-->
សូមស្វាគមន៍ www.phnomboreytvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800
សូមស្វាគមន៍ គេហទំព័រ ភ្នំបូរី ធីវី អនឡាញមានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800

អធិការនគរបាលស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ទើបឡើងកាន់តំណែង ធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ

ចំនួនអ្នកទស្សនា: Views

 


កំពង់ឆ្នាំង៖ អធិការស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដែលទើបនឹងតែងតាំងជាអធិការនគរបាលស្រុក បានចងកធ្វើអត្តឃាតសម្លាប់ខ្លួនដោយមិនដឹងពីមូលហេតុ ដែលករណីនេះធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានទាំងព្រឹក។


ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភ្នំដងស្ថិតនៅក្រោយភូមិព្រៃគ្រីជើង ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។


ជនរងគ្រោះដែលបានធ្វើអត្តឃាតចងកសម្លាប់ខ្លួនខាងលើនេះមានឈ្មោះ ណែម សេត អាយុ៥៤ឆ្នាំ ទើបតែងតាំងតំណែងជាអធិការនគរបាលស្រុកជលគីរី លោកអធិការរូបនេះមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។


បើតាមការរៀបរាប់ពីក្រុមគ្រួសារ, លោក ណែម សេត មិនដែលមានបញ្ហាអ្វីនៅក្នុងគ្រួសារនោះឡើយ ហើយរូបគាត់ក៏គ្មានជំងឺប្រចាំកាយអ្វីដែរ។ គ្រួសារថា អាចមានបត្តិអ្វីមួយ តែលោកមិនដែលប្រាប់ដល់ក្រុមគ្រួសារ ឱ្យដឹងនោះទេកន្លងមកនេះ។ 


សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌបច្ចេកទេសផ្នែកកោសល្យវិច្ច័យ នៃស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃទី៣០ ខែធ្នូ បានចុះទៅពិនិត្យសាកសពនៅកន្លែងកើតហេតុ និងបានបញ្ជាក់ថា អធិការស្រុករូបនេះ គឺពិតជាស្លាប់ដោយការ ចងកធ្វើអត្តឃាតដោយខ្លួនឯងពិតមែន។ សមត្ថកិច្ចក៏បានប្រគល់សពទៅក្រុមគ្រួសារយកចាត់ចែងធ្វើបុណ្យនៅឯគេហដ្ឋានផងដែរ៕

ស្លាប់៦២នាក់ក្នុងឧប្បត្តិហេតុ«ធ្លាក់យន្តហោះ»នៅកូរ៉េខាងត្បូង

ចំនួនអ្នកទស្សនា: Views

 

កូរ៉េខាងត្បូង៖ មានមនុស្សយ៉ាងហោចណាស់ ៦២នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់កូរ៉េខាងត្បូងមួយគ្រឿង ដែលផ្ទុកមនុស្ស ១៨១នាក់ បានធ្លាក់នៅឯអាកាសយានដ្ឋានមួយ នៅភាគនិរតីប្រទេស នាព្រឹកថ្ងៃទី២៩ ខែធ្នូនេះ ខណៈចំនួនមនុស្សស្លាប់អាចនឹងកើនឡើងបន្ដ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងបានចេញផ្សាយ។

យន្តហោះដែលជួបឧប្បត្ដិហេតុនេះ បានកើតឡើងនៅវេលាម៉ោងជាង ៩ នាទីព្រឹក(ម៉ោងនៅកូរ៉េ) បន្ទាប់ពីយន្ដហោះបានបត់ចេញពីផ្លូវរត់ ខណៈពេលដែលចុះចត នៅអាកាសយានដ្ឋានអន្ដរជាតិMuan រួចក៏រត់ធ្លាក់ផ្លូវទៅបុកជញ្ជាំងថ្មក្នុងអាកាសយានដ្ឋានបណ្ដាលផ្ទុះឆេះ។ យន្ដហោះនេះ គឺរបស់ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងត្បូង Jeju Air ជើងហោះហើរលេខ 7C2216 ផ្ទុកអ្នកដំណើរចំនួន១៧៥នាក់ និងអ្នកបម្រើការ៦នាក់ សរុបមនុស្សនៅលើយន្ដហោះ១៨១នាក់។ អាជ្ញាធរក្នុងតំបន់បានដាក់ការសង្ស័យថា ជើងយន្ដហោះសម្រាប់ចុះចតមិនដំណើរការ ជាហេតុបណ្ដាលឱ្យមានគ្រោះថ្នាក់កើតឡើង។ យ៉ាងណាពេលនេះក្រុមជំនាញកំពុងស៊ើបអង្កេតពីមូលហេតុពិតប្រាកដ។

