-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Thursday, September 28, 2023

ទំនាស់វិវាទដីធ្លីដ៏រ៉ាំរ៉ៃរាប់ឆ្នាំ ចំនួន៦គ្រួសារ បានឯកភាពព្រមព្រៀងគ្នាបញ្ចប់ទំនាស់ ក្រោមការដឹកនាំសម្របសម្រួលឯកឧត្តមអភិបាលខេត្តតាកែវ.....

ចំនួនអ្នកទស្សនា: Views


ខេត្តតាកែវ៖ ទំនាស់វិវាទដីធ្លីដ៏រ៉ាំរ៉ៃដែលបានកើតមានឡើងរាប់សិបឆ្នាំមកហើយ ចំនួន៦គ្រួសារ នៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ពេលនេះត្រូវបានដោះស្រាយបញ្ចប់វិវាទទំនាស់នេះដោយជោគជ័យ ក្រោមការដឹកនាំនឹងសម្របសម្រួលប្រកបជោគជ័យឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ។


កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមនាឱកាសនោះដែរ លោក ម៉ឹង វុធី អភិបាលរងខេត្ត លោក ប្រធាន អនុប្រធាន អង្គភាពពាក់ព័ន្ធ លោក កង អាណាន់ អភិបាលក្រុងដូនកែវ លោក អភិបាលរងក្រុង លោក លោកស្រី មន្រ្តីរាជការពាក់ព័ន្ធ លោកចៅសង្កាត់បារាយណ៍ មេភូមិ និងប៉ុស្ដិ៍រដ្ឋបាលចូលរួមផងដែរ និងបងប្អូនប្រជាពលរដ្ឋទាំង៦គ្រួសារ។

ថ្លែងនៅក្នុងកិច្ចប្រជុំខាងលើនេះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា បញ្ហាទំនាស់ដីធ្លីនេះ រាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ ពិសេសអាជ្ញាធរមូលដ្ឋាន បាននឹងកំពុងតែខិតខំដោះស្រាយនឹងបញ្ចប់បញ្ហាទំនាស់ដីធ្លីនេះកុំឱ្យកើតមានបញ្ហាណាមួយកើតមានឡើងឬក៏ឈានដល់ការប្តឹងផ្តល់គ្នាឡើងទៅតុលាការ ដែលវានាំឱ្យខាតបង់ទាំងសងខាង ហើយដោយឡែកចំពោះបញ្ហាទំនាស់ដីធ្លីដែលនៅទីតាំងភូមិចុងថ្នល់ សង្កាត់បាយណ៍ ក្រុងដូនកែវនេះដែរ បងប្អូនប្រជាពលរដ្ឋ ទាំង៦គ្រួសារបានឯកភាពព្រមព្រៀងគ្នាទទួលយកនូវទំហំដីដែលប្លង់ជាប្រព័ន្ធបានឃ្វាលទុកហើយ ដោយរក្សាទុកផ្លូវប្រឡាយ និងឯកភាពទទួលយក និងវាស់តាមអ្វីដែលនិយាមការបានកំណត់ទុក៕

Saturday, September 23, 2023

ក្មេងទំនើង១៦នាក់ បង្កអសន្តិសុខ នៅស្រុកស្ទឹងហាវ ត្រូវបានអាជ្ញាធរខេត្ត អញ្ជើញឪពុកម្ដាយមកធានា មុននឹងដោះលែង

ចំនួនអ្នកទស្សនា: Views

(ព្រះសីហនុ) ៖ ក្រុមក្មេងទំនើងចំនួន ០៤ក្រុម ដែលបង្កអសន្តិសុខនៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញធ្វើការអប់រំយក្រុមក្មេងទំនើងស្រីប្រុសទាំង ១៦នាក់ ដោយមានការចូលរួមពីលោកអភិបាលរងស្រុក លោកអនុប្រធានមន្ទីរអប់រំខេត្ត អាជ្ញាធរ និងអណាព្យាបាលនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ។

