-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Saturday, December 3, 2022

ប្រតិបត្តិការឆែកឆេរអគារក្រុមហ៊ុនមួយកន្លែង ស្ថិតនៅក្រុម៩ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ រកឃើញជនបរទេស ជាង២០០នាក់...

ចំនួនអ្នកទស្សនា: Views

 

ព្រះសីហនុ)៖ បន្ទាប់ពីក្រុមប្រតិបត្តិការធ្វើការឆែកឆេរ និងត្រួតពិនិត្យលើទីតាំងអគារក្រុមហ៊ុននេះ បានរកឃើញអ្នកប្តឹងចំនួន៥នាក់ ជាជនជាតិចិន ដែលមានដូចនៅក្នុងបណ្តឹងលេខ៦២៧ នៅក្នុងបន្ទប់លេខ៣១៦ជាន់ទី៣។

ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះប្រតិបត្តិការ និងឆែកឆេរអគារក្រុមហ៊ុនមួយកន្លែងស្ថិតនៅក្រុម៩ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ តាមពាក្យបណ្តឹងលេខ៦២៧ តាមរយៈហតឡាញរបស់អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ចំពោះការពិនិត្យលើស្ថានភាពជនជាតិចិនទាំង០៥នាក់ ក្នុងបណ្តឹងនៅក្នុងបន្ទប់លេខ៣១៦ ពុំមានការធ្វើទារុណកម្ម និងមិនមានវត្ថុតាងណាមួយពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។

បន្ទាប់ពីពិនិត្យ និងធ្វើការឆែកឆេរទីតាំងខាងលើនេះ គឺបានរកឃើញមានជនបរទេសចំនួន២២៣នាក់ ក្នុងនោះស្រីចំនួន៣៥នាក់ ព្រមទាំងវត្ថុតាងមួយចំនួនទៀត។ សូមបញ្ជាក់ថា ករណីកំពុងស្ថិតក្នុងនីតិវិធីរបស់សមត្ថកិច្ច ដោយឡែកព័ត៌មានលម្អិតនឹងផ្តល់ជូននៅពេលបន្ទាប់៕

Wednesday, November 30, 2022

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីលួចដែក ត្រង់ចំណុចសិប្បកម្មផលិតឥដ្ឋ នៅខេត្តកណ្តាល

ចំនួនអ្នកទស្សនា: Views

 

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃ៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចសិប្បកម្មផលិតឥដ្ឋស៊ីម៉ងត៍ ឈ្មោះ ស៊ីនស៊ឹង ស្ថិតនៅក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យ០៤នាក់៖ ១.ឈ្មោះ ឡុង ឡាយ ហៅ (ឡៃ) ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)

២.ឈ្មោះ ស វិចិត្រ ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។ ៣.ឈ្មោះ យ៉ាង យុទ្ធ ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។ ៤.ឈ្មោះ ផល្លី ឆាយ ហៅ (ពយ) ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (គេចខ្លួន) អ្នកទាំង០៤ មានទីលំនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។

វត្ថុតាងចាប់យក៖ -ដែកធ្វើពុម្ពផលិតឥដ្ឋស៊ីម៉ងត៍ចំនួន០៤ផ្ទាំង ។

កន្លងមកជនសង្ស័យទាំង០៤នាក់ ធ្លាប់ធ្វើសកម្មភាព លួចរបស់របររបស់ប្រជាពលរដ្ឋ នៅក្នុងឃុំសាងភ្នំយ៉ាងសកម្ម ។ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំវេលាម៉ោង២០និង៣០នាទី ជនសង្ស័យឈ្មោះ ឡុង ឡាយ ឈ្មោះ ស វិចិត្រ ឈ្មោះ យ៉ាន យុទ្ធ និងឈ្មោះ ឆាយ ផល្លី បានធ្វើសកម្មភាព ផ្លោះរបងចូលក្នុងសិប្បកម្មផលិតឥដ្ឋស៊ីម៉ងត៍ឈ្មោះ ស៊ិន ស៊ីង បានលួចដែកធ្វើពុម្ពផលិតឥដ្ឋស៊ីម៉ងត៍ចំនួន០៧ផ្ទាំងយកទៅលក់បាត់ ។ លុះនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១០ព្រឹក សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្អាងភ្នំ បានបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា ដោយជនសង្ស័យឈ្មោះ ឡុង ឡាយ ឈ្មោះ ស វិចិត្រ និងឈ្មោះ យ៉ាង យុទ្ធ បាននាំខ្លួនមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យទាំង០៣នាក់ បានសារភាពថា ពិតជាធ្វើសកម្មភាព ផ្លោះរបងចូលក្នុងសិប្បកម្មផលិតឥដ្ឋស៊ីម៉ងត៍ឈ្មោះ ស៊ិន ស៊ីង និងបានលួចដែកពុម្ព០៧ ចំនួនផ្ទាំងពិតប្រាកដមែន ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕


Thursday, November 24, 2022

ខឹងគេជំពាក់លុយមិនសងៈ យកដុំថ្មគប់កញ្ចក់រថយន្តកូនបំណុល ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការ.......

