-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Monday, November 27, 2023

រលាយអស់ហើយអោយតែយ៉ាងនឹងតើក្មេងជំនាន់ក្រោយស្គាល់ដែរឬទេដែលល្បីត៍ៗគ្នាថាភ្នុំដឹនព្រុំដែនកម្ពុជាវៀតណាមនោះតើសមយ៏នេះអ្នកមានអំណាចអ្នកមានបុណ្យសក្ក៏ម្នាក់ៗសំលឹងឃើញតែដីរដ្ឋចឹងតើទៅថ្ងៃមុខប្រពលរដ្ឋសង្ឃឹមអ្វីទៀត

ចំនួនអ្នកទស្សនា: Views

 

គីរីវង់.ថ្ងៃទី២៦ខែវិច្ឆឹការឆ្នាំ២០២៣ ដីភ្នុំដឹនរងការខូចខាតជាច្រើនកន្លែងដោយសារបុក្គល់ឈ្មោះអុលដែលជាមេការគ្រឿងចក្របានយកគ្រឿងចក្រមកកាយដីភ្នុំយកទៅលក់ដោយគ្មានខ្លាចញញើតនឹងច្បាប់បន្តិចណាសោះ

តើលោកងួនឌីណាអភិបាលស្រុកគិរីវង់តើសព្វថ្ងៃនេះបានត្រួតពិនិត្យដែរឬអត់ ទើបបានបណ្តែតបណ្តោយអោយក្រុមឈ្មួញកាយដីភ្នំដឹនយ៉ាងនេះទៅវិញ


ទីតាំងនេះឋិតនៅភូមិស្វារឃុំភ្នុំដឹនស្រុកគិរីវង់ខេត្តតាកែវ

ហើយក៍ប្រជាពលរដ្ឋគាត់ទទួចសុំអោយលោកងួនឌីណាអភិបាលស្រុកគិរីវង់សូមមេត្តាជួយអន្តរាគមន៍នៅទឹកដីភ្នំដឹននេះផងដើម្បីទុក្ខអោយក្មេងជំនន់ក្រោយអោយបានស្គាល់ផង។

Wednesday, November 22, 2023

លោកបណ្ឌិត ចាន់ សាវឿន និង ភរិយា បានឧបត្ថមថវិកាផ្ទាល់ខ្លួនជួនប៉ុស្ថិ៏រដ្ធាបាលអង្គបូរីក្នុងពិធីបុណ្យអ៊ុំទូក…

ចំនួនអ្នកទស្សនា: Views

ខេត្តតាកែវ.នៅព្រឹកថ្ងៃទី២១ខែវិច្ឆិការឆ្នាំ២០២៣ លោកបណ្ឌឹត ចាន់សាវឿន និង ភរិយា បានឧបត្ថមទឹកប្រាក់ផ្ទាល់ខ្លួនចំនួន១០០$  ជួនដល់ប៉ុស្ថិ៍រដ្ធបាលអង្គបូរី ដើម្បីចូលរួមកម្មពិធីបុណ្យអ៊ុំទូកចាប់ពីថ្ងៃទី២៦ដល់២៨ដែលកម្មពិធីនេះរៀបចំនៅស្ទឹងអង្គបូរី ភូមិកំពង់ហ្លួង ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ 

ឈ្លាតក្នុងឳការណ៌នេះដែរតាំងនាមខ្ញុំផ្ទាល់ក៍ដូចជាក្រុមកីឡាករប្រណាំងទូកសូមថ្លែងអំណរអគុណដល់លោកបណ្ឌិតចាន់ សាវឿន និង ភរិយា ដែលតែងតែជួយរាល់កម្មពិធីបុណ្យរបស់ជាតិ ដូចនេះសូម លោក បណ្ឌិតនិង ភរិយា សូមអោយជួបតែសេចក្ដីសុខ សេចក្ដីចំរើន ប្រកបដោយពុទ្ធពរទាំងបួនគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លៀតឡើយ