ក្រុមក្មេងទំនើងមានគ្នាចំនួន ១៦នាក់ ស្រី ០១នាក់ ជិះម៉ូតូចំនួន ០៧គ្រឿង បានជិះចូលសាលាវិទ្យាល័យស្ទឹងហាវ ស្រុកស្ទឹងហាវ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានធ្វើសកម្មភាពវាយសិស្សសាលាដែលកំពុងអង្គុយលើម៉ូតូមិនដឹងខ្លួន បណ្តាលឱ្យសិស្ស ០២នាក់រងរបួស និង ០៣នាក់ទៀតរត់រួចខ្លួន ។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមក្មេងទំនើងមានដូចជាក្រុម GF, PL, BT, FMF បានប្រព្រឹត្តអំពើដែលសង្គមជាតិស្អប់ខ្ពើម ក្មួយៗបានធ្វើសកម្មភាពខុសឆ្គងបង្កភាពអាម៉ាស់ដល់សង្គមជាតិ ក៏ដូចជាឪពុកម្តាយ និងក្រុមគ្រួសារ ស្របពេលដែលប្រទេសជាតិ និងខេត្តព្រះសីហនុកំពុងត្រូវបានអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលអណាព្យាបាល ក៏ដួចជាលោកគ្រូ អ្នកគ្រូបានខិតខំធ្វើការអប់រំ បណ្តុះបណ្តាលក្មួយឱ្យក្លាយខ្លួនជាទំពាំងស្នងឫស្សី ជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អក្នុងសង្គម ប៉ុន្តែពួកក្មួយនាំគ្នាបង្កើតជាក្រុមបង្កអសន្តិសុខដល់សង្គមជាតិទៅវិញ ដែលផ្ទុយទៅនឹងអ្វីដែលឪពុកម្តាយ និងប្រទេសជាតិត្រូវការនាពេលបច្ចុប្បន្ន ការបង្កើតក្រុមទាំងនេះប្រាសចាកសីលធម៌សង្គម ហើយការគិតខុសមួយពេលនាំឱ្យយើងខាតបង់កិត្តិយសខ្លួនឯង ក៏ដូចក្រុមគ្រួសារផងដែរ ។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ឪពុកម្តាយឱ្យក្មួយចូលសាលាដើម្បីទទួលបាននូវចំណេះដឹង ចំណេះធ្វើ បំណិនជីវិត ដើម្បីចូលរួមចំណែកក្នុងការបង្កើនជីវភាពគ្រួសារ  ត្រូវចេះកែប្រែខ្លួនពីទំពាំងស្អុយ មកជាទំពាំងល្អ មានចំណេះដឹងជំនាញវិជ្ជាជីវពិតប្រាកដទៅថ្ងៃមុខ ព្រោះវ័យនេះក្មួយត្រូវខិតខំរៀនសូត្រក្រេបយកចំណេះវិជ្ជា ដើម្បីអនាគតខ្លួនឯងគ្រួសារ និងសង្គមជាតិ ។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្តព្រះសីហនុ បានស្នើឱ្យអាណាព្យាបាល នាយកសាលាត្រូវភ្ជាប់ក្រុមក្មេងទាំងនេះធ្វើការតាមដាននៅពេលចេញពីផ្ទះទៅសាលា និងចេញពីសាលាមកផ្ទះ ប្រសិនបើមិនចូលសាលាត្រូវរាយការណ៍ ដើម្បីឱ្យសមត្តកិច្ចរបស់យើងចុះរកក្រុមក្មេងទាំងនេះយកមកអប់រំនៅប៉ុស្តិ៍នគរបាលដែលនៅជិត និងឱ្យអណាព្យបាលធ្វើកិច្ចសន្យាយកកូនរបស់ពួកគាត់ត្រឡប់ទៅផ្ទះវិញ ប្រសិននៅពេលក្រោយនៅតែបង្កអសន្តិសុខទៀត និងមិនមានការលើកលែងអនុគ្រោះ គឺត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ ៕








ឃាត់ខ្លួនជនសង្ស័យ១នាក់ពាក់ព័ន្ធនិងករណីឆក់ទូរស័ទ្ទតាមដងផ្លូវសាធារណៈ.........

ចំនួនអ្នកទស្សនា: Views

 




ខេត្តតាកែវ.នៅព្រឹកថ្ងៃទី ២១ខែ កញ្ញាឆ្នាំ២០២៣ មានក្រុមចោចំនួន២នាក់បានជិះម៉ូតូដុបគ្នា ឌ្រីនសង Honda C125 ពណ៌ខ្មៅ មានផ្លាកលេខ ភ្នំពេញ 1CR 0224 អត់ការបាំង បានធ្វើសកម្មភាពឆក់ទូរស័ទ្ទដៃ ម៉ាករៀល មី ពីជនរងគ្រោះមានឈ្មោះណៃ តុលា ភេទស្រីមានអាយុ១៨ឆ្នាំ បានសំរាច់ដែលមានទីតាំងស្ថិតនៅ ផ្លូវបេតុង ភូមិបាននយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។