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជូនស្ត្រីម្នាក់ ទៅតុលាការ ករណីយកដុំថ្មគប់បំបែកកញ្ចក់ រថយន្តជនរងគ្រោះ ព្រោះខឹងជនរងគ្រោះ មិនព្រមសងលុយ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ហុង សុកដ្ឋា ភេទស្រីអាយុ២៥ឆ្នាំ ជាអ្នកលក់ដូរស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បានគប់បំបែកកញ្ចក់រថយន្តរបស់កូនបំណុល។

ហេតុការណ៍នេះ បានកើតឡើងនៅ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា។

ជនរងគ្រោះជាកូនបំណុល ឈ្មោះ ដួង អក្ខរា អាយុ៤១ឆ្នាំ ជាអាជីវករស្នាក់នៅភូមិ សង្កាត់ខាងលើ។


មន្ត្រីដដែលបានបញ្ជាក់ថាៈ មុនកើតហេតុ ជនរងគ្រោះបានខ្ចីលុយជនសង្ស័យចំនួន១.៥០០ដុល្លារ។

ដោយសន្យាសងវិញទាំងដើមនិងការសរុប២.១០០ដុល្លារ។ 


តែកូនបំណុលមិនបានសងលុយទៅម្ចាស់វិញ តាមកំណត់ទេ ទើបបង្កឱ្យមានទំនាស់ប្រកែកប្រណាំងគ្នា រហូតម្ចាស់បំណុលយកដុំថ្ម គប់បំបែកកញ្ចក់រថយន្តកូនបំណុលតែម្តង។


ក្រោយកើតហេតុៈជនសង្ស័យជាម្ចាស់បំណុល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។


សម្ភារៈខូចខាតរថយន្តម៉ាក Toyota Land Cruiser បែកកញ្ចក់ខាងក្រោយ-ក្រពឹតទ្វារខាងឆ្វេងនិងរថយន្តម៉ាក Toyota Pruisបណ្តាលឱ្យក្រពឹតទ្វារមុខខាងស្តាំ៕

Saturday, November 19, 2022

ឃាត់ខ្លួនភ្នាក់ងារលក់ខុនដូមួយ ដែលស៊ីដាច់លុយរបស់អតិថិជន ជាង២ម៉ឺនដុល្លារ នៅភ្នំពេញ...

ចំនួនអ្នកទស្សនា: Views

 

ភ្នំពេញ ៖ ជនសង្ស័យដែលបោកប្រាស់លុយអតិថិជន ឈ្មោះ ហេង សុធារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅ ផ្ទះលេខ៨៧ ផ្លូវDG ឃុំស្វាយ ជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ពាក់ព័ន្ធករណីឆបោក និងរំលោភលើទំនុកចិត្ត។ នេះបើយោងតាមមន្ដ្រីនគរបាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់ឲ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ 

ជនសង្ស័យម្នាក់ ជាភ្នាក់ងារលក់ខុនដូមួយកន្លែង នៅតំបន់កោះពេជ្រ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួន បន្ទាប់បុគ្គលរូបនេះស៉ីដាច់លុយរបស់អថិតិជន ដែលបង់ប្រាក់ប្រចាំខែថ្លៃខុនដូ តែភ្នាក់ងាររូបនោះ មិនបានយកប្រាក់របស់អតិថិជនខ្លួនទៅបង់ឲ្យក្រុមហ៊ុននោះទេ ពោលយកលុយទុកហោប៉ៅរបស់ខ្លួនទៅវិញ។ រូបស្អាតបាត នៅក្មេង មានគំនិតទុច្ចរិត ទីបំផុត ! គេចមិនផុតពីសំណាញ់ច្បាប់ទេ។



Friday, November 18, 2022

បង្ហាញមុខជនសង្ស័យ ធា.ក់.ប្លន់ និង លួច.ម៉ូតូ ព្រមទាំងអ្នកទទួលផលចោរកម្ម ចំនួន ៦ នាក់ នៅភ្នំពេញ...

