-->
សូមស្វាគមន៍ www.phnomboreytvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800
សូមស្វាគមន៍ គេហទំព័រ ភ្នំបូរី ធីវី អនឡាញមានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800

សង្កាត់អូរតាវ៉ៅនៃខេត្តប៉ៃលិនជំរុញដល់ប្រជាពលរដ្ឋបង្កើនការធ្វើអនាម័យក្នុងភូមិឋានឱ្យបានល្អប្រសើរ

ចំនួនអ្នកទស្សនា: Views


ប៉ៃលិន:សង្កាត់អូរតាវ៉ៅនៃខេត្តប៉ៃលិនជំរុញដល់ប្រជាពលរដ្ឋបង្កើនការធ្វើអនាម័យក្នុងភូមិឋានឱ្យបានល្អប្រសើរ ដើម្បីភាពស្រស់ស្អាតនៅក្នុងមូលដ្ឋាននិងកាត់បន្ថយការឆ្លងមេរោគផ្សេងៗក្នុងសហគមន៍។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម...

ថ្លែងក្នុងសន្និសីទសារព័ត៌ មានស្ដីពីវឌ្ឍនភាពមូលដ្ឋានឃុំសង្កាត់និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តប៉ៃលិននៅថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ២០២២នៅទីស្ដីការគណៈរដ្ឋមន្ត្រី លោក អោម សារិន ចៅសង្កាត់អូរតាវ៉ៅខេត្តប៉ៃលិនបានថ្លែងថា ការថែរក្សាអនាម័យបរិស្ថានជុំវិញខ្លួនឱ្យបានល្អស្អាតបានជួយបង្កើតបរិយាកាសល្អនិងធ្វើឱ្យប្រជា ពលរដ្ឋមានផាសុកភាពសម្រាប់ការរស់នៅ។


លោកបានបន្តថា ដើម្បីឱ្យបរិស្ថានសង្កាត់អូរតាវ៉ៅមានសោភ័ណភាព ប្រជាពលរដ្ឋក្នុងមូលដ្ឋានមានសុខភាពល្អ និងមានការអភិវឌ្ឍប្រកប ដោយចីរភាព អាជ្ញាធរខេត្តនិងមន្ទីរពាក់ព័ន្ធបានចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដល់ខ្នងផ្ទះពីរបៀបទុកដាក់សំរាមនៅក្នុងធុងសំរាមឱ្យត្រឹមត្រូវ បោសសម្អាតទីធ្លារជុំវិញផ្ទះជាប់ជាប្រចាំ ហើយដុតបំផ្លាញចោលនូវកាកសំណល់ដែលផ្ទុកទៅដោយសារធាតុគីមី។

សំឡេង:"ទាក់ទងទៅនឹងបញ្ហាអនាម័យសង្កាត់របស់ខ្ញុំមានរៀបចំវិធីសម្អាតតាមភូមិទាំងអស់ដែលយើងបំផុសផ្សព្វផ្ឱ្យគាត់ចេះសម្អាតនៅក្នុងភូមិមិនឱ្យមានសំរាមរហូតទៅដល់ក្រុមប្រឹក្សាសង្កាត់សហការជាមួយគ្រូបង្រៀនសហការជាមួយប៉ុស្តិ៍បញ្ជាការពារភូមិយើងដើរសម្អាតរើសសំរាមតាមផ្លូវសម្អាតជាប្រចាំដើម្បីអនាម័យនិងសុខភាពរបស់សង្កាត់"។

Share This
Author Image

About www.phnomboreytvonline.com

0 Comments:

Post a Comment