ពេលដែលក្រុមចោឆក់បានរបស់ជនរងឲគ្រោះភ្លាមៗពេលនោះជនគ្រោះក៍បានស្រែកឆោឡោផ្អើលអស់ប្រពលរដ្ធនៅទីនោះថាចោៗ ហើយក៍បានរាយការណ៍ទៅលោកវរសេនីយ៍ត្រី មៀច ខី មេប៉ុស្ថិអង្កាញ់ភ្លាមៗនោះកងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ក៍បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ហើយលោកវរសេនីយ៌ មៀច ខី មេប៉ុស្ថិ៌អង្កាញ់ក៍បានរាយការណ៌បន្ថែមទៅលោកវរសេនីយ៌ឯក ឡេង ប៊ុនឡុង អធិការដ្ឋាននគបាលស្រុកព្រៃកប្បាស់ ដើម្បីដេញតាមស្រាវជ្រាវរកមុខសញ្ញា ក្រោយមកក៍បានដំណឹងថាមុខសញ្ញាបានបើកម៉ូតូរត់មកគេចខ្លួននៅចំណុចភូមិពន្លៃ ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ដែលមានព្រំប្រទល់ជាប់គ្នា ដោយសារក្រុមចោរបានចូលមកដល់ទឹកដីស្រុកអង្គរបូរីហើយហួសពីដែនដីរបស់ខ្លួន លោក មៀច ខី មេប៉ុស្ថិ៌អង្កាញ់ក៍បានរាយកាណ៍បន្តទៅលោក ឡេង ប៊ុនឡុង អធិការស្រុកព្រៃកប្បាស់ម្តងទៀតដើម្បីទាក់ទងសហការទៅ លោកវរសេនីយ៍ឯក នួន បុិន អធិការដ្ឋាននគបាលស្រុកអង្គរបូរី ដោយមានការសហការល្អលោកវរសេនីយ៌ឯក នួន បុិន អធិការដ្ថាននគបាលស្រុកអង្គបូរី ក៍បានដាក់បទបញ្ជារយ៉ាងម៉ឹងម៉ាត់មកកងកម្លាំងសមត្ថកិច្ចស្រុកសហការជាមួយលោក សុខ កុសល់ មេប៉ុស្ថិ៌បាស្រែ ក៍បន្លំស្លៀកពាក់ស៊ីវិលចុះទៅស្រាវជ្រាវដល់ទីតាំងនោះដើម្បីកំណត់មុខសញ្ញារ។


លុះមកដល់វេលាម៉ោង១៤.០០នាទីថ្ងៃ២២ខែកញ្ញាឆ្នាំ២០២៣ លទ្ធផលពិតជាឃើញមុខសញ្ញានៅទីនោះមែនកងកម្លាំងសមត្ថកិច្ចក៏បានធ្វើការឡោមព័ទ្ធនិងចាប់បានម្នាក់រួមទាំងម៉ូតូចំណែកម្នាក់ទៀតបានដឹងមុនរត់គេចខ្លួនបាត់ ក្រោយពីចាប់បានរួចមកកងកម្លាំងសមត្ថកិច្ចស្រុកអង្គបូរីនិងកងកម្លាំងប៉ុស្ថិ៌បាស្រែក៏បានប្រគល់ជនសង្ស័យឲ្យទៅកងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍អង្កាញ់ដើម្បីសួរនាំបន្ត។

ជនសង្ស័យដែលកងកម្លាំងសមត្ថកិច្ចចាប់បាននោះមានឈ្មោះសុខ ធី ភេទប្រុសអាយុ២៩ឆ្នាំមានមុខរបរមិនពិតប្រាកត់មានទីលំនៅភូមិពន្លៃ ឃុំបាស្រែ ស្រុកអង្គបូរីខេត្តតាកែវ។

រីឯជនសង្ស័យម្នាក់ទៀតមានឈ្មោះ សួន សីហា ភេទប្រុសមានអាយុ២១ឆ្នាំមានមុខរបរមិនពិតប្រាកត់ មានទីលំនៅភូមិបាស្រែ ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ បានរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាមត្រូវបានប្រគល់ជូនអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស់ដើម្បីសួរនាំទៅតាមនីតិវិធីផ្លូវច្បាប់។







Friday, September 22, 2023

បុរស​អ្នកលក់​ច​ង្រឹ​ត​បំពង​ម្នាក់ សង្ស័យ​ស្លា​ប់​ដោយសារ​ប្រតិកម្ម​ថ្នាំ​ព្យាបាល​ជំងឺ​សន្លាក់