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ៖  នៅរសៀល ថ្ងៃទី១៨ ខែវិឆ្ឆិកា ឆ្នាំ២០២២ បានបង្ហាញមុខជនសង្ស័យ ធាក់ប្លន់ និងលួចម៉ូតូ ព្រមទាំងអ្នកទទួលផលចោរកម្ម ចំនួន ៦ នាក់, ក្នុង ២ ករណីផ្សេងគ្នា រួចបញ្ជូន ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។

ជនសង្ស័យទាំង ៦ នាក់ ដែលបង្ហាញមុខ ក្នុងនោះ ករណីប្លន់ ១នាក់ , លួចចំនួន ៣នាក់ និងអ្នកទទួលផលចោរកម្ម ចំនួន ២នាក់ រួមមាន៖

១.ឈ្មោះ ឈិត ណាវី ហៅពៅ ប្រុសអាយុ ១៨ ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ, ២ .ឈ្មោះ យន់ សំអឿន ហៅឌឿន ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរកម្មកររោងចក្រ, ៣. ឈ្មោះ ធា វីរៈ ហៅ ជ័យ ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ, ៤.ឈ្មោះ ហួរ សិលា ហៅហើម ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរចុងភៅ, ៥ .ឈ្មោះ ឆែម សំបូរ ហៅដា ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរមិនពិតប្រាកដ និង៦.ឈ្មោះ ប៉ោ ឆាយ ភេទប្រុស អាយុ ៤៩ ឆ្នាំ ជាមន្រ្តីយោធា។

ជនសង្ស័យ ទាំង ៦ នាក់ មាន ២ ករណីផ្សេងគ្នា ក្នុងនោះ ករណីអំពើហិង្សា (ធាក់ប្លន់ យកម៉ូតូម៉ាក ហុងដា ស្តុបពី)  ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ កំរិតស្រាល ស្រាវជ្រាវ ឃាត់ខ្លួន បានជាបន្តបន្ទាប់ ចំនួន ២នាក់ ជនសង្ស័យ ប្លន់ម្នាក់ និងអ្នកទទួលផលចោរកម្ម កាលពីថ្ងៃទី១៥ និង ១៦ ខែវិឆ្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីជនសង្ស័យ បានធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ ម៉ាកហុងដា ស្កុបពី ពណ៌ស ពាកស្លាកលេខ ភ្នំពេញ ១H០៩៧៣ មួយគ្រឿង កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នៅចំណុចបុរី វីអាយភី ភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ករណីទី២  ជនសង្ស័យ លួចចំនួន ៣ នាក់ និងអ្នកទទួលផលចោរកម្ម ១នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន កាលពីវេលាម៉ោងប្រមាណ ១១និង៣០នាទី ថ្ងៃទី១៦ ខែវិឆ្ឆិកា ឆ្នាំ ២០២២ បន្ទាប់ពីជនសង្ស័យ បានធ្វើសកម្មភាពលួចម៉ូតូម៉ាកហុងដា មួយគ្រឿង កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២២ នៅចំណុចទីតាំង លក់រថយន្តមួយកន្លែង នៅតាមបណ្ដោយផ្លូវ ២៦៥ ក្រុម ២៦ ភូមិ១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានសម្រេច។


បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ច ឈានទៅឆែកឆេរលំនៅឋាន ដកហូតបានស្លាកលេខ រថយន្ត  ២ បន្ទះ ដែលមានស្លាកលេខ ភ្នំពេញ ២AL៨១២៦ ព្រមទាំងសម្ភារសម្រាប់កាច់កម៉ូតូ មួយ ចំនួនផងដែរ៕

Thursday, November 17, 2022

ជនសង្ស័យម្នាក់ សមត្ថកិច្ចស្រាវជ្រាវ និងឃាត់ខ្លួន ក្រោយគេចខ្លួនបានរយៈពេល២ថ្ងៃ នៅភ្នំពេញ....

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ ៖ ជនសង្ស័យឈ្មោះ យឺន សំអូន អាយុ៣២ឆ្នាំមុរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅម៉ោង២យប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ក្រោយពីជនសង្ស័យរូបនេះ រត់គេចខ្លួនបាន២ថ្ងៃ។

ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ចុះស្រាវជ្រាវ និងឃាត់ខ្លួនបាន ក្រោយគេចខ្លួនបានរយៈពេល២ថ្ងៃ បន្ទាប់ធ្វើសកម្មភាព ហៅឡំប្រឺតា ដល់កន្លែងស្ងាត់ ក៏បានឆក់ទូរស័ព្ទ របស់អ្នករត់ឡំប្រឺតា។


នៅថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០២២ ជនសង្ស័យបានហៅ ឡំប្រឺតា របស់ជនរងគ្រោះ អោយដឹកជនសង្ស័យពីផ្សារជំពូវ័ន្ត នៅចំណុច ផ្លូវK5 ក្រុម៧ ភូមិចុងខ្សាច់ សង្កាតទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានឈប់ រួចជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរសព្ទពីដៃជនរងគ្រោះរួចរត់គេចខ្លួនបាត់។ លុះដល់ថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២២ វេលាម៉ោង០២:០០នាទី កំលាំងជំនាញខណ្ឌបានធ្វើការស្រាវជ្រាវរហូតឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យ រួមទាំងវត្ថុតាងទូរសព្ទជនរងគ្រោះ មកកាន់អធិការដ្ឋានខណ្ឌឬស្សីកែវដើម្បីធ្វើការសួរនាំនិងចាត់ការតាមនីតិវិធី៕

Thursday, November 10, 2022

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ច្រានចោលការចែកចាយតគ្នាថា សន្តិសុខអាមេរិកព្រមានបាញ់លើជនណាដែលដកទូរស័ព្ទថតក្បួនប្រតិភូរបស់ លោក ចូ បៃឌិន ពេលមកកម្ពុជា....

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ. នៅយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ តាមរយៈបណ្តាញព័ត៌មាន បានបដិសេធចំពោះការចែកចាយតគ្នាតាមបណ្តាញសង្គមថា កងសន្តិសុខអាមេរិកដែលមកការពារប្រធានាធិបតី ចូ បៃដិន នឹងដកកាំភ្លើងបាញ់លើជនណាដែលដកទូរស័ព្ទថតក្បួនគណៈប្រតិភូ។

ការចេញមុខបដិសេធលើព័ត៌មានក្លែងក្លាយនេះ បានធ្វើឡើងបន្ទាប់ពីមានបណ្តាញសង្គមមួយចំនួន បានចែកចាយតគ្នានូវសំឡេងជនអនាមិកតាមបណ្តាញសង្គមថា កងកម្លាំងសន្តិសុខអាមេរិក អាចនឹងធ្វើការបាញ់ទៅលើជនណាមួយ ដែលយកទូរស័ព្ទថតក្បួនរថយន្តរបស់ប្រតិភូអាមេរិក ដឹកនាំដោយ លោក ចូ បៃដិន មកចូលរួមកិច្ចប្រជុំកំពូលអាស៊ានខាងមុខនេះ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ថា នេះជាការបង្កើតព័ត៌មានក្លែងក្លាយ ដែលធ្វើឱ្យមានការភាន់ច្រឡំ។ លោកស្នើកុំឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម បន្តចែកចាយដំណឹងក្លែងក្លាយនេះតទៅទៀត។

សូមបញ្ជាក់ថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នឹងដឹកនាំគណៈប្រតិភូ មកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ មេដឹកនាំប្រទេសអាស៊ាន និងដៃគូនានា ក៏បានមកកាន់កម្ពុជា ជាបន្តបន្ទាប់ផងដែរ៕


Friday, November 4, 2022

កំម្លាំងសមត្ថកិច្ចនៃអធិការដ្ធាននគបាលផ្នែកគ្រឿងញៀនស្រុកអង្គបុរីបានចុះបង្រា្កបឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ពាក់ព័ន្ធនិងករណីចែកចាយនិងប្រើប្រាស់នៃសារធាតុញៀន.......

ចំនួនអ្នកទស្សនា: Views

 

ខេត្តតាកែវ.នៅរសៀលម៉ោង១២.២០នាទី នៅថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០២២ដោយមានប្រភពពីរបងប្អូនប្រជាពលរដ្ធបានផ្ដល់ព័ត៌មានដល់លោកវរសេនីយ៍ទោ នួន បុិន អធិការស្រុកអង្គបុរី បានផ្ដល់ព័ត៌មានជូនថាមានករណីចែកចាយនិងប្រើប្រាស់នៃសារធាតុគ្រឿងញៀន ក្រោយពេលដែលបានទទួលដំណឹងរួចមកលោកវរសេណីយ៍ទោ នួន បុិន អធិការដ្ថាននគបាលស្រុកអង្គបុរី ក៍បានដាក់បទបញ្ជាយ៉ាងម៉ុឺម៉ាតទៅលោកវរសេនីយ៍ត្រី ប៉េង វណ្ណ: នាយផ្នែកគ្រឿងញៀន ឲ្យចុះអនុវត្តន៍ដឹកនាំផ្ទាល់ដោយសហការជាមួយកំម្លាំងប៉ុស្តិ៍ព្រៃផ្គាំបានធ្វើសកម្មភាពចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ពាក់ព័ន្ធនិងករណីចែកចាយនិងប្រើប្រាស់នៃសារធាតុញៀន នៅចំណុចផ្ទះមួយកន្លែង ស្ថិតនៅ ភូមិព្រៃផ្គាំ ក ឃុំព្រៃផ្គាំ ស្រុកអង្គបុរី ខេត្តតាកែវ។

