-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Wednesday, June 19, 2024

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូកម្ពុជា បានអញ្ជើញទស្សនាវិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង..,

ចំនួនអ្នកទស្សនា: Views

មជ្ឈមណ្ឌលនវានុវត្តន៍ សម្រាប់ឧបករណ៍អេឡិចត្រូនិក និង អ៉ីនធឺណែត (Nanyang Polytechnic and Centre of Innovation for Electronics & Internet of things ) ។

វិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង ត្រូវបានបង្កើតឡើងជាគ្រឹះស្ថានឧត្តមសិក្សាក្នុងឆ្នាំ ១៩៩២  និងជាទីតាំងសម្រាប់សាលាសិក្សាចំនួន ៦ ដែលផ្តល់ការអប់រំ និងបណ្តុះបណ្តាលកម្រិតខ្ពស់ តាមរយៈវគ្គសិក្សាពេញម៉ោងចំនួន ៣៧ និងកម្មវិធីសិក្សាទូទៅ ។ លើសពីនេះ វិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង ក៏ផ្តល់នូវជម្រើស ដ៏សម្បូរបែបសម្រាប់ការអប់រំ និង ការបណ្តុះបណ្តាលបន្ត (CET) សម្រាប់ការសិក្សាពេញមួយជីវិត ដែលរួមមាន ឯកទេស និងសញ្ញាបត្រកម្រិតខ្ពស់ ព្រមទាំងវគ្គសិក្សាជំនាញសម្រាប់អនាគត (SkillsFuture) ។

Friday, June 14, 2024

នាយឧត្តមសេនីយ៍ សៅ សុខា ចាត់ឲ្យក្រុមអធិការកិច្ចចុះស្រាវជ្រាវករណីមេបញ្ជាការរងអាវុធហត្ថខេត្តប៉ៃលិនលោក ស ប៊ុនសឿង ដែលមានជម្លោះជាមួយអ្នករត់តាក់ស៊ីត្រឹមលុយ២ម៉ឺនរៀល

ចំនួនអ្នកទស្សនា: Views

 

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានចាត់ឲ្យក្រុមអធិការកិច្ចចុះស្រាវជ្រាវករណីមេបញ្ជាការរងអាវុធហត្ថខេត្តប៉ៃលិន លោកវរសេនីយ៍ឯក ស ប៊ុនសឿង ដែលមានជម្លោះជាមួយអ្នករត់តាក់ស៊ីត្រឹមលុយចំនួន២ម៉ឺនរៀល។

ថ្លែងប្រាប់បណ្តាញព័ត៌មាន នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ សៅ​ សុខា បានបញ្ជាក់ថា «យើងកំពុងធ្វើការពិនិត្យករណីនេះ ហើយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោយទទួលបានព័ត៌មាននេះ យើងបានចាត់តាំងអធិការកិច្ច ចុះទៅធ្វើអធិការកិច្ចករណីនេះរួចហើយ។ ពេលនេះយើងកំពុងរង់ចាំលទ្ធផលការធ្វើអធិការកិច្ច ដើម្បីមានដំណោះស្រាយពាក់ព័ន្ធទៅនឹងករណីនេះ»។


សូមបញ្ជាក់ថា រយៈពេល២ថ្ងៃនេះ មានការចែកចាយខ្លាំងនៅលើបណ្តាញករណីជម្លោះរវាងអ្នករត់តាក់ស៊ីម្នាក់ និងមេបញ្ជាការរងអាវុធហត្ថខេត្តប៉ៃលិនលោក ស ប៊ុនសឿង ដែលធ្វើឲ្យមានការរិះគន់ និងទទូចឲ្យថ្នាក់ដឹកនាំចាត់ វិធានការចំពោះមេបញ្ជាការរងរូបនេះ។


តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង៨យប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ លោក ស ប៊ុនសឿង ត្រូវបានគេស្គាល់ថា ជាមេបញ្ជាការរងអាវុធហត្ថខេត្តប៉ៃលិន ត្រូវបានបុរសអ្នករត់តាក់ស៊ីម្នាក់ចោទប្រកាន់ថា នាំកូនទៅចាប់ក្របួចគាត់នៅផ្សារព្រំ ព្រោះតែរឿងលុយ២ម៉ឺនរៀល។