ចំនួនអ្នកទស្សនា: Views

(​ភ្នំពេញ) ៖ បុរស​អ្នកលក់​ច​ង្រឹ​ត​បំពង​ម្នាក់ មាន​អាការ​មិន​ស្រួលខ្លួន បណ្ដាល​មក​ពី​ជំងឺ​ស​សៃ​សន្លាក់ជើង និង​ជង្គង់ ហើយ​បាន​ទៅ​ពិនិត្យពិគ្រោះ ​និង​ព្យាបាល​នៅ​គ្លីនិក «​ជា សុវណ្ណ​ដា​» ខណៈនោះគ្រូពេទ្យ​បាន​ផ្សំ​ថ្នាំ​ឱ្យ​លេប ប៉ុន្តែ​នៅ​តែ​ពុំ​បាន​ធូរស្រាល​សោះ ទើប​ប្រពន្ធ​ទៅ​តាម​គ្រូពេទ្យ​ឱ្យ​ទៅ​ពិនិត្យ​ជា​លើក​ទី​២ ដល់​ផ្ទះ​អ្នកជំងឺ​តែ​ម្ដង ពេល​នោះ​គ្រូពេទ្យ​បាន​ដាក់​សេរ៉ូម​ឱ្យ ក៏​នៅ​តែ​មិន​ធូរ ក្រោយ​គ្រូពេទ្យ​ចាកចេញ​ទៅ​បាត់ អ្នកជំងឺ​រឹតតែ​ធ្ងន់​ទៅ​ៗ ទើប​ស្ត្រី​ជា​ប្រពន្ធ និង​បងប្អូន បាន​ដឹក​ប្ដី​តាម​រថយន្ត​ផ្ទាល់ខ្លួន ទៅ​កាន់​គ្លីនិក​មួយ​ផ្សេង​ទៀត ដើម្បី​សង្គ្រោះ ។ នៅ​ពេល​ទៅ​ដល់ពេទ្យ ​គ្រូពេទ្យ​បាន​ប្រាប់​ថា បុរស​នោះ​ស្លាប់​បាត់​ទៅ​ហើយ ទើប​ដឹក​ស​ព​ទៅ​កាន់​វត្ត​ជម្ពូ​វ័ន្ត និង​ប្ដឹង​នគរបាល​ឱ្យ​ឃាត់ខ្លួន​គ្រូពេទ្យ​ម្នាក់ ដែល​ជា​អ្នក​ព្យាបាល ដើម្បី​នាំ​ទៅ​ធ្វើការ​សាកសួរ ព្រោះ​សង្ស័យ​ថា​បុរស​ខាងលើ​ស្លា​ប់​ដោយសារ​ប្រតិកម្ម​ថ្នាំ និង​សេរ៉ូម ។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង ​០២ ​និង​ ២០​នាទី​រសៀល ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ភូមិ​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ស​ព​បុរស​ខាងលើ មានឈ្មោះ វ៉ា ចាន់​ណា​ក់ អាយុ​ ៣៧​ឆ្នាំ មុខរបរ​លក់​ច​ង្រឹ​ត​បំពង មាន​ប្រពន្ធ​ឈ្មោះ កែវ ផល អាយុ​ ៣៧​ឆ្នាំ មុខរបរ​លក់​ច​ង្រឹ​ត​បំពង មាន​ទីលំនៅ​ភូមិ​តា​សិត ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ សព្វថ្ងៃ​ស្នាក់​នៅផ្ទះ​ជួល​ ស្ថិត​នៅ​ក្នុងភូមិ​អង្គ​ ។ ដោយឡែកគ្រូពេទ្យ ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​សួរនាំមានឈ្មោះ ជា សុវណ្ណ​ដា ភេទ​ប្រុស អាយុ​ ៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​នោះ​ដែរ ។

