-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Tuesday, December 5, 2023

ឃាត់ខ្លួនក្រុមចោរអស់ល័ក្ខចំនួន០១នាក់ពាក់ព័ន្ធនិងករណីលួចគោរ.,....

ចំនួនអ្នកទស្សនា: Views


ខេត្តបាត់ដំបង៖ ចោរម្នាក់ក្នុងចំណោម 3 នាក់ត្រូវបាន បានពលរដ្ឋនិងសមត្ថកិច្ច ព័ទ្ធចាប់បានលោកមេភូមិដង្គត់ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានឲ្យដឹងថា នៅក្នុងថ្ងៃចន្ទទី ០៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ប្រមាណ ១និង៣០នាទីរសៀល មានចោរប្រុស ៣នាក់ លួចដឹកនាំសត្វគោរបស់ប្រជាពលរដ្ឋ រស់នៅក្នុងក្រុមទី ១៥ ភូមិដង្គត់ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ចំនួន ៦ក្បាល ដែលគាត់ចងអោយស៊ីស្មៅ ចូលក្នុងចម្ការមៀន នៅជាប់នឹងផ្លូវកៅស៊ូ។


មេភូមិបន្តថាក្រុមចោរបានបើកឡានតូរីសពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2A-7546 ចម្ងាយប្រមាណ ៥០ម៉ែត្រ ដើម្បីដេញគោទាំងអស់ បញ្ចូលឡានដឹកចេញទៅ ... ពេលនោះម្ចាស់គោ កំពុងតែដើររកគោ បានជួបពួកវា យាមនៅច្រកចូល ក៏បានសួរវា វាថា គោទៅលិចហើយ ក្នុងពេលដំណាលគ្នានោះ សត្វគោ ឮសូរសំឡេងម៉ាស៊ីន ម៉ូតូស្ដាប់ស្គាល់ ក៏បានអើតក រត់ចេញពីព្រៃបង្ហាញខ្លួន ឲ្យម្ចាស់ឃើញដូចបំណងមែន។


មេភូមិបន្តទៀតថា ម្ចាស់គោ ២នាក់ ប្ដីប្រពន្ធស្រែកឆោឡោឡើង រកបងប្អូនកំពុងធ្វើដំណើរ តាមផ្លូវជួយចាប់ចោរផង ទូរស័ព្ទទៅរកកម្លាំង មានសមត្ថភាពផង ឃើញសភាពការណ៍ ដូចនេះ ចោរយាមផ្លូវម្នាក់ និងម្នាក់ទៀតបានលោតចុះពីឡាន រត់ចូលព្រៃបាត់។ ចំណែកតៃកុងឡាននៅម្នាក់ឯង ថយឡានមកពីក្នុងយ៉ាងលឿនបំផុតជ្រុលឆ្លងទៅម្ខាងផ្លូវកៅស៊ូ ធ្លាក់ក្នុងប្រព័ន្ធប្រឡាយផ្លូវ មកមុខវិញមិនរួច ក៏ត្រូវបានប្រជាពលរដ្ឋ រួបរួមគ្នា ចាប់បានដូចបំណងប៉ងប្រាថ្នាមែន។ 


ជាមួយគ្នានេះ លោកមេភូមិបានសូមបងប្អូន ប្រជាពលរដ្ឋ មេត្តាមើល ថែទាំព្រទ្យសម្បត្តិផ្ទាល់ខ្លួនជាពិសេសជៀសវាងការបាត់បង់។


សូមបញ្ជាក់កម្លាំងមានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ដៅ កម្លាំងអធិការដ្ឋានស្រុករតនមណ្ឌល មកធ្វើអន្តរាគមន៍ នាំយកចោរម្នាក់ ឡាន១គ្រឿង ព្រមទាំងឱ្យម្ចាស់សត្វគោ ទៅដាក់ពាក្យបណ្តឹង រួចរាល់។