Sunday, November 12, 2023

ឯកឧត្តមអភិបាលខេត្តតាកែវ ដឹកនាំកម្លាំងចម្រុះ ចុះជួយច្រូតកាត់ប្រមូលផលដំណាំស្រូវរបស់កសិករដែលទឹកលិចជ្រៅ ជាង១ពាន់ហិកតា នៅឃុំគោកព្រេច ស្រុកគិរីវង់

ចំនួនអ្នកទស្សនា: Views
(តាកែវ) ៖ នារសៀលថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយថ្នាក់ដឹកនាំក្រសួងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកម្លាំងចំណុះ រួមមានអាជ្ញាធរស្រុកគិរីវង់ កងកម្លាំងប្រដាប់អាវុធទាំង៣ បានចុះជួយប្រមូលផលដំណាំស្រូវរបស់កសិករដែលកំពុងជន់លិចជ្រៅ បានប្រមាណជាង ៩០០ ហិកតា ដោយនៅសល់ជាង ៤០០ ហិកតាទៀតមិនទាន់ចុះច្រូតកាត់ ។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ដោយណែនាំទៅដល់អាជ្ញាធរមូលដ្ឋាន ពិសេសកម្លាំងដែលកំពុងតែឈរជើង ហើយត្រៀមចុះជួយបងប្អូនប្រជាកសិករក្នុងការច្រូតកាត់ស្រូវ ដែលរងការគំរាមពីជំនន់ទឹកភ្លៀងនៅតំបន់នេះ ធ្វើយ៉ាងណាជួយដល់ពួកគាត់ឱ្យច្រូតកាត់ឱ្យបានឆាប់រហ័សបំផុត ជៀសវាងស្រូវខូចស្អុយរលួយ ។

ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា ទន្ទឹមនឹងនេះដែរ អាជ្ញាធរស្រុកក៏ត្រូវត្រៀម ម៉ាស៊ីនកិនស្រូវជាច្រើនគ្រឿងបន្ថែមទៀត ដើម្បីកាន់តែផ្តល់ភាពងាយស្រួលដល់កសិកររបស់យើងបានយកស្រូវដែលសើមទឹក និងស្រូវដែលបានច្រូតកាត់រួចហើយហាលថ្ងៃបានកិនស្រូវឱ្យទាន់ពេលវេលា ទាន់សភាពការផងដែរ ពោលគឺជួយប្រមូលផលស្រូវរបស់កសិករដែលកំពុងតែជន់លិចទឹកជ្រៅនេះ ។

បើតាមការបញ្ជាក់លោក ញ៉ិប ស៊្រន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ផ្ទៃដីស្រែដែលកំពុងតែជន់លិចនៅឃុំគោកព្រេច គឺប៉ះពាល់ជាង ០១ ពាន់ហិកតា ហើយនៅក្នុងនោះដែរ បងប្អូនប្រជាកសិករក៏ដូចជាអាជ្ញាធរមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ បាននឹងកំពុងតែចុះជួយប្រមូលផលស្រូវរបស់កសិករ ចំនួន ៩៦៦ ហិកតា និងផ្ទៃដីដែលពុំទាន់បានចុះច្រូតកាត់ចំនួន ៤៣៧ ហិកតា ៕


















Saturday, November 11, 2023

ក្រុមអាជីវករលើកគ្នាតវ៉ា ក្រោយមេគយខេត្តតាកែវ ដំឡើងថ្លៃពន្ធ និងបើកដៃឱ្យមន្ត្រីក្រោមឱវាទ ចាំរាប់ក្បាលឡានយកលុយ ឡានដឹកទំនិញ១គ្រឿង ថ្លៃជាង៦លានរៀល