លោក ហួរ ទ្រី បានអះអាងថា ខ្លួនជាអ្នករត់តាក់ស៉ីដឹកមនុស្ស និងឥវ៉ាន់។ លោកបានបន្តថា លោក ស ប៊ុនសឿង បានជួលឡានលោកដឹកកង់ហាត់ប្រាណដោយឲ្យតម្លៃ៦០០០០រៀល ​តែគាត់ប្រកែកថាយក ៨០០០០រៀល ទើបលោក ស ប៊ុនសឿង ខឹងខ្លាំង ហើយនាំកូនចៅទៅចាប់ដល់ផ្ទះតែម្ដង។


ពាក់ព័ន្ធករណីនេះ នាយឧត្តមសេនីយ៍ សៅ សុខា បានចាត់ទុកថា «ប្រតិកម្មរបស់អ្នកដទៃ វាមិនមានអីខុសទេ ព្រោះជាសេរីភាពក្នុងការបញ្ចេញមតិ ប៉ុន្តែយើងត្រូវស្រាវជ្រាវរកការពិតសិន ព្រោះយើងមិនអាចទៅដោះស្រាយបញ្ហា ដែលយើងអត់បានដឹងពីដំណើរដើមទងវា យើងមិនកាន់ជើងអ្នកណាដែលរំលោភច្បាប់ណាទេ»។


ជាមួយថ្មីម្តងទៀត នាយឧត្តមសេនីយ៍ សៅ សុខា បានក្រើនរម្លឹកទិសស្លោករបស់លោកគឺ «ប្រទេសត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» និងទិសស្លោកមួយទៀត «ជួយគិត ជួយធ្វើ រួមគ្នា ទទួលខុសត្រូវ»។


ដោយនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ លោកស្រី បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ក៏បានអញ្ជើញដឹងនាំក្រុមការងារជួបជាមួយម្ចាស់ឡានតាក់ស៊ី និងមេភូមិដើម្បីពន្យល់អំពីនីតិវិធីយន្តការច្បាប់ និងស្វែងរកដំណោះស្រាយករណីនេះផងដែរ។


លោកស្រី បាន ស្រីមុំ បានបញ្ជាក់ថា «បញ្ហានេះអាចជាករណីបន្ទាប់បន្សំ ខ្ញុំធានាយកចំណុចឈ្នះឈ្នះដោះស្រាយ តែចំពោះការអនុវត្តន៍ច្បាប់ នៃក្រមវិន័យ នៃមន្រ្តីរាជការ ខ្ញុំប្រគល់ជូនថ្នាក់ដឹកនាំពិនិត្យសម្រេចតាមច្បាប់ស្មើ ភាពចំពោះមន្រ្តីគ្រប់រូប»។


ក្រោយមានបាតុភាពនេះកើតឡើង សម្រាប់តែមានព័ត៌មាន និងការចុះផ្សាយថាលោក ស ប៊ុនសឿង ធ្លាប់មានរឿងអាស្រូវ ពាក់ព័ន្ធនឹងប្រើហិង្សាធ្វើឲ្យជនសង្ស័យស្លាប់ក្នុងទីតាំងឃុំឃាំងបណ្ដោះអាសន្ននៅខេត្តបន្ទាយមានជ័យ ហើយត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ៤ឆ្នាំ ប៉ុន្តែក្រោយមកស្រាប់តែបានធ្វើជាមេបញ្ជាការរងអាវុធហត្ថខេត្តប៉ៃលិនទៅវិញ។ តែយ៉ាងណានោះ ក្រោមការបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា បញ្ហាទាំងនេះនឹងត្រូវរកឃើញ និងដោះស្រាយជាក់ជាមិនខានឡើយ៕ ប្រភព៖ Fresh News

Tuesday, June 11, 2024

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់រួមតាំងវត្ថុតាងមួយចំនួន ពាក់ព័ន្ធជួញដូរនិងប្រើប្រាស់គ្រឿងញៀន..,.......

ចំនួនអ្នកទស្សនា: Views

ខេត្តតាកែវ ៖ នៅថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២៤ទទួលបទបញ្ជាពីលោក វរសេនីយ៍ឯក ចុល ចេក ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ សង្ហានាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបចំនួន០១ករណី០១ទីតាំង នៅចំណុចក្នុងភូមិពោធិ៍ដុះ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖ ១-ឈ្មោះ ជួន ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិទីប៉ាត់ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ (ប្រើប្រាស់)

២-ឈ្មោះ មី រ៉ាគា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ កសិករ មានទី លំនៅភូមិពោធិ៍ដុះ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ(ប្រើប្រាស់) 

៣-ឈ្មោះ អោម ចេវ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិពោធិ៍ដុះ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ (ប្រើប្រាស់) 