ជនសង្ស័យទី០១.មានឈ្មោះ ជួន កំសត់ ភេទប្រុសអាយុ៣៤ឆ្នាំ.មានស្រុកកំណើតភូមិព្រៃផ្គាំ ក ឃុំព្រៃផ្គាំស្រុកអង្គបុរីខេត្តតាកែវ មានមុខរបរមិនពិតប្រកត មុខសញ្ញាប្រើប្រាស់នៃសារធាតុញៀន។


ជនសង្ស័យទី០២ មានឈ្មោះ សេក ណន់ ភេទ ប្រុសអាយុ៤០ឆ្នាំ មានស្រុកកំណើតភូមិព្រៃផ្គាំ ក ឃុំព្រៃផ្គាំ ស្រុកអង្គបុរី ខេត្តតាកែវ មានមុខរបរមិនពិតប្រកត មុខសញ្ញាប្រើប្រាស់នៃសារធាតុញៀន ។


ជនសង្ស័យទី០៣. មានឈ្មោះ ហាន់ ហ្វា ភេទប្រុស អាយុ២០ឆ្នាំ មានស្រុកកំណើត ភូមិព្រៃផ្គាំ ខ ឃុំព្រៃផ្គាំ ស្រុកអង្គរបុរី ខេត្តតាកែវ មានមុខរបរមិនពិតប្រាកដ។


ជនសង្ស័យទី ០៤ មានឈ្មោះផាន់ព្រែកភេទព្រោះអាយុ ៣៨ឆ្នាំ មានមុខរបរមិនពិតប្រាកដស្ថិតនៅ ភូមិព្រៃផ្គាំគរ ឃុំព្រៃផ្គាំស្រុកអង្គរបុរី ខេត្តតាកែវ មុខសញ្ញាចែកចាយយ៉ាងសកម្ម។


ចំពោះវត្ថុតាងរបស់ជនសង្ស័យរួមមានដូចជា.

១.ម្សៅក្រាមពណ៍សថ្លាចំនួន១១កញ្ចប់ធំនិង០១កញ្ចប់តូច។

២.ថង់ប្លាស្ទីក សម្រាប់ច្រកគ្រឿងញៀន ចំនួន០៨ថង់។

៣.កាំភ្លើងកែឆ្នៃ ចំនួន០១ដើម បាញ់គ្រាប់កង់។

៤.ដែកសម្រាប់ចូកថ្នាំញៀនលក់ ចំនួន០១ ដើម។

៥.ដែកកេះចំនួន ០២ដើម និងសំភារះសម្រាបសេដសារធាតុញៀន។


ចំណែកជនសង្ស័យរួមទាំងវត្ថុតាង.ត្រូវបានកំម្លាំងអធិការផ្នែកគ្រឿងញៀនស្រុកអង្គបុរីបានឃាត់នាំខ្លួនយកមកអធិការដើម្បីសួរនាំកសាងសុំណុំមរឿងបញ្ជូនទៅអមសាលាដំបូងខេត្តតាកែវតាមផ្លូវច្បាប់។

Sunday, October 30, 2022

ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាស កាន់ទុក្ខទូទាំងប្រទេស រយៈពេលពីថ្ងៃទី ៣០ ខែតុលា ដល់ថ្ងៃទី ៥ខែវិច្ឆិកា ចំពោះជនរងគ្រោះស្លា.ប់នៅក្នុងរាត្រី Halloween ក្នុងតំបន់ Itaewon រដ្ឋធានីសេអ៊ូល...

ចំនួនអ្នកទស្សនា: Views

 

កូរ៉េខាងត្បូង ៖ នៅថ្ងៃទី៣០ ខែតុលា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្រកាស កាន់ទុក្ខទូទាំងប្រទេសរយៈពេលពីថ្ងៃទី ៣០ ខែតុលា ដល់ថ្ងៃទី ៥ខែវិច្ឆិកាចំពោះជនរងគ្រោះស្លាប់នៅក្នុងរាត្រី Halloween ក្នុងតំបន់ Itaewon រដ្ឋធានីសេអ៊ូល ។ មន្ត្រីជំនាញកំពុងតែបើកការស្រាវជ្រាវពីមូលហេតុបណ្តាលឲឱ្យមានគ្រោះថ្នាក់ខាងលើកើតឡើង។ប្រធានាធិបតី Yoon Suk-yeol បានបញ្ជាក់ថា «ក្នុងនាមជាប្រធានាធិបតីដែលទទួលបន្ទុកពីសន្តិសុខសុវត្ថិភាពរបស់ពលរដ្ឋ បេះដូងរបស់ខ្ញុំពិតជាឈឺចាប់ តក់ស្លុតចំពោះការឈឺចាប់ទាំងនោះ»។