ចំនួនអ្នកទស្សនា: Views


តាកែវ៖ អាជីវករជាច្រើននាក់ នៅស្រុកគិរីវង់ ខេត្តតាកែវ បានបញ្ចេញប្រតិកម្មរិៈគន់យ៉ាងចាស់ដៃ ទៅលើលោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ឋាករខេត្តតាកែវ រួមនិងលោក ប៉ោ សួន អនុប្រធាននាយករដ្ឋាន កិច្ចការច្បាប់សវនកម្ម និងទំនាក់ទំនងសាធារណៈ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ដោយថា លោក ស៊ុន ឆាយ និងលោក ប៉ោ សួន ជាអ្នកបើកដៃឱ្យមន្ត្រីក្រោមឱវាទ អង្គុយចាំរាប់ក្បាលឡាន កំណត់យកលុយ ចូលហោប៉ាវក្នុង១ជើងៗចាប់ពី៥០.០០០៛ ទៅ១០០.០០០៛ ជាកំហិត!។ លើសជាងនេះទៅទៀតលោក ស៊ុន ឆាយ និងលោក ប៉ោ សួន បានដំឡើងថ្លៃពន្ធនាំចូលខ្ពស់កប់ពពក និងកំណត់លើក្រដាសពន្ធនាំចូល ត្រឹមរយៈពេល ៣ម៉ោងប៉ុណ្ណោះ..!។

ពោលគឺ រាល់ការដឹកជញ្ជូនទំនិញចេញពីព្រំដែន មកចែកចាយលើទីផ្សារនៅកម្ពុជា។ បើលើសពី៣ម៉ោង ទំនិញទាំងនោះ នឹងក្លាយជាទំនិញគ្មានពន្ធ ដែលប្រឈម និងការចាប់ផាកពិន័យ ១គុណជា៤ឯណោះ..!។



ក្រុមអាជីវករនៅព្រឹកទី០៩ វិច្ឆិកា ឆ្នាំ២០២៣ ពួកគាត់បានលើកគ្នាមកផ្ទុះការតវ៉ា នៅមុខស្នាក់ការ គយចល័ត និងមុខសាខាគយ និងរដ្ឋាករខេត្តតាកែវ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ តែម្ដង។


ក្រុមអាជីវករក្នុងពេលផ្ទុះការតវ៉ានោះបានលើកឡើងថាៈ ពួកគាត់បានរកស៊ីដឹកទំនិញ”អីវ៉ាន់ចាប់ហួយ”ពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ជាយូរឆ្នាំមកហើយ។ ដោយខ្លះប្រើ រថយន្តកូរ៉េ និងខ្លះទៀតប្រើរថយន្តសាំយ៉ុង ជាមធ្យោបាយសម្រាប់ដឹកជញ្ជូន។


ក្នុងនោះជារៀងរាល់លើក ពេលដឹក”អីវ៉ាន់ចាប់ហួយ”ចេញពីវៀតណាម ចូលមកខ្មែរ។ គឺត្រូវបង់ពន្ធនាំចូល នៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន អស់ចាប់ពី១.៥០០.០០០៛ ទៅ០៣លានរៀលក្នុង១ជើង។


ក្រុមអាជីវករបានបន្តថា ក្រោយបង់ពន្ធ នៅព្រំដែនរួចហើយ ពេលចេញផុត ពីព្រំដែនប្រហែល ០៧គីឡូម៉ែត្រ។ រាល់រថយន្តដឹក”អីវ៉ាន់ចាប់ហួយ”ទាំងនោះ នឹងត្រូវបង់លុយឱ្យគយចល័ត ដែលមានស្នាក់ការ នៅខាងជើងផ្សារទន្លាប់ ក្នុងភូមិសាស្ត្រ ស្រុកគិរីវង់ ចាប់ពី២០.០០០៛ ទៅ៥០.០០០៛ក្នុង១ជើង ជាកំហិត។


