-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Wednesday, February 14, 2024

កម្លាំងគណ:បញ្ជារឯកភាពស្រុកអង្គបូរីឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធនិងករណីគ្រឿងញៀន...

ចំនួនអ្នកទស្សនា: Views


ខេត្តតាកែវ.នៅល្ងាចយប់ថ្ងៃទី១៣ខែកុម្ភ:ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញ របស់លោករស់ ប៊ុនធឿន អភិបាលស្រុក និងជាប្រធានគណះបញ្ជាការឯកភាពនៃរដ្ឋបាលស្រុក លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានចូលរួមជាមួយលោក ហាយ សារិន អភិបាលរងស្រុកអង្គរបូរី បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអង្គរបូរី (កម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរបូរី និងកម្លាំងកងរាជអាវុធហត្ថស្រុកអង្គរបូរី) ដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិអាល់កុល ស្ថិតនៅលើផ្លូវខេត្តលេខ1TK1 ចន្លោះគីឡូមែត្រលេខ១៣-១៤ នៅចំណុចស្ពានហូរឈាម នៅក្នុងភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ បានធ្វើការឃាត់ម៉ូតូ ០១គ្រឿង មានមនុស្សចំនួន ០៣នាក់ ដូចខាងក្រោមៈ

១.ឈ្មោះ ពៅ ហ៊ីម ភេទប្រុស អាយុ២៥ឆ្នាំ  មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ 

 

២.ឈ្មោះ ពៅ ខន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា


 ៣.ឈ្មោះ ចុះ ស៊ីល ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា និងឆែកឆេរដកហូតបានវត្ថុតាងមួយចំនួនមានដូចខាងក្រោម៖ 


 ១.ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់តូច    

 ២.ម៉ូតូចំនួន ០១គ្រឿង

 ៣.ទូរស័ព្ទចំនួន ០២គ្រឿង 

 ៤.កូនកាំបិតចំនួន ០១ដើម និងសម្ភារៈសម្រាប់សេពសាធាតុញៀនមួយចំនួន។

 

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី។

Saturday, February 3, 2024

ឃាត់ខ្លួនជនសង្ស័យបាន៦នាក់ពាក់ព័ន្ធករណីចែកចាយនៃសារធាតុញៀន........

ចំនួនអ្នកទស្សនា: Views

ខេត្តតាកែវ.ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ២០និង២០នាទី លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី ដឹកនាំដោយវរសេនីយ៍ទោ ឌី រ៉ាវុធ និងលោកវរសេនីយ៍ត្រី ប៉េង វណ្ណ: នាយផ្នែក បានចុះបង្រ្កាបមុខសញ្ញាចែកចាយ និងប្រើប្រាស់នៃសារធាតុញៀនខុសច្បាប់ នៅចំណុចផ្ទះរបស់ឈ្មោះ ណុប ភារម្យ ស្ថិតនៅក្នុងភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ មានដូចខាងក្រោមៈ

 ទី១ឈ្មោះ ណុប សារឹទ្ធ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ (មុខសញ្ញាចែកចាយយ៉ាងសកម្ម)

- ទី២ឈ្មោះ អឿន ទីន ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្ទឹងកំបុត ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ

- ទី៣ឈ្មោះ ទេព សុវណ្ណ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ

- ទី៤ឈ្មោះ ឆាន់ វ៉ាន់ឆេត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ

- ទី៥ឈ្មោះ សែ អេង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលសាំងខ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ

- ទី៦ឈ្មោះ សេង ពន្លក ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឫស្សី ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ

 

ដកហូតបានសម្ភារៈមួយចំនួន មានដូចខាងក្រោម៖ 

១.ម្សៅក្រាមពណ៌សថ្លាចំនួន ០៥កញ្ចប់តូច       

២.ថង់ប្លាស្ទិចសម្រាប់ច្រកសាធាតុញៀនមួយចំនួន

៣.ទូរស័ព្ទដៃចំនួន ០៣គ្រឿង 

 ៤.ម៉ូតូចំនួន ០៣គ្រឿង និងសម្ភារៈសម្រាប់សេពសាធាតុញៀនមួយចំនួន។

      

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី។


Friday, February 2, 2024

កម្លាំងអធិការដ្ថាននគបាលស្រុកព្រៃកប្បាស់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនិងករណីរក្សាទុក្ខនៃសារធាតុគ្រឿងញៀន………

ចំនួនអ្នកទស្សនា: Views

 

ខេត្តតាកែវ. ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង១៧,៣០នាទី​ លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការរដ្ឋាន​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្កាញ់ បានចុះបង្ក្រាបករណី​ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណី​ នៅចំណុចលើផ្លូវកៅស៊ូស្ថិតនៅក្នុងភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ឃាត់ខ្លួនបានមុខសញ្ញា០១នាក់​ ឈ្មោះ ម៉ន ណេង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ​ ដោយដកហូតវត្ថុតាងរួមមាន៖​ 

ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន០១កញ្ចប់​ ម៉ូតូ០១គ្រឿងម៉ាកហុងដាC125 ពណ៌ខ្មៅ សេរីឆ្នាំ២០០៤​ ពាក់ផ្លាកលេខ តាកែវ 1C.6760​ ។ 


បន្ចប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។