-->
សូមស្វាគមន៍ www.phnomboreytvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800
សូមស្វាគមន៍ គេហទំព័រ ភ្នំបូរី ធីវី អនឡាញមានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800

ស្លាប់៦២នាក់ក្នុងឧប្បត្តិហេតុ«ធ្លាក់យន្តហោះ»នៅកូរ៉េខាងត្បូង

ចំនួនអ្នកទស្សនា: Views

 

កូរ៉េខាងត្បូង៖ មានមនុស្សយ៉ាងហោចណាស់ ៦២នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់កូរ៉េខាងត្បូងមួយគ្រឿង ដែលផ្ទុកមនុស្ស ១៨១នាក់ បានធ្លាក់នៅឯអាកាសយានដ្ឋានមួយ នៅភាគនិរតីប្រទេស នាព្រឹកថ្ងៃទី២៩ ខែធ្នូនេះ ខណៈចំនួនមនុស្សស្លាប់អាចនឹងកើនឡើងបន្ដ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងបានចេញផ្សាយ។

យន្តហោះដែលជួបឧប្បត្ដិហេតុនេះ បានកើតឡើងនៅវេលាម៉ោងជាង ៩ នាទីព្រឹក(ម៉ោងនៅកូរ៉េ) បន្ទាប់ពីយន្ដហោះបានបត់ចេញពីផ្លូវរត់ ខណៈពេលដែលចុះចត នៅអាកាសយានដ្ឋានអន្ដរជាតិMuan រួចក៏រត់ធ្លាក់ផ្លូវទៅបុកជញ្ជាំងថ្មក្នុងអាកាសយានដ្ឋានបណ្ដាលផ្ទុះឆេះ។ យន្ដហោះនេះ គឺរបស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Jeju Air ជើងហោះហើរលេខ 7C2216 ផ្ទុកអ្នកដំណើរចំនួន១៧៥នាក់ និងអ្នកបម្រើការ៦នាក់ សរុបមនុស្សនៅលើយន្ដហោះ១៨១នាក់។ អាជ្ញាធរក្នុងតំបន់បានដាក់ការសង្ស័យថា ជើងយន្ដហោះសម្រាប់ចុះចតមិនដំណើរការ ជាហេតុបណ្ដាលឱ្យមានគ្រោះថ្នាក់កើតឡើង។ យ៉ាងណាពេលនេះក្រុមជំនាញកំពុងស៊ើបអង្កេតពីមូលហេតុពិតប្រាកដ។

គួរបញ្ជាក់ថា យន្ដហោះដែលជួបគ្រោះថ្នាក់គឺប្រភេទ Boeing 737-800  រហូតមកទល់ពេលនេះក្រុមហ៊ុន Boeing និងរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក មិនទាន់ចេញការឆ្លើយតបណាមួយទេ។ យន្តហោះនេះ មានផ្ទុកមនុស្ស ១៨១នាក់ ក្នុងនោះមានក្រុមអាកាសយានិក ៦នាក់ ធ្វើដំណើរចេញពីក្រុងបាងកកប្រទេសថៃ ឆ្ពោះទៅកាន់ប្រទេសកូរ៉េ។ អ្នកដំណើរភាគច្រើនគឺជាជនជាតិកូរ៉េខាងត្បូង៕

Share This
Author Image

About www.phnomboreytvonline.com

0 Comments:

Post a Comment