លុះមកដល់ក្រុងដូនកែវ នៃទីរួមខេត្តតាកែវ តៃកុងរថយន្តឬព្រូឡាន ត្រូវចូលបង់លុយឱ្យ សាខាគយនិងរដ្ឋាករ ខេត្តតាកែវ ចំនួន១០០.០០០៛ទៀត សម្រាប់រថយន្ត១គ្រឿង។ បន្ទាប់មកទៀត ត្រូវបន្តបង់លុយឱ្យ គយចល័ត ដែលមានស្នាក់ការ នៅខាងកើត«រង្វង់មូលអូរចំបក់» ប្រមាណ ប្រហែល ១៥០ម៉ែត្រ ចំនួន៨០.០០០៛ទៀត សម្រាប់រថយន្តដឹកទំនិញ១គ្រឿង។


ក្រុមអាជីវករបញ្ជាក់ថាៈ ការបង់ពន្ធ នៅព្រំដែនអន្តរជាតិភ្នំដិន គឺមានក្រដាសស្នាម បង់ពន្ធចូលរដ្ឋខ្លះ.និងបង់ចូលហោប៉ាវ មន្ត្រីគយខ្លះ.!។

ប៉ុន្តែសម្រាប់ការបង់លុយឱ្យ គយចល័តទាំង២ទីតាំងខាងលើ រួមនិងសាខាគយ និងរដ្ឋាករខេត្តតាកែវ គឺពុំដែលមានវិក្កយបត្រ ឬចុងសន្លឹកបង់ពន្ធចូលរដ្ឋអ្វីឡើយ ។ ដោយជារៀងរាល់លើក ហុចលុយផ្ទាល់ដៃ ដាក់លើតុ ពោលគឺបង់ចូលហោប៉ាវ មន្ត្រីគយតែម្ដង..!។


អាជីវករបញ្ជាក់ទៀតថា មិនត្រឹមតែ បណ្ដាក់គ្នា អង្គុយចាំយកលុយដូចខ្យងប៉ុណ្ណោះទេ។ បច្ចុប្បន្នៈ លោក ស៊ុន ឆាយ រួមនិងលោក ប៉ោ សួន បានសហការគ្នាដំឡើងថ្លៃពន្ធ ខ្ពស់កប់ពពកទៀតផង.!។ ដោយតម្រូវឱ្យ ពួកគាត់ជាអាជីវករ បង់ពន្ធ នៅព្រំដែនចំនួន ៦.២០០.០០០៛ ជាកំហិត ក្នុង១ជើង ដែលជាចំនួនច្រើនទ្វេដងបើប្រៀបធៀបទៅនឹងតម្លៃពីមុន..!។ ជាហេតុនាំឱ្យពួកគាត់ ជួបការលំបាកខាតបង់ ហើយម្នាក់ៗ ប្រឈមនឹងក្ស័យធន គ្មានប្រាក់បង់ធនាគារ។


លើសជាងនេះទៅទៀត មន្ត្រីគយបាន កំណត់ឱសានវាទ ក្នុងលិខិតបង់ពន្ធនាំចូល ត្រឹមរយៈពេល ៣ម៉ោងប៉ុណ្ណោះ!។ ដោយគិតចាប់ពីពេលបោះត្រា ចេញពីព្រំដែន ហើយបើលើសពី៣ម៉ោង រាល់ទំនិញរបស់អាជីវករ នឹងក្លាយជាទំនិញគេចពន្ធ ឬខុសច្បាប់ ដែលប្រឈម នឹងចាប់ផាកពិន័យ១គុណជា៤។ ព្រោះតែបែបនេះហើយ ទើបក្រុមអាជីវករ លើកគ្នាមកផ្ទុះការតវ៉ា ដើម្បីទាមទារចំនួន០៣ ចំណុចដូចខាងក្រោម៖


