(ព្រះវិហារ)៖
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ
និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៦ ខែកក្កដា
ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់
បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ។
ពិធីនេះមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ មន្ត្រីរាជការជុំវិញខេត្ត
និងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទផងដែរ។
បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ មានក្តីសង្ឃឹមយ៉ាងមុតមាំថា នឹងមានការចូលរួមជួយឧបត្ថម្ភគាំទ្រពីសំណាក់សប្បុរសជន ដោយបានការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកឧកញ៉ា លោក លោកស្រី ប្រធានស្ថាប័ន អង្គភាពជុំវិញខេត្ត និងសប្បុរសជននានា ដើម្បីឲ្យដំណើរការសាងសង់សម្រេចបានជោគជ័យផងដែរ។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានបញ្ជាក់ថា កិច្ចដំណើរការសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារថ្មី ក្នុងពេលនេះអង្គភាពរបស់លោក មានកិត្តិយសបានទទួលការជួយឧបត្ថម្ភថវិកាពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
ចំនួន១០ម៉ឺនដុល្លារ ដើម្បីទ្រទ្រង់ដល់ការសាងសង់អគារសេនាធិការដ្ឋាននេះ៕
សេនាធិការដ្ឋាននេះ៕
0 Comments:
Post a Comment