គួរបញ្ជាក់ថា យន្ដហោះដែលជួបគ្រោះថ្នាក់គឺប្រភេទ Boeing 737-800  រហូតមកទល់ពេលនេះក្រុមហ៊ុន Boeing និងរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក មិនទាន់ចេញការឆ្លើយតបណាមួយទេ។ យន្តហោះនេះ មានផ្ទុកមនុស្ស ១៨១នាក់ ក្នុងនោះមានក្រុមអាកាសយានិក ៦នាក់ ធ្វើដំណើរចេញពីក្រុងបាងកកប្រទេសថៃ ឆ្ពោះទៅកាន់ប្រទេសកូរ៉េ។ អ្នកដំណើរភាគច្រើនគឺជាជនជាតិកូរ៉េខាងត្បូង៕

ឃាត់ខ្លួនជនយុវជន០២នាក់ពាក់ព័ន្ធនិងករណីបង្ហោះម៉ូតូ នៅផ្លូវសាធារណ:......

ចំនួនអ្នកទស្សនា: Views

ខេត្តកណ្ដាល. ក្រោយពីទទួលបានព័ត៌មានភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងជំនាញក្រុងតាខ្មៅ និងស្រុកស្អាង ធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនយុវជនក្មេងទំនើងទាំង០២នាក់ នៅរសៀលថ្ងៃទី២៨.១២.២០២៤  រួមមាន៖

១.ឈ្មោះ ឡាក់ សុវិរៈ ភេទប្រុស ឆ្នាំកំណើត ២០០៧ ជាសិស្សវិទ្យាល័យស្អាង (ឃាត់ខ្លួន)។
២.ឈ្មោះ ដេត វណ្ណារ៉ា ភេទប្រុស ឆ្នាំកំណើត ២០០៧ ជាសិស្សវិទ្យាល័យស្អាង (ឃាត់ខ្លួន)។

បច្ចុប្បន្ន យុវជនទាំង០២នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាបតាមការ។





ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ០៥នាក់........

ចំនួនអ្នកទស្សនា: Views

 

នារសៀលថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនយុវជនឈាមរាវក្រោម១៨ឆ្នាំ ចំនួន ០៥នាក់ ទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ បន្ទាប់ពីកម្លាំងល្បាត នៃមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ និងឆែករកឃេីញគ្រឿងញៀនចំនួន ០២កញ្ចប់ រួមនឹងឧបករណ៍សម្រាប់កាច់សោរកម៉ូតូមួយចំនួន នៅចំណុចមុខការ៉ាស់សាំងLHR ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចបន្តសហការណ៍ជាមួយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ចុះដល់បន្ទប់ជួលរបស់បក្ខពួកក្រុមជនសង្ស័យ ធ្វេីការឃាត់ខ្លួន ចំនួន ០៣នាក់ បន្ថែមទៀត ព្រមទាំងដកហូតដាវចំនួន ០១ដេីម កាំបិតចំនួន ០៦ដេីម រួមនឹងឧបករណ៍សម្រាប់កាច់សោរកម៉ូតូ មួយចំនួនទៀតផងដែរ។


ជនសង្ស័យទាំង ០៥នាក់ រួមមាន ៖១-មានឈ្មោះ គឹម វណ្ណីកាអូន ភេទប្រុស អាយុ១៧ឆ្នាំ, ២-មានឈ្មោះ ប្រាក់ រ៉ាជេម ភេទប្រុស ១៧ឆ្នាំ, ៣-ឈ្មោះ សុធារិន វីរៈ ភេទប្រុស អាយុ ១៥ឆ្នាំ, ៤-ឈ្មោះ ជួន ចៅឡង់ ភេទប្រុស អាយុ១៥ឆ្នាំ, ៥-ឈ្មោះ ប៊ុន ថុនវិសាល ភេទប្រុស អាយុ១៤ឆ្នាំ។