ទី១៖ ស្នើសូមឱ្យមន្ត្រីគយ លើកលែងការយកពន្ធតម្លៃខ្ពស់ ឱ្យយកត្រឹមតម្លៃទាបដូចពីមុន!។


២៖ សូមឱ្យមានការពន្យារពេល បន្ថែមម៉ោងថ្ងៃ ដើម្បីងាយស្រួលពួកគាត់ ចល័ត និងដឹកជញ្ជូនទំនិញ ចែកចាយតាមទីផ្សារ..!។


៣៖ សូមឱ្យស្ថាប័នគយ យោគយល់ចំពោះការចាប់ផាកពិន័យ រថយន្តតាក់ស៊ីនិងរថយន្តសាំយ៉ុង ស៊ីឈ្នួលដឹកទំនិញ”អីវ៉ាន់ចាប់ហួយ”ឱ្យគេ។ ស្របពេលដែល រថយន្តដឹកទំនិញចំនួន២គ្រឿង ត្រូវបានកម្លាំងសាខាគយ និងរដ្ឋាករខេត្តតាកែវ ចាប់ឃាត់ទុក គ្រោយនឹងផាកពិន័យក្នុង១គ្រឿង ចំនួន៥.០០០ដុល្លារទៀតផង!។


ទាក់ទងការអះអាងខាងលើ នៅព្រឹកទី១០ ខែវិច្ឆិការ ឆ្នាំ២០២៣ គេហទំព័រ ផែនដីថ្មី បានព្យាយាមសុំការបកស្រាយ ពីលោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តតាកែវ ប៉ុន្តែទូរស័ព្ទចូល គ្មានអ្នកទទួល។ រីឯលោក ប៉ោ សួន អនុប្រធាននាយករដ្ឋាន កិច្ចការច្បាប់សវនកម្ម និងទំនាក់ទំនងសាធារណៈ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា.បាននិយាយប្រាប់អ្នកកាសែតមួយរូបយ៉ាងខ្លីថា ខ្ញុំរវល់ប្រជុំរួចក៏ចុចបិទទូរស័ព្ទ!។បើតាមការលើកឡើងពីក្រុមអាជីវករ ប្រសិនបើមិនមានដំណោះស្រាយ សមស្របណាមួយទេ។


ក្រុមអាជីវករបញ្ជាក់ផងដែរថាៈ ពួកគាត់នឹងលើកគ្នា មកតវ៉ានៅមុខ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មិនជាខានបើគ្មានដំណោះស្រាយជូនពួកគាត់៕

Thursday, November 9, 2023

ប្រជាពលរដ្ធប្រម៉ាណជិតមួយរយនាក់ដែលរកសុីបទល្មើសអូសលៀសនិងដាក់ណបាននាំគ្នាមកសាលាស្រុកអង្គបូរី សុំអោយលោកអភិបាលជួយរកដំណោះស្រាយជួនគាត់ផង……..

ចំនួនអ្នកទស្សនា: Views









ខេត្តតាកែវ.នៅព្រឹកថ្ងៃទី០៧ខែវិច្ឆិការឆ្នាំ២០២៣ រដ្ធបាលជលផលរួមទាំងអជ្ញាធរមូលដ្ថានបានចុះផ្សប់ផ្សាយនៅសាលាឃុំគោកធ្លកពីផលប៉ះពាល់របស់មច្ឆាជាតិដោយមានប្រជានេសាទដែលរកសុីបទល្មើសដោយប្រើប្រាស់ឧបកណ៌ម៉ាសុីនទូកចល័តអូសលៀសនិងដាក់ណ ដែលច្បាប់រដ្ធបាលជលផលបានហាមឃាតមិនអោយរក ព្រោះវាធ្វើឲ្យប៉ះពាល់ដល់ជីវចំរុះក្នុងផ្ទៃបាទបឹង តែបើយើងរកតាមរបៀបជាលក្ខណៈគ្រួសារដោយមិនប្រើម៉ាសុីនដើម្បីអូសលៀស ដោយធ្វើការអូសដោយដៃខាងជលផលមិនមានការហាមឃាតនោះទេ លើលែងតែតំបន់អភិរក្សឬរដូវបិទនេសាទខែត្រីពងកូនដែលច្បាប់ត្រូវហាមឃាត