មកទល់ពេលនេះមានមនុស្ស ១៥១នាក់ស្លាប់ និង ៨២នាក់រងរបួស ក្នុងនោះមាន ១៩នាក់រងរបួសធ្ងន់ អាចនឹងមានអ្នកស្លាប់កើនឡើងជាបន្តទៀត ។ ភាគច្រើនអ្នករងគ្រោះមានអាយុប្រមាណ២០ឆ្នាំ ។ តាមតួលេខពីរដ្ឋាភិបាលមានជនបរទេស១៩នាក់ ។ នេះជាករណីគ្រោះថ្នាក់ស្លាប់ច្រើនជាងគេបំផុតបន្ទាប់ពីករណីលេចសាឡាង កាលពីឆ្នាំ២០១៤ សម្លាប់មនុស្ស ៣០៤នាក់។

តាមការប្រកាសរបស់រដ្ឋាភិបាល អ្នកស្លាប់ដោយសារតែការប្រជ្រៀតជាន់លើគ្នា មានជនរងគ្រោះ ៩០%ហើយបានកំណត់អត្តសញ្ញាណ ក្នុងនោះមានជនជាតិវៀតណាមម្នាក់ផងដែរ។ ចំណែកជនបរទេសផ្សេងទៀត ដែលស្លាប់ មិនទាន់បញ្ជាក់ពីអត្តសញ្ញាណថា មកពីប្រទេសណាខ្លះនោះឡើយ៕

Saturday, October 29, 2022

ចាប់ខ្លួនជនសង្ស័យ ជាឧត្តមសេនីយ៍ យោធា ម្នាក់ ករណីឆបោកលុយជាង ១លានដុល្លារ និងក្លែងឯកសារ...

ចំនួនអ្នកទស្សនា: Views

 

ភ្នំពេញ ៖  ចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឌឿន សាវឿន ភេទប្រុសអាយុ៥១ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្ថិតនៅផ្លូវលំ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីឆបោកលុយជាង១លានដុល្លារ និងក្លែងឯកសារ ជា ឧត្តមសេនីយ៍ យោធា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ។

ឃាត់ខ្លួនជនសង្ស័យតាមដីកាបញ្ជាឲ្យចូលខ្លួន របស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យឈ្មោះ ឌឿន សាវឿន ឲ្យចូលបង្ហាញខ្លួននៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី០៤ ខែវិច្ឆិកាឆ្នាំ២០២២ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីធ្វើការសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ ឆបោក តាមបណ្តឹងរបស់ឈ្មោះ សែស ប្រាក់ពិសិដ្ឋ។ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឌឿន សាវឿន នៅខេត្តកោះកុង កាលពីថ្ងៃទី២៤ ខែតុលាឆ្នាំ២០២២ ករណីឆបោក កាលពីអំឡុងឆ្នាំ២០២០ តាមដីកា ហើយសមត្ថកិច្ចរកឃើញឯកសារក្លែងមួយចំនួន ក្លែងខ្លួនជាឧត្តមសេនីយ៍ ក្លែងព្រះរាជក្រឹត្យ ក្លែងប៊ិចត្រាឈ្មោះឧត្តមសេនីយ៍ ក្លែងអត្តសញ្ញាណប័ណ្ណនាយទាហាន។


ប្រភពព័ត៌មានបានបង្ហើបឲ្យដឹង ការឆបោកជនរងគ្រោះ ជនសង្ស័យប្រើល្បិចលួងលោមឲ្យជនរងគ្រោះឈ្មោះ សែស ប្រាក់ពិសិដ្ឋ និងប្រពន្ធ ប្រគល់ប្រាក់ ទិញដីសាងសង់ផ្ទះ នៅខេត្តកោះកុង ខេត្តព្រៃវែង ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តកំពង់ស្ពឺ ដើម្បី សាងសង់ផ្ទះសម្រាប់ស្តុកទំនិញដែលនាំចូលពីក្រៅប្រទេស ៕


Sunday, October 23, 2022

កំម្លាំងសមត្ថកិច្ចនៃអធិការដ្ថាននគបាលផ្នែកគ្រឿងញៀនស្រុកអង្គបុរីបានចុះបង្រា្កបឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ពាក់ព័ន្ធនិងករណីចែកចាយនៃសារធាតុញៀន.......

