ភ្នំពេញ៖ ថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៤មានទីតាំងល្បែងស៊ីសងទូរហ្គេមបាញ់ត្រីនិងល្បែងបៀរការ៉ាត់សិ្ថតនៅភូមិ សង្កាត់ការកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកដំណើរការលេងយ៉ាងរលូនដោយពុំមានការរំខានពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ថានឡើយ។
ទីតាំងខាងលើនេះត្រូវបានគេឲ្យដឹងថាជាល្បែងស៊ីសងទូរហ្គេមនិងបៀរការរ៉ាត់ខុសច្បាប់ ដែលមានឈ្មោះ រតនា ជាអ្នកគ្រប់គ្រង នៅទីតាំងទាំងនេះ ចំពោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានពុំមានវិធានការទប់ស្កាត់អ្វីឡើយឬក៌បានទទួលលាភសក្ខារ:សើមមាត់សើមកពីទីតាំងខាងលើនេះហើយមើលទៅ? បានជានៅដំណើរការបានរលូនយ៉ាងនេះ។
ដូចនេះសូមលោកសក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកលោក ម៉ន វុធី អធិការនគរបាលខណ្ឌពេាធិ៍សែនជ័យ និងមានវិធានការទប់ស្កាត់បទល្មើសស៊ីសងខុសច្បាប់ដែលមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ ជៀងវាងដូចការរិះគន់ពីមហាជនថាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានជាអ្នកអនុញ្ញាតឲ្យទីតាំងខាងលើនេះបើកដំណើរការបាន។
ប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងល្បែងសុីសងខាងលើនេះ សំណូមពរដល់ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមមេត្តាជួយចាក់ចង្កេះមន្ត្រីក្រោមឱវាទផងទានកុំឲ្យស្ពឹកពេកទាក់ទិនទៅនឹងការចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មានយេីងខ្ញុំនឹងរង់ចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការសូមអរគុណ។
0 Comments:
Post a Comment