ក្រោយពីមានការចុះផ្សប់ផ្សាយរបស់បោះរដ្ធបាលជលផលរួមទាំងអជ្ញាធរមូលដ្ថានរួចមក ពួកគាត់ក៍បានប្រមូលផ្ដុំរួមគ្នាតវ៉ានៅនិងសាលាឃុំគោកធ្លក ថែមទាំងទៅកាត់កាប្បាំងអស់ចំនួន៣កន្លែងរបស់សហគមន៌យកមកកំទិចដុតចោលនៅមុខសាលាស្រុកអង្គបូរី  ព្រមទាំងនិយាយគំរាមទៅលោករស់ ប៊ុនធឿន អភិបាលស្រុកអង្គបូរីថាត្រូវតែចេញច្បាប់ដើម្បីឲ្យពួកគាត់បាន រកសុីដោយប្រើម៉ាសុីនអូសលៀសបន្តទៀតផង ហើយត្រូវតែឲ្យឈ្មួញចូលមកទិញលៀសដើម្បីយកទៅលក់នៅឯប្រទេសវៀតណាមផង ហើយចំពោះច្បាប់ដែលរដ្ធបាលជលផលផ្សាប់ផ្សាយនោះគឺពួកគាត់មិនអាចទទួលយកច្បាប់នេះបានទេ តែទោះយ៉ាងណាក្ដីក៍សង្កាត់រដ្ធជល់ផលភ្នំបាទេព្យរួមទាំងធរស្រុកក៍មិនបានអនុញ្ញាតឡើយ ដោយសំអាងថានេះជាបទល្មើសមួយបានធ្វើអោយប៉ះពាល់ដល់រុក្ខាមច្ឆាជាតិចំរុះនៃផ្ទៃបាទបឹង ហើយមិនតែប៉ុណ្ណោះពួកគាត់បាននិយាយថា?គ្រាន់តែរកសុីទូកម៉ាសុីនរុញលៀសខុសដែរ?ចុះកប្បាំងពេញផ្ទៃបឹងមិចមិនឃើញខុសផង ។


លុះមកដល់ថ្ងៃ០៨ខែវិច្ឆិការឆ្នាំ២០២៣ លោកអភិបាលរងខេត្តគី ឯឧត្តម ស៊ុត ខុន តំណាងដ៍ខ្ពុងខ្ពស់ឯកឧត្តម អ៊ូច ភារ អភិបាលនៃគណៈអភិបាលខេត្ត អមដំណើរដោយលោកសៅ កុសល់ នាយខ័ណ្ឌជលផលខេត្តតាកែវ បានចុះមកណែនាំបើកស្រាយរកដំណោះស្រាយ ជួនពួកគាត់តែការស្នើររបស់ពួកគាត់លើសពីសមត្ថិភាពរបស់ថ្នាក់ខេត្តនិងស្រុកទៅហើយ លោកអភិបាលគាត់ក៍បានមានប្រសាសន៍ដូចតែលោកមេឃុំនិងជំនាញជលផលដែរ ព្រោះនេះបទល្មើសមួយប៉ះពាល់ច្រើនផ្នែកផ្ទៃទឹក គាត់មិនហ៊ានសំរាច់ឡើយតែគាត់និងវិធីសាស្រ្តល្អមួយដើម្បីស្នើរទៅថ្នាក់ខេត្ត និងថ្នាក់ក្រសួង តែបានមិនបានគាត់មិនហ៊ានធានាទេព្រោះនេះច្បាប់ដែលរដ្ថាភិបាលបានដាក់ចេញមកដើម្បីថែរក្សាការពារសំរាប់វ៉ោងមច្ឆាជាតិទៅ