ចំនួនអ្នកទស្សនា: Views

 

ខេត្តតាកែវ.នាល្ងាចម៉ោង០៤.៥០នាទី នៅថ្ងៃទី២២ខែតុលាឆ្នាំ២០២២ដោយមានប្រភពពីរបងប្អូនប្រជាពលរដ្ថបានផ្ដល់ព័ត៌មានដល់លោកវរសេនីយ៍ទោ នួន បុិន អធិការស្រុកអង្គបុរី ថាមានករណីចែកចាយគ្រឿងញៀន ពេលដែលបានទទួលដំណឹងរួចមកលោកវរសេណីយ៍ទោ នួន បុិន ដែលទើបតែឡើងកាន់តំណែងជាអធិការថ្មី ក៍បានដាក់បទបញ្ជាយ៉ាងមុឹងម៉ាតទៅលោកវរសេនីយ៍ត្រី ប៉េង វណ្ណ: នាយផ្នែកគ្រឿងញៀន ឲ្យចុះអនុវត្តន៍ដឹកនាំផ្ទាល់ដោយសហការជាមួយកំម្លាំងប៉ុស្តិ៍ព្រែកផ្ទោល០១នាក់ទៀតបានធ្វើសកម្មភាពចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ពាក់ព័ន្ធនិងករណីចែកចាយនៃសារធាតុញៀននៅចំណុចស្រះទឹកត្រពាំងក្រពើ  ភូមិព្រៃបួរ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ។

ជនសង្ស័យទី០១.មានឈ្មោះ មោក គឹមហាក ភេទប្រុសអាយុ៣២ឆ្នាំ.មានស្រុកកំណើតភូមិព្រៃសំបួរ ឃុំអង្គបុរី ស្រុកអង្គបុរីខេត្តតាកែវ មានមុខរបរមិនពិតប្រកត មុខសញ្ញាចែកចាយគរឿងញៀនយ៉ាងសកម្ម។


រីឯជនសង្ស័យទី០២ មានឈ្មោះ ភួង ជាន ភេទ ប្រុសអាយុ២២ឆ្នាំ មានស្រុកកំណើតភូមិទួលសាំង ខ ឃុំអង្គបុរីស្រុកអង្គបុរី ខេត្តតាកែវ មានមុខរបរមិនពិតប្រកត មុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្ម ។


ចំពោះវត្ថុតាងរបស់ជនសង្ស័យរួមមានដូចជា.

១.ម្សៅក្រាមពណ៍សថ្លាចំនួន០១កញ្ចប់ធំនិង០១កញ្ចប់តូច។

២.ថង់ប្លាស្ទីក សម្រាប់ច្រកគ្រឿងញៀន ចំនួន០៨ថង់។

៣.កាំភ្លើងកែឆ្នៃ ចំនួន០១ដើម បាញ់គ្រាប់កង់។

៤.ដែកសម្រាប់ចូកថ្នាំញៀនលក់ ចំនួន០១ ដើម។

៥.ដែកកេះចំនួន ០២ដើម និងសំភារះសម្រាបសេដសារធាតុញៀន។


ចំណែកជនសង្ស័យរួមទាំងវត្ថុតាង.ត្រូវបានកំម្លាំងអធិការផ្នែកគ្រឿងញៀនស្រុកអង្គបុរីបានឃាត់នាំខ្លួនយកមកអធិការដើម្បីសួរនាំកសាងសុំណុំមរឿងបញ្ជូនទៅអមសាលាតំបូងខេត្តតាកែវតាមផ្លូវច្បាប់។

Thursday, October 20, 2022

ខ្មាន់មួយក្រុមជិះរថយន្តចំនួន ០២គ្រឿងមកឈប់ រួចដកកាំភ្លើងបាញ់រះជាង ១០គ្រាប់ទៅលើអគារខនដូSKY LINE នៅភ្នំពេញ...

ចំនួនអ្នកទស្សនា: Views

 

ភ្នំពេញ ៖  កាលពីវេលាម៉ោង៣យប់រំលងអធ្រាត្រឈាន ចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ខ្មាន់មួយក្រុមជិះរថយន្តចំនួន ០២គ្រឿងមកឈប់រួចដកកាំភ្លើងបាញ់រះជាង ១០គ្រាប់ទៅលើអគារខនដូSKY LINE បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ នៅតាមបណ្ដោយផ្លូវ១៣៤ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ 7មករា រាជធានីភ្នំពេញ។

   

មុនកើតហេតុគេឃើញជនសង្ស័យមួយក្រុមជិះរថយន្តចំនួនពីរគ្រឿងម៉ាក Ford ពណ៌ស និងម៉ាក Alphat ពណ៌ខ្មៅដោយមិនចាំស្លាកលេខ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ១៣៤ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់រថយន្តហើយជនសង្ស័យដែលជិះក្នុងរថយន្ត Ford បានដកកាំភ្លើងបាញ់រះជាង១០គ្រាប់សំដៅទៅលើអគារខនដូ SKY LINE បណ្ដាលឲ្យធ្លុះធ្លាយជាច្រើនកន្លែង តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

     

ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពបាញ់រះជាច្រើនគ្រាប់ រួចមកក៏បានបាចខិតប័ណ្ណជាច្រើនសន្លឹកដែលមានរូបថតមនុស្សម្នាក់ និងមាន ៣ភាសា៖  ចិន វៀតណាម និងខ្មែរ នៅនឹងកន្លែងកើតហេតុ រួចក៏នាំគ្នាបើករថយន្តទៅទិសខាងកើតគេចខ្លួនបាត់ស្រមោល ៕



Wednesday, October 19, 2022

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត .

ចំនួនអ្នកទស្សនា: Views

 

នៅព្រឹក ថ្ងៃព្រហស្បតិ៍​ ១០រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ វិញ។


គួររំលឹកថា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានយកថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ប្រើប្រាស់ជាថ្ងៃខែឆ្នាំកំណើតក្នុងឯកសារផ្សេងៗចាប់តាំងពីក្រោយថ្ងៃរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃទី៤ ខែមេសា ជាថ្ងៃដែលសម្តេចចូលព្រៃតស៊ូវាយផ្តួលរបបសាធារណរដ្ឋខ្មែរ តាមការអំពាវនាវរបស់សម្តេច នរោត្តម សីហនុ។ 


ទើបតែឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានស្នើទៅតុលាការ ដើម្បីផ្លាស់ប្តូរថ្ងៃខែឆ្នាំកំណើត មកថ្ងៃខែឆ្នាំកំណើតពិតវិញ គឺថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូង និងជាចៅក្រមសាលាដំបូងរាជធានី សម្រេចឱ្យប្រើប្រាស់ថ្ងៃខែឆ្នាំកំណើតពិត និងបង្គាប់ឱ្យមន្ត្រីអត្រានុកូលដ្ឋានមានសមត្ថកិច្ច ព្រមទាំងអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធកែតម្រូវគល់បញ្ជីសំបុត្របញ្ជាក់កំណើតលេខ២៤១ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០៦ ក្នុងសៀវភៅបញ្ជាក់កំណើតលេខ០៣/២០០៦ ចេញដោយមន្ត្រីអត្រានុកូលដ្ឋានសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រមទាំងឯកសារបញ្ជាក់អត្តសញ្ញាណពាក់ព័ន្ធផ្សេងទៀតរបស់សម្តេចតេជោ ហ៊ុន សែន៕


គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live) ពិធីនៅព្រឹកស្អែកម៉ោង 7:00 នាទីព្រឹក៕

Monday, October 17, 2022

ផ្ទុះអាវុធពីរគ្រាប់បណ្ដាលឱ្យមួយគ្រាប់ទៅត្រូវជើងបុរសម្នាក់រងរបួសធ្ងន់ ដោយមិនដឹងមូលហេតុនៅលើស្ពានស្ទឹងមានជ័យ...

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានដកកាំភ្លើងខ្លីបាញ់ពីរគ្រាប់បណ្ដាលឱ្យមួយគ្រាប់ត្រូវចំជើងឆ្វេងបុរសម្នាក់រងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំណុចលើស្ពានស្ទឹងមានជ័យជាប់ប្រឡាយលូ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជនីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេឮសំឡេងផ្ទុះអាវុធចំនួនពីរគ្រាប់  ហើយនាំគ្នាចេញមកមើលក៏ឃើញបុរសម្នាក់ត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ចំជើងឆ្វេងម្ខាងរងរបួសធ្ងន់។


បើតាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនកើតហេតុបានរូបគាត់បានធ្វើដំណើរដោយថ្មើរជើងក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏ឃើញជនសង្ស័យម្នាក់ពាក់អាវធំពណ៌ខ្មៅអង្គុយលើម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក ហើយបានដកកាំភ្លើងខ្លីបាញ់ចំនួនពីរគ្រាប់បណ្ដាលឱ្យមួយគ្រាប់ត្រូវចំជើងឆ្វេងរបស់គាត់ហូរឈាមរងរបួសធ្ងន់។  ភ្លាមៗនោះជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនបាត់ស្រមោលទៅ។ បន្ទាប់មកបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ នាំគ្នារាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។

 ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានពិនិត្យកន្លែងកើតហេតុ ហើយបានប្រាប់ថាជនសង្ស័យនិងជនរងគ្រោះធ្លាប់ស្គាល់គ្នា។ បន្ទាប់មកសមត្ថកិច្ចបាននាំជនរងគ្រោះដាក់តាមម៉ូតូយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែកសំបកគ្រាប់សមត្ថកិច្ចរកឃើញមួយគ្រាប់យកមកទុកប្រគល់ឱ្យជំនាញ ដើម្បីធ្វើការសាវជ្រាវរកជនសង្ស័យយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