៤-ឈ្មោះ រិន សុខជា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិពោធិ៍ដុះ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ (ជួញដូរ-ប្រើប្រាស់) និងចំនួន០១នាក់ទៀតឈ្មោះ ស៊ឹម ធី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិត្រពាំងក្រសាំង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ (មុខសញ្ញាជួញដូរ) បានរត់គេចខ្លួនបាត់ ដកហូតវត្ថុតាងនៅកន្លែងកើតហេតុ នឹង នៅខ្លួនជនសង្ស័យបានរួមមាន៖

-ម្សៅក្រាមពណ៌សថ្លាចំនួន១៩កញ្ចប់

-ម៉ូតូចំនួន០២គ្រឿង(ម៉ាកសេ១២៥ពាក់ស្លាកលេខ តាកែវ-1V-0130 ចំនួន០១គ្រឿង និងពាក់ស្លាកលេខតាកែវ-1S-5332ចំនួន០១គ្រឿង)

 -ទូរស័ព្ទចំនួន០៣គ្រឿង (ម៉ាកOPPOចំនួន០២គ្រឿង-ម៉ាកអាយហ្វូនចំនួន០១គ្រឿង)

-កាំភ្លើងកែច្នៃចំនួន០៣ដើម

កាំបិតផ្គាក់ចំនួន០១ដើម រួចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

Monday, June 3, 2024

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់នៃសារធាតុញៀន..........

ចំនួនអ្នកទស្សនា: Views

ខេត្តតាកែវ.ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១១និង៤០នាទី ដោយអនុវត្តន៌បទយ៉ាងយ៉ាងមុឹងម៉ាតពី លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី បានចុះបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំណុចខាងលិចស្ពានហូរឈាម ស្ថិតក្នុងភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់មានឈ្មោះ ដូចខាងក្រោម៖

១.ឈ្មោះ ម៉ៅ ដែន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភ្នំបូរី ឃុំព្រែកផ្ទាល ស្រុកអង្គរបូរី ខេត្តតាកែវ (ប្រើប្រាស់)។ 


២.ឈ្មោះ ទូច ស៊ីហាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភ្នំបូរី ឃុំព្រែកផ្ទាល ស្រុកអង្គរបូរី ខេត្តតាកែវ (ប្រើប្រាស់)។

ឆែកឆេរដកហូតបានវត្ថុតាងមួយចំនួនមានដូចខាងក្រោម ៖


១.ម្សៅក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់

២.ទូរស័ព្ទ ចំនួន០១គ្រឿង

៣.ម៉ូតូចំនួន០១គ្រឿង ។

  

បន្ទាប់ពីបានធ្វើចម្លើយជនសង្ស័យទាំង០២នាក់ ខាងលើរួចមក ជនសង្ស័យទាំង០២នាក់បានឆ្លើយថាបានយកថ្នាំញៀនពីឈ្មោះ ទី សារៈ (ហៅណេង) លោកអធិការនគរបាលស្រុក បានសុំយោបល់ពី ឯកឧត្តម ព្រះរាជអាជ្ញា ដើម្បីបន្តនីតិវិធី បន្ទាប់មកកម្លាំងយើងបានចុះទៅដល់ទីតាំងដែលជនសង្ស័យបានទិញថ្នាំញៀនគឺជាផ្ទះរបស់ឈ្មោះ ទី សារៈ (ហៅ ណេង) ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្វាយពារ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ តែឈ្មោះ ទី សារៈ បានរត់គេចខ្លួនបាត់ រួចកម្លាំងយើងបានធ្វើការឆែកឆេរនិងបានរកឃើញវត្ថុតាងមួយចំនួនមានដូចខាងក្រោម៖ 


១.ម្សៅក្រាមពណ៌សថ្លា ចំនួន៧៥កញ្ចប់ (កញ្ចប់ធំ១៣ និងកញ្ចប់តូច៦២)

២.ថង់ប្លាស្ទិកសម្រាប់ច្រកថ្នាំញៀន ចំនួន១៥ដុំ

៣.ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន

៤.កាតាបស្ពាយសម្រាប់ដាក់ថ្នាំញៀន ចំនួន០១


បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគបាលស្រុកអង្គបូរី ដើម្បីកសាងសំណុំរឿងបញ្ញូនទៅអយ្យការសាលាដំបូងខេត្ត តាមនីតិវិធី។


# អយ្យការសាលាដំបូងខេត្តកែវ  #ក្រសួងយុត្តិធម៌  #ស្នងការខេត្តតាកែវ #សាលាខេត្តតាកែវ #ក្រសួងមហាផ្ទៃ #សាលាស្រុកអង្គរបុរី #កងរាជអាវុធហត្ថលើផ្ទៃប្រទេស