ក្រោមវិធានការជំនាញជនសង្ស័យទាំង០៥នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាធ្លាប់បានធ្វើសកម្មភាពលួចកាច់កម៉ូតូជាច្រើនលើកច្រើនសារ និងជាមុខសញ្ញាប្រើប្រាស់ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនជាញឹកញាប់ ក្នុងនោះមានម្នាក់ធ្លាប់ជាប់ពន្ធនាគារខេត្តព្រះសីហនុ ០១ឆ្នាំ ករណីហិង្សា ម្នាក់ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ០១ឆ្នាំ ករណីប៉ុនប៉ងលួច និងម្នាក់ធ្លាប់ជាប់មណ្ឌលអប់រំកែប្រែផ្តាច់សារធាតុញៀនឱកាសខ្ញុំ ០២ខែផងដែរ៕

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានទំនាក់ទំនង ឯកឧត្ដមកើត រឹទ្ធិ រដ្ធមន្រ្តីក្រសួងយុត្ថិធមសុំកិច្ចអន្តរាគមន៌ជូនអ្នកការសែត ឈ្មោះ ផាត់ ហ៊ន…,,,,,

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ. ឯកឧត្ដមកើត រឹទ្ធិ  រដ្ធមន្រ្តីក្រសួងយុត្ថិធម៌ បានបង្ហោះសារមួយនៅថ្ងៃទី២៤ខែធ្នូឆ្នាំ២០២៤ តាមបណ្ដាញសង្គមហ្វេប៊ុកផ្ទាល់ខ្លួន របស់ឯកឧត្ដមដែលមានខ្លឹមសារថា ខ្ញុំបានទទួលលិខិតរបស់អ្នកកាសែតឈ្មោះ ផាត់ ហ៊ន ហៅ ពូ ហ៊ន ដែលបានបង្ហាញនូវសុទ្ធចិត្តទទួលស្គាល់កំហុសរបស់ខ្លួនទាក់ទងនឹងរឿងរ៉ាវនៃការផ្សាយព័ត៌មាន និងការធ្វើអត្ថាធិប្បាយព័ត៌មាន ដោយប្រើប្រាស់ពាក្យសំដីមិនសមរម្យជេរប្រមាថចំពោះស្ថាប័នតុលាការ ព្រមទាំងបានផ្សាយព័ត៌មានមិនពិត ដែលបានធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសនៃស្ថាប័នតុលាការខេត្តកំពង់ចាម ហើយតាមរយៈនេះ អ្នកកាសែត ដែលមហាជនស្គាល់ឈ្មោះថា ពូ ហ៊ន ក៏បានធ្វើការសុំទោសជាសាធារណៈចំពោះកំហុសនេះ។ 



ចំពោះករណីនេះ បន្ទាប់ពីឯកឧត្ដម នេត្រ ភក្រ្តា បានទាក់ទងមកខ្ញុំ ដើម្បីពិភាក្សាគ្នារកដំណោះស្រាយសមស្របបញ្ចប់ករណីនេះ ជាពិសេស ដើម្បីលើកកម្ពស់កិច្ចសហការល្អរវាងស្ថាប័នតុលាការ និង ការអនុវត្តវិជ្ជាជីវៈសារព័ត៌មាន, ខ្ញុំ ក៏បានពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំនៃវិស័យយុត្តិធម៌ និងបានធ្វើការសម្របសម្រួលជាមួយឯកឧត្តមប្រធានសាលាដំបូងខេត្តកំពង់ចាម ដើម្បីដកពាក្យបណ្តឹង និងឈានទៅបញ្ចប់ករណីបណ្តឹងលើអ្នកកាសែតឈ្មោះ ផាត់ ហ៊ន ខ្ញុំសូមអរគុណចំពោះឯកឧត្តមប្រធានសាលាដំបូងខេត្តកំពង់ចាម ដែលមានការយោគយល់ខ្ពស់ យល់ព្រមដកពាក្យបណ្តឹងរបស់ខ្លួនវិញ។


