ព្រះវិហារ ៖ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានរៀបចំពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងគ្រូបង្រៀនជាស្ត្រីក្រោមអធិបតីភាព លោកជំទាវ ចឹក ហេង សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ និងជាអនុប្រធានកិត្តិយសសាខាសមគមនារីខេត្ត លោកជំទាវ ខូយ ប៊ុនថាន សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសាខាសមគមនារីខេត្ត លោកជំទាវ ប៉ាង រ៉ាវី អភិបាលរងខេត្ត និងជាប្រធានសាខាសមគមនារីខេត្ត និងមានការចូលរួមពីប្រធាន អនុប្រធាន សមាជិកសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត គ្រូពេទ្យ និងគ្រូបង្រៀនជាច្រើនរូប ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តព្រះវិហារ ។
បន្ទាប់ពីលោកជំទាវ ប៉ាង រ៉ាវី អភិបាលរងខេត្ត មានមតិស្វាគមន៍រួចមក លោកជំទាវខួយ ប៊ុនថាន បានឱ្យដឹងថា ពិធីសំណេះសំណាលនៅថ្ងៃនេះ គឺដើម្បីលើកទឹកចិត្តស្ត្រីដែលបានខិតខំប្រឹងប្រែងអនុវត្តការងាររយៈពេលកន្លងមក។លោកជំទាវបាន បន្តថា មកដល់ពេលនេះ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ មានរយ:ពេលច្រើនឆ្នាំហើយ ដែលជាអង្គការមហាជនមួយត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ក្រោមទង់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលពេលនោះ សមាគមមានឈ្មោះថា « សមាគមនារី សង្គ្រោះជាតិ » ក្រោយមកបានប្តូរឈ្មោះជាបន្តបន្ទាប់ និង កែសម្រួលរចនាសម្ព័ន្ធឱ្យមកជា «សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍» ដូចសព្វថ្ងៃនេះ ។
មានមតិសំណេះសំណាលនាឱកាសនោះ លោកជំទាវ ចឹក ហេង បានថ្លែងកោតសរសើរដល់គ្រូពេទ្យ និងគ្រូបង្រៀនទាំងអស់ដែលបានខិតខំបំពេញការងារកន្លងមកបានយ៉ាងល្អប្រសើរ បើទោះបីប្រទេសកម្ពុជាយើងកំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩ក្តី តែវិស័យអប់រំ និងវិស័យសុខាភិបាលក៏ដូចជាវិស័យផ្សេងៗទៀត នៅតែខិតខំប្រឹងប្រែ
ផ្សេងៗទៀត នៅតែខិតខំប្រឹងប្រែងបំពេញការងារបានយ៉ាងល្អប្រសើរ ។ លោកជំទាវក៏បានផ្តាំផ្ញើនិងលើកទឹកចិត្តក្រុមគ្រូពេទ្យ និងគ្រូបង្រៀនដែលជាស្ត្រីដែលបានចូលរួមក្នុងកម្មវិធីនេះ ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយគុណធម៌ និងចរិក លក្ខណៈថ្លៃថ្នូរ ក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីចូលរួម
អភិវឌ្ឍប្រទេសយើងឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត និងត្រូវបំផុសចលនាអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយជាប្រចាំ តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ខ្លឹមសារ សេច ក្តីសម្រេចនានារបស់រាជរដ្ឋាភិ បាល ៕
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNGxYQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--2f93a1546fd6248d20eddd885b4fb4c7a5bc7d9b/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/8014D3C6-DAFC-4E4A-AB80-3E053EA.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNGhYQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--cfae4e4f987b82357bd8684fd2708d844ff4fcd5/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/AA91DB21-AEE9-47E4-991D-BD13997.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNHRYQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--6ea0e64a2dff826bf2f20866b32826476d61b494/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/B710BA70-E479-4B9E-8A2F-9BD6AEC.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNHBYQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--a9aa5919cef6eb41b83e5b412842227ddb57ed4a/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/3D87166E-0002-46F2-BE4D-C403F40.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNHhYQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--b99d141a32f242abd664ed35e8fa094352ab7420/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/7F59B176-F79A-497D-A3D7-3455E75.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNDFYQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--3619294fc5d7900b13c163e4a31d943b83ef9fc7/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/330A6B2A-ED5D-4E56-A3B5-2CB4242.jpeg)
0 Comments:
Post a Comment