-->
សូមស្វាគមន៍ www.phnomboreytvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800
សូមស្វាគមន៍ គេហទំព័រ ភ្នំបូរី ធីវី អនឡាញមានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800

អាជ្ញាធរខេត្តប៉ៃលិន ជម្រុញឱ្យក្រុមហ៊ុនឯកជនជួយអភិវឌ្ឍដងស្ទឹងបរយ៉ាខា ឱ្យប្រែក្លាយទៅតំបន់ទេសចរទាក់ទាញ

ចំនួនអ្នកទស្សនា: Views


  ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ អាជ្ញាធរខេត្តប៉ៃលិន បានជម្រុញឱ្យក្រុមហ៊ុនឯកជនមួយ មានឈ្មោះ «ឈុំ ភឿន អភិវឌ្ឍន៍» ធ្វើការរៀបចំឈូសឆាយដីនៅក្បែរមាត់ស្ទឹងបរយ៉ាខា ស្ថិតនៅក្នុងភូមិអូរស្ងួត សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ដើម្បីអភិវឌ្ឍន៍ដងស្ទឹងមួយនេះ ឱ្យប្រែក្លាយទៅជាតំបន់ទេសចរ ទាក់ទាញភ្ញៀវឱ្យចូលមកលេងកម្សាន្តកាន់តែច្រើនឡើងថែមទៀត។ 

  បើតាមការរៀបរាប់របស់លោក វ៉ាន់ សិទ្ធ ជាម្ចាស់ក្រុមហ៊ុនឯកជន ឈ្មោះ ឈុំ ភឿន អភិវឌ្ឍ បានរៀបរាប់ឱ្យដឹងថា ៖ បើគិតចម្ងាយចាប់តាំងពីរង្វង់មូលវិមានឯករាជ្យ រហូតមកដល់កន្លែងដីអភិវឌ្ឍមានចម្ងាយប្រមាណ៣គីឡូ ម៉ែត្រ ហើយចាប់ពីគល់ស្ពានតារាប ផ្លូវជាតិលេខ៥៩ មកដល់កន្លែងដីខាងលើនេះ មានចម្ងាយប្រហែល១០០ម៉ែត្រ។ ក្រោយទទួលបានការអនុញ្ញាតពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឱ្យក្រុមហ៊ុនរបស់លោករៀបចំអភិវឌ្ឍតំបន់មាត់ស្ទឹងបរយ៉ាខា ខាងលើឱ្យប្រែក្លាយទៅជាតំបន់ទេសចរ ដែលមានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិន កាន់តែច្រើនកុះករ។ លោកបន្តទៀតថា ក្រុមហ៊ុនរបស់លោកនឹងរៀចំចាក់បេតុង រៀបចំ តភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងអគ្គិសនី ដោយមានដាំដើមផ្កា ដែលអាចបញ្ចេញផ្កាតាមខែនីមួយៗ នៅលើដីក្បែរមាត់ស្ទឹងនៅសងខាងផ្លូវ។ លោកបញ្ជាក់ទៀតថា គម្រោងដីអភិវឌ្ឍក្បែរមាត់ស្ទឹងខាងលើ ខាងក្រុមហ៊ុនបានសុំច្បាប់ អនុញ្ញាតសាងសង់ជាបុរី ផ្ទះល្វែង និងសួនច្បារលំហែ ដើម្បីចូលរួមអភិវឌ្ឍក្រុងប៉ៃលិន ឱ្យកាន់តែមានភាពទាក់ទាញ ព្រមទាំងកែប្រែមុខមាត់ខេត្តប៉ៃលិន ឱ្យកាន់តែស្រស់បំព្រងទៅដោយធម្មជាតិ និងអគារដ៏ស្គឹមស្គៃ។ ចំណែកនៅក្បែរមាត់ស្ទឹង ក៏អាចសាងសង់ខ្យុស សម្រាប់លក់ដូរម្ហូបអាហារ ឱ្យភ្ញៀវ ដែលនាំគ្នាមកលេងទឹកស្ទឹងដ៏ថ្លាយង់ ដែលហូររឹមៗ ក្នុងទិសដៅពីលិចទៅកើត។ 

  ទោះបីជាយ៉ាងណា បន្ទាប់ពីមានការស្ងប់ស្ងាត់នូវបញ្ហាជំងឺកូវីដ១៩នេះ ខាងក្រុមហ៊ុនរបស់លោក ចាប់ផ្តើមឈូសឆាយដីក្បែរមាត់ស្ទឹងជាបណ្តើរៗហើយ ដោយសង្ឃឹមថា ការអភិវឌ្ឍនេះមានសភាពរលូនទៅមុខផងដែរ៕ ដោយ ៖ នាក់ ង៉យ








Share This
Author Image

About www.phnomboreytvonline.com

0 Comments:

Post a Comment