ខ្ញុំសូមបញ្ជាក់ជូនថា ប្រសិនបើតុលាការដែលជាស្ថាប័នរកយុត្តិធម៌ជូនប្រជាពលរដ្ឋ បែរជាធ្វើការសម្រេចចិត្តប្តឹងបុគ្គលណាម្នាក់ ឬអង្គភាពណាមួយ ដើម្បីអោយទទួលខុសត្រូវចំពោះមុខច្បាប់ គឺ ច្បាស់ណាស់ ជាការសម្រេចចិត្តដ៏លំបាក និង ដោយសារពុំមានជម្រើសណាល្អផ្សេងពីនេះ ហើយការប្តឹងទៀតសោត គឺពុំមានគោលបំណងអ្វីក្រៅពីការរកយុត្តិធម៌អោយខ្លួនឯង ទៅតាមគន្លងក្នុងសង្គមនីតិរដ្ឋ ពិសេស គឺការការពារកិត្តិយស និង សេចក្តីថ្លៃថ្នូររបស់ស្ថាប័នរបស់ខ្លួនប៉ុណ្ណោះក្រោយភ្លៀងមេឃស្រឡះ។ 


ខ្ញុំសូមឆ្លៀតឱកាសនេះ ស្នើសុំអ្នកសារព័ត៌មានទាំងអស់ មេត្តាផ្សព្វផ្សាយព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដែលជាយ័ន្តគាថាការពារខ្លួនដ៏ស័ក្តិសិទ្ធិតាមផ្លូវច្បាប់ ហើយក្នុងករណីដែលមិនអាចក្តាប់ព័ត៌មានបានគ្រប់ជ្រុងជ្រោយ សូមមេត្តាសាកសួរព័ត៌មានទៅអ្នកនាំពាក្យរបស់ស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ ដើម្បីចៀសវាងការផ្សាយព័ត៌មានមិនពិត ឬព័ត៌មានដែលធ្វើអោយសាធារណជនមានការភ័ន្តច្រឡំ។ 


ជាមួយគ្នានេះ ខ្ញុំស្នើដល់អ្នកនាំពាក្យនៃស្ថាប័នអយ្យការ និង តុលាការ យកចិត្តទុកដាក់ខ្ពស់ ក្នុងការសហការផ្តល់ព័ត៌មានចាំបាច់នានា ក្នុងក្របខ័ណ្ឌនៃការប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈក្នុងស្ថាប័ន, ការមិនធ្វើអោយប៉ះពាល់ដល់ជីវិតឯកជននៃបុគ្គលក្នុងសំណុំរឿង និងការគោរពគោលការណ៍សម្ងាត់នៃចំណាត់ការនីតិវិធីរបស់តុលាការ ដែលត្រូវបានការពារដោយច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។


ប្រភពពីហ្វេប៊ុកឯកឧត្ដមកើតរឹទ្ធិ


 #ក្រសួងយុត្ថិធម៌ #ក្រសួងព័ត៌មាន #ឯកឧត្ដមកើតរឹទ្ធិ #ឯកឧត្ដមនេត្រភត្រា #ក្រសួងមហាផ្ទៃ #កងរាជអាវុតហត្ថលើផ្ទៃប្រទេស #ស្នងការរាជធានីភ្នំពេញ

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ

ចំនួនអ្នកទស្សនា: Views

 


កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២:៥៦អាធ្រាត្រ នៅចំណុចមុខរោងចក្រ CHC ភូមិប្រហែក ឃុំសុភី ស្រុកបាទី ខេត្តតាកែវ មានករណីហិង្សាដោយចេតនាមានស្ថានទំងន់ទោស (យកកំបិតផ្គាក់កាប់) ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសជនរងគ្រោះចំនួន៣នាក់ (ស្រាល២ ធ្ងន់១)បង្កឡើងដោយជនសង្ស័យជាច្រើននាក់មិនស្គាល់អត្តសញ្ញាន និងម៉ូតូច្រើនគ្រឿង។

ក្រោយមានហេតុការណ៍កើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញនាយយកដ្ឋានព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ បានកំណត់អត្តសញ្ញានជនសង្ស័យ និងកន្លែងលាក់ខ្លួន ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ដូចខាងក្រោម៖


*១៖ ឈ្មោះ ដៀប សុភ័ក្រ្ត អាយុ១៧ឆ្នាំ ស្នាក"នៅភូមិទួលត្បែង ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ


*២៖ ឈ្មោះ តក់ វ៉ាន់ថេត ភេទប្រុស អាយុ១៧ឆ្នាំ ស្នាកនៅភូមិថ្មស ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ


*៣៖ ឈ្មោះ ងាំ តូ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាកនៅភូមិពានមាសខាងកើត ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ (ឃាត់ខ្លួននៅចំណុចស្រុកបាទី ខេត្តតាកែវ)។


ពួកគេបានសារភាពប្រហាក់ប្រហែលគ្នាថា នៅថ្ងៃកើតហេតុ ពួកខ្លួន និងបក្ខពួកចំនួន៨នាក់ បានជិះម៉ូតូចំនួន ៧គ្រឿង(HOGDA DREAM ចំនួន ៥គ្រឿង និងSUZUKI NEXT ចំនួន២គ្រឿង) ហើយបានយកកាំបិតកាប់ទៅលើជនរងគ្រោះពិតប្រាកដមែននៅចំណុចមុខរោងចក្រ CHC ភូមិប្រហែក ឃុំសុភី ស្រុកបាទី ខេត្តតាកែវពិតប្រាកមែន ( ឈ្មោះទី ឈ្មោះហេង និងឈ្មោះខ្លែត) គឺជាអ្នកកាន់កាំបិតចូលទៅកាប់លើជនរងគ្រោះ។


ជនសង្ស័យទាំង៣នាក់នាយយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តតាកែវ បន្តនីតិវិធី និងបន្តស្វែងរកចាប់ខ្លួនបក្ខពួកដែលសេសសល់បន្ត៕

ទីតាំងល្បែងសុីសងទូរហ្គេមនិងល្បែងបៀរការរ៉ាត់ក្នុងខណ្ឌពោធិ៍សែនជ័យ កំពុងបើកដំណើរការយ៉ាងរលូន ដោយពុំមានរំខានដល់អជ្ញាធរនិងសមត្ថិកិច្ចឡើយ.....

ចំនួនអ្នកទស្សនា: Views

 

ភ្នំពេញ៖ ថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៤មានទីតាំងល្បែងស៊ីសងទូរហ្គេមបាញ់ត្រីនិងល្បែងបៀរការ៉ាត់សិ្ថតនៅភូមិ សង្កាត់ការកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកដំណើរការលេងយ៉ាងរលូនដោយពុំមានការរំខានពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ថានឡើយ។

ទីតាំងខាងលើនេះត្រូវបានគេឲ្យដឹងថាជាល្បែងស៊ីសងទូរហ្គេមនិងបៀរការរ៉ាត់ខុសច្បាប់ ដែលមានឈ្មោះ រតនា ជាអ្នកគ្រប់គ្រង នៅទីតាំងទាំងនេះ ចំពោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានពុំមានវិធានការទប់ស្កាត់អ្វីឡើយឬក៌បានទទួលលាភសក្ខារ:សើមមាត់សើមកពីទីតាំងខាងលើនេះហើយមើលទៅ? បានជានៅដំណើរការបានរលូនយ៉ាងនេះ។


ដូចនេះសូមលោកសក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកលោក ម៉ន វុធី អធិការនគរបាលខណ្ឌពេាធិ៍សែនជ័យ និងមានវិធានការទប់ស្កាត់បទល្មើសស៊ីសងខុសច្បាប់ដែលមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ ជៀងវាងដូចការរិះគន់ពីមហាជនថាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានជាអ្នកអនុញ្ញាតឲ្យទីតាំងខាងលើនេះបើកដំណើរការបាន។

ប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងល្បែងសុីសងខាងលើនេះ សំណូមពរដល់ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមមេត្តាជួយចាក់ចង្កេះមន្ត្រីក្រោមឱវាទផងទានកុំឲ្យស្ពឹកពេកទាក់ទិនទៅនឹងការចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មានយេីងខ្ញុំនឹងរង់ចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការសូមអរគុណ។

ជនសង្ស័យ១៥នាក់ពាក់ព័ន្ធប្រព្រឹត្តបទល្មើស៣ករណីផ្សេងគ្នា​ ត្រូវនគរបាលខណ្ឌដង្កោ​ ធ្វេីការបង្ហាញមុខ

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញ​ នៃអធិការ ដ្ឋាននគរបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ​ បានធ្វើសន្និសីទសារព័ត៌ មានបង្ហាញមុខជនសង្ស័យទាំង១៥នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសចំនួន៣ករណីផ្សេងគ្នា ដែលក្រុមនេះមានឈ្មោះថា ECT( អុីឈិតាន់)។



លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានលើកឡើងថា ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ជួន ណារិន្ទ អគ្គ ស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃនេះអធិការដ្ឋាននគរបាលខណ្ឌដង្កោបានធ្វើការបង្ហាញមុខក្រុមជនសង្ស័យ១៥ នាក់ ដែលមានឈ្មោះអុីឈិតាន់ ពាក់ព័ន្ធនឹងប្រព្រឹត្តបទល្មើសចំនួន៣ករណីផ្សេងគ្នា គឺករណីលួចម៉ូតូនៅមូលដ្ឋានសង្កាត់ព្រៃសឃាត់បានជនសង្ស័យ២នាក់ ក្នុងនោះជនសង្ស័យម្នាក់ចាប់ឃាត់ខ្លួនបាននៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងម្នាក់ទៀតដង្កោ។ ករណីកាប់ប្លន់១២នាក់ នៅក្នុងមូលដ្ឋានសង្កាត់ស្ពានថ្ម ហិង្សា១ករណីនៅមូលដ្ឋានសង្កាត់ដង្កោឃាត់ខ្លួន១នាក់។


ដោយឡែកលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរ បាលខណ្ឌដង្កោ ក៏បានបញ្ជាក់បន្ថែមថា ដោយអនុវត្តតាមបទបញ្ជាឯកឧត្តម ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងដោយ មានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីលោកស្រី ផាត់ សុ គន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានការដឹកនាំកម្លាំងផ្ទាល់ដោយលោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរង ទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌខណ្ឌដង្កោ និងផ្នែកជំនាញរួមជាមួយប៉ុស្តិ៍ រដ្ឋបាលទាំង១២ សហការជាមួយការិយា ល័យព្រហ្ម ទណ្ឌកម្រិតស្រាលរាជធានី និងអធិការដ្ឋាននគរបាលស្រុកស្អាង អធិការស្រុកកោះធំ ខេត្តកណ្តាល បានធ្វើការខ្លួនជនសង្ស័យ១២នាក់ ប្រព្រឹត្តបទល្មើស០២ ករណីផ្សេង។ លោកវរសេនីយ៍ឯក ជឹម ស៊ីថា បន្តថា ករណីទី១ លួចមានស្ថានទម្ងន់ទោស និងប្រើអំពើហិង្សា(ប្រើដុំថ្មគប់ និងកាំបិតប័ុងតោដេញកាប់ជនរង គ្រោះ) កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១ និង៣០នាទី នៅចំណុចគល់ស្ពានព្រែកជ្រៃ ផ្លូវ២១៧ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ(ឃាត់ ខ្លួនបានជនសង្ស័យ៧នាក់)។ ករណីទី២ លួចមានស្ថានទម្ងន់ទោស ប្រើហិង្សា(ប្រើដុំថ្មគប់ និងដាវកែច្នៃកាប់ជនរងគ្រោះ) កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៣និង៣០នាទី នៅចំណុចគល់ស្ពានព្រែកថី ស្ថិតនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ជនសង្ស័យ០៥នាក់។ និងដកហូតវត្ថុតាងរួមមាន៖ ស្លាកលេខម៉ូតូចំនួន០៣ កាំបិតបាំងតោ១ ដាវកែច្នៃ១ដើម ទូរស័ព្ទដៃ៣គ្រឿង ម៉ូតូចំនួន៧ គ្រឿង។


លោកអធិការបន្តទៀតថា ក្រៅពីសកម្មភាពខាងលើ ក្រុមជនសង្ស័យបានធ្វើសកម្មភាពនៅកន្លែងផ្សេង ទៀត ១/នៅលើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ០២ករណី និង២/នៅលើផ្លូវលេខ២១ មុខការ៉ាសសាំងអុីឡៃផេង ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ១ករណី។ ក្រៅពីនោះមានករណីលួច០២ករណី សង្កាត់ព្រៃស / ករណីហិង្សា១ករណី នៅសង្កាត់ដង្កោ ។


បច្ចុប្បន្នជនសង្ស័យខាងលើកំពុងស្ថិតក្រោមការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

ឃាត់ខ្លួនជនសង្ស័យ ចំនួន១២នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស០២ករណីផ្សេងគ្នា...........

