-->
សូមស្វាគមន៍ www.phnomboreytvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800
សូមស្វាគមន៍ គេហទំព័រ ភ្នំបូរី ធីវី អនឡាញមានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800

គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបាទី ធ្វើការឃាត់ខ្លួនក្មេងទំនើង៧នាក់ ពាក់ព័ន្ធធ្វើសកម្មភាពហឹង្សាលើជនរងគ្រោះ.....

ចំនួនអ្នកទស្សនា: Views

ខេត្តតាកែវ. នៅថ្ងៃទី 10 ខែធ្នូឆ្នាំ 2024 កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបាទី យោងតាមការណែនាំរបស់លោក ភួន ឈីម អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកកម្លាំងអធិការដ្ឋាននគរបាលស្រុក បានដឹកនាំដោយផ្ទាល់ពីសំណាក់លោកវរសេនីឯក ឆាយ កែវ មុន្នី  អធិការនគរបាល នៅយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនក្មេងទំនើងចំនួន៧នាក់ បានធ្វើសកម្មភាព កាប់ និងវាយលើជនគ្រោះ ចំនួន៣នាក់ ជាកម្មកររោងចក្រកាត់ដេរ នៅចំណុចមុខវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន បាទី បណ្ដាលផ្លូវជាតិលេខ២ ឃុំចំបក់ ស្រុកបាទី នៅយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤


លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុក បានបញ្ជាក់ថាយុវជនរងគ្រោះទាំង៣រូប ដោយសារក្មេងទំនើងខាងលើ ជាកម្មការរោងចក្រកាត់ដេរ នៅភូមិពន្សាំង ឃុំជើងគួន ស្រុកសំរោង ធ្វើដំណើរតាមម៉ូតូ ហើយចំពោះយុវជនទំនើងទាំង៧នាក់ ត្រូវកម្លាំងនគរបាលជំនាញ បាននឹងកំពុងកសាងនីតិវិធីបញ្ជូនទៅតុលាការ ចាត់ការបន្ត៕

ថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤

Share This
Author Image

About www.phnomboreytvonline.com

0 Comments:

Post a Comment