-->
Home
ព័ត៌មានជាតិ
Internet
Market
Stock
ព័ត៌មានអន្តរជាតិ
Dvd
Games
Software
Office
សេដ្ឋកិច្ច
Child Category 1
Sub Child Category 1
Sub Child Category 2
Sub Child Category 3
Child Category 2
Child Category 3
Child Category 4
សន្តិសុខសង្គម
សុខភាព
Childcare
Doctors
ទេសចរណ៍
ព័ត៌មានវិទ្យា
ជីវិត្តកំសាន្ត
សូមស្វាគមន៍ www.phnomboreytvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន : ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800
សូមស្វាគមន៍ គេហទំព័រ ភ្នំបូរី ធីវី អនឡាញមានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន : ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800
ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកដែលមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ ៥.០០០ ម៉ែត្រគូបក្នុង១ថ្ងៃ
ចំនួនអ្នកទស្សនា:
Views
ថ្ងៃចេញផ្សាយ៖
February 22, 2022
ព័ត៌មានជាតិ
No comments
នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២២នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជារួមជាមួយឯកឧត្តមមីកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ ៥.០០០ ម៉ែត្រគូបក្នុង១ថ្ងៃ លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ។គម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ បានចាប់ផ្តើមដំណើរការ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២១ ហើយគ្រោងនឹងបញ្ចប់ការសាង សង់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ បើតាមឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើង ឯកមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ គម្រោងនេះត្រូវសាងសង់ជាសំណង់បូមបញ្ជូនទឹកកខ្វក់ ទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពបូមបានសរុបចំនួន ២គ្រឿង បាន ៤៦៨ម៉ែត្រ គូបក្នុងមួយម៉ោង។ ឯកឧត្តមបានឱ្យដឹងទៀតថា នៅក្នុងគម្រោងនេះ មានការសាងសង់ផ្លូវសម្រាប់ថែទាំប្រឡាយ ដែលមានទទឹងផ្លួវ ១០ ម៉ែត្រ និងមានបណ្តោយផ្លូវ ១,៦៩០ម៉ែត្រ ក្រាលកៅស៊ូ AC ទំហំ៧ ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ ២៧១ រហូតដល់មហាវិថី អ្នកឧក ញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង។ ផ្លូវនេះ នឹងជីកដាក់បំពង់លូដែកបង្ហូរទឹកកខ្វក់មកស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ទំហំមុខកាត់ ០.៣ ម៉ែត្រ ប្រវែងប្រមាណ ១,៨៤០ម៉ែត្រ ដើម្បីបង្ហូរ ទឹកកខ្វក់ពី សំណង់បូមបញ្ចូនទឹកកខ្វក់ ឆ្ពោះទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើង ឯក។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ (Sewage Treatment Plant) មានបឹងបម្រុងទុកប្រមាណ ១៩ ហិកតា ស្ថិតនៅជាប់មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ដែលរាជរដ្ឋាភិបាល បានកាត់ឆ្កៀលសម្រា ប់សាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ក្នុងគម្រោងឆ្នាំគោលដៅ២០២៥ ។ ជាមួយគ្នានេះ គម្រោងក៏ត្រូវមានការសាងសង់សំណង់ប្រព្រឹត្តកម្មសំណល់ភក់ (Sludge Treatment Facility) ដែលកើតចេញពីស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកផងដែរ។ សូមបញ្ជាក់ថា គម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះមានតម្លៃប្រមាណ ២,៣៤០លានយេន ស្មើនឹងជាង ២០លានដុល្លារអាមេរិក។ គម្រោងនេះ សាងសង់ដោយក្រុមហ៊ុនចម្រុះ គូបូតា-មេតាវ៉ត់ធឺ ជ័ន វែនឈួរ (Kubota-Metawater Joint Venture)៕
Share This
About www.phnomboreytvonline.com
Newer Post
Older Post
Home
0 Comments:
Post a Comment
ព័ត៌ជាតិអន្តរជាតិប្រចាំថ្ងៃ
រថយន្តដឹកស្រូវមួយគ្រឿងរ៉េចង្កូតក្រឡាប់ផ្ងារជើងឡើងលើនៅផ្លូវលំ ក្នុងស្រុកក្រគរ…..
ករណីហឹង្សាចាក់ជនរងគ្រោះឲ្យរងរបួសធ្ងន់សមត្ថិកិច្ចប៉ុស្ថិ៍សោមចាប់ឃាត់ខ្លួនបាន៣ម៉ោងដោះលែងវិញថាជាករណីវ៉ៃទៅវ៉ៃមក……
អ្នកសារព័ត៌មាន១រូបរងពាក្យបណ្ដឹងនៅអយ្យការអមសាលាដំបូងខេត្តតាកែវពីបទបរិហាកេរ៌ិ្តសាធារណៈ………
ឃាត់ខ្លួនជនយុវជន០២នាក់ពាក់ព័ន្ធនិងករណីបង្ហោះម៉ូតូ នៅផ្លូវសាធារណ:......
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ មន្ទីរព័ត៌មាន រាជធានី-ខេត្ត ត្រូវបន្តពង្រឹងកិច្ចការងាររបស់ខ្លួន ឱ្យកាន់តែសកម្ម និងបង្កើនការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ
អយ្យការអមសាលាដំបូងខេត្តតាកែវ បានសម្រេចចោទប្រកាន់ជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធករណី ជួញដូរ រក្សាទុក្ខ និងដឹកជញ្ជូនដោយខុសច្បាប់នៅសារធាតុញៀន......
គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបាទី ធ្វើការឃាត់ខ្លួនក្មេងទំនើង៧នាក់ ពាក់ព័ន្ធធ្វើសកម្មភាពហឹង្សាលើជនរងគ្រោះ.....
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ
កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត
អ្នកនាំពាក្យកងរាជអាវុតហត្ថលើផ្ទៃប្រទេសចេញសេចក្ដីប្រកាសព័ត៌មានលើនាយទាហ៊ាន៣រូប........,..
ព័ត៌មានទូទៅប្រចាំថ្ងៃ
Your browser does not support JavaScript!
0 Comments:
Post a Comment