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យ ចំនួន១២នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស០២ករណីផ្សេងគ្នា៖

    


ករណីទី១: លួចមានស្ថានទម្ងន់ទោស និងប្រើអំពើហិង្សាសា (ប្រើដុំថ្មគប និងកាំបិតប៉័ងតោដេញកាប់ជនរងគ្រោះ) កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០១:៣០នាទី ប្រព្រឹត្តនៅចំណុចគល់ស្ពានព្រែកជ្រៃ ផ្លូវ២១៧ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។ ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់។


ករណីទី២: លួចចមានស្ថានទម្ងន់ទោស និងប្រើអំពើហិ ..;ង្សា (ប្រើដុំថ្មគ ..;ប់ និងដាវកែ.ច្នៃកា ..;ប់ ជនរងគ្រោះ) កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៣:៣០នាទី ប្រព្រឹត្តនៅចំណុចគល់ស្ពាន ស្ថិតនៅភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់។

 

វត្ថុតាងដកហូត៖ ផ្លាកលេខម៉ូតូ ចំនួន០៣, កាំបិតប៉័ងតោ ចំនួន០១, ដាវកែច្នៃប្រវែង៦២សង់ទីម៉ែត្រ ចំនួន០១ដើម, ទូរស័ព្ទដៃ ចំនួន០៣គ្រឿង, ម៉ូតូ ចំនួន០៧គ្រឿង។


បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕


ទីតាំងកត់ឆ្នោតយួនមួយកន្លែងកំពង់បើលេងយ៉ាងស្រួលដោយពុំមានការរំខានពីរអជ្ញាធរនិងសមត្ថិកិច្ចឡើយ………

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ. ថ្ងៃទី១៣ខែធ្នូឆ្នាំ២០២៤ មានប្រភពពីប្រជាពលរដ្ឋ ដែលនិយមលេងល្បែងកត់កន្ទុយលេខ បានបញ្ជាក់មកអង្គភាពសារព័ត៌មាន យើងដឹងថា ផ្ទះកត់កន្ទុយលេខដ៏ធំមួយ មានឈ្មោះ  ចែលី ល្បីឈ្មោះយូរហើយ បានបើកឆ្នោតយួនគ្រប់ទីកន្លែង នៅទល់មុខសាលាសុវណ្ណភូមិ ផ្ទះចែលី បានបើកកត់ឆ្នោតយួន ដាក់កន្លែងវេរលុយបាំងមុខនៅសង្កាត់អូរឬស្សីមួយ ផ្ទះបង្រៀនបើកឡាន  ជាកន្លែងកត់ឆ្នោតយួន ដ៏ធំ មានឈ្មោះ ចែលី ស្ថិតនៅក្នុង ខណ្ឌ 7 មករារាជធានីភ្នំពេញ ផ្លូវលំ 166តើលោកថេង សុថុល អភិបាលខណ្ឌ៧មករា និងជាពិសេសលោកជុន ប៊ុនណានអធិការដ្ធាននគបាល៧មករា  មានបាន ជ្រាបព័ត៌មាននេះ ដែរឬទេ ?ហេតុអ្វីបានជាលោកចៅសង្កាត់ នៅស្ងៀម


ប្រភពដដែលបន្តទៀតថា ប្រហែលជាមានអ្វីជាអាថ៌កំបាំងហើយមើលទៅ  បានជា លោកចៅសង្កាត់នៅស្ងៀម មិនមានចំណាត់ការក្នុងការទប់ស្កាត់ ដើម្បីស្របទៅតាមគោលនយោបាយរបស់ប្រមុខថ្នាក់ដឹកនាំ ភូមិឃុំមានសុវត្ថិភាពទាំង 7 ចំណុច ដែលចេញដោយក្រសួងមហាផ្ទៃ 


អង្គភាពយើងខ្ញុំនិងរងចាំការបក់ស្រាយបំភ្លឺរាល់ម៉ោងធ្វើការ ភាគីពាក់ព័ន្ធ #ក្រសួងមហាផ្ទៃ #ក្រសួងយុត្ថិធម៌ #សម្ដេចហ៊ុនម៉ាណែត #ឯកឧត្ដមសសុខា #ស្នងការរាជធានីភ្នំពេញ #អធិការដ្ថាននគបាលខណ្ឌ៧មករា #ប៉ុស្ថិអូស្សីទី១