័ន្ធជាមួយ ក្រុម កាហ្វេកែងចិន (CKJ) ក្រុមចានហោះ (JH) និងក្រុម មនុស្សតូចៗ (MTT) ដោយធ្វើសកម្មភាព ដេញកាប់និងវាយគ្នា ក្នុងខណ្ឌច្បារអំពៅ ដោយឡែកបក្ខពួកសេសសល់ ដែលកំពុងរត់គេចខ្លួន និងក្មេងទំនើងដ៏ទៃផ្សេងទៀត ដែលបង្ករអសន្តិសុខដល់សង្គម អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជាបន្ត ដោយគ្មានការលើកលែង៕

Share This
Author Image

About www.phnomboreytvonline.com

0 Comments:

Post a Comment