ប្រពន្ធ​បាន​ប្រាប់​មន្ត្រី​នគរបាល​ថា ប្តី​របស់​គាត់​ឈឺ​ជើង និង​ជង្គង់ ហើយ​នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ ក៏​បាន​ទៅ​ពិនិត្យ និង​ពិគ្រោះ​នៅ​គ្លីនិក «​ជា សុវណ្ណ​ដា​» ដែល​ស្ថិត​នៅ​ក្នុងភូមិ​ជាមួយ​គ្នា​នោះ​ដែរ ពេល​នោះលោកគ្រូ​ពេទ្យ បាន​ផ្សំ​ថ្នាំ​ឱ្យ​លេប ប៉ុន្តែ​ក្រោយ​ត្រឡប់​ដល់​ផ្ទះ​លេបថ្នាំ​រួច នៅ​តែ​មិន​ធូរ​សោះ ទើប​គាត់​ទៅ​តាម​ហៅ​គ្រូពេទ្យ​ឱ្យ​មក​ពិនិត្យ​ដល់​ផ្ទះ​ម្ដងទៀត​ ។ ខណៈនោះ គ្រូពេទ្យ​បាន​ដាក់​សេរ៉ូម​ ០១​ដប​តូច រួច​ហើយ​បាន​ចាកចេញ​ទៅ​បាត់ ប៉ុន្តែ​មុន​ចាកចេញ​ទៅ​បាន​ទុក​សេរ៉ូម ០១​ប្លោក​ធំ​ទៀត នៅ​នឹង​គាត់​ដោយ​គ្រូពេទ្យ​ឈ្មោះ​ ជា សុវណ្ណ​ដា នោះ​បាន​ប្រាប់​គាត់​ថា «​ពេល​អស់​ដប​តូច ចាំ​ដាក់​អាធំ បន្ត​ទៀត​ផង​» ។

ស្ត្រី​ជា​ប្រពន្ធ បាន​ប្រាប់​ឱ្យ​ដឹង​បន្ត​ទៀត​ថា លុះ​ក្រោយ​អស់​សេរ៉ូម​ដប​តូច ប្ដី​គាត់​មាន​អាការ​ខ្យោ​យ​ទៅ​ៗ មិន​បាន​ធូរស្បើយ ឬ​គ្មាន​កម្លាំងកំហែង​បន្តិច​សោះ ហើយ​គាត់​ក៏​បាន​ដាក់​សេរ៉ូម​ប្លោក​ធំ​បន្ត​ទៀត ទៅ​តាម​អ្វី ដែល​គ្រូពេទ្យ​នោះ​ណែនាំ ​។ លុះ​ក្រោយ​ពេល​ដាក់សេរ៉ូម​ប្លោក​ទី​២ បាន​បន្តិច ប្ដី​គាត់​មាន​អាការ​កាន់តែ​មិន​ស្រួល​ទៅ​ៗ​ថែម​ទៀត ទើប​គាត់​ប្រាប់​បងប្អូន​ឱ្យ​បានដឹង ហើយ​ក៏​នាំ​គ្នាដឹក​ប្ដី​តាម​រថយន្ត​ផ្ទាល់ខ្លួន​យក​ទៅ​កាន់​គ្លីនិក «​មាតា​អូរ​ដឹ​ម​» ដើម្បី​សង្គ្រោះ ប៉ុន្តែ​ពេល​ទៅ​ដល់​គ្រូពេទ្យ​បាន​ប្រាប់​ថា ប្ដី​គាត់​ស្លា​ប់​បាត់​ទៅ​ហើយ ទើប​ដឹក​ស​​ព​ត្រឡប់​ទៅ​កាន់​វត្ត​ជម្ពូ​វ័ន្ត​វិញ រួច​ប្តឹង​នគរបាល​ឱ្យ​ជួយ​អន្តរាគមន៍​តែ​ម្ដង​ ។

មន្ត្រី​នគរបាល​បាន​និយាយ​ថា ក្រោយ​ទទួល​បាន​បណ្ដឹង​ពី​ស្ត្រី​ជា​ប្រពន្ធ​របស់​បុរស​ខាងលើ​នោះ​ហើយ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​ចុះ​ទៅ​កាន់​ទីតាំង​គ្លីនិក​គ្លីនិក «​ជា សុវណ្ណ​ដា​» ហើយ​បាន​ឃាត់ខ្លួន​គ្រូពេទ្យ ជា សុវណ្ណ​ដា នាំ​ទៅ​សាកសួរ ព្រោះ​សង្ស័យ​ថា ព្យាបាល​បង្ក​ឱ្យ​មនុស្ស​ស្លា​​ប់​ ។ បន្ទាប់​មក​នគរបាល​ប៉ុស្តិ៍ ក៏​បាន​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ធ្វើ​កោសល្យវិច័យ​ដើម្បី​ស្វែងរក​មូលហេតុ​ពិតប្រាកដ​ ៕














Thursday, September 21, 2023

កំម្លាំងសមត្ថកិច្ចអធិការដ្ថាននគបាលស្រុកព្រៃកប្បាស់ធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ពាក់ព័ន្ធនឹងករណីប្រើប្រាស់និងចែកចាយនៃសារធាតុញៀន

ចំនួនអ្នកទស្សនា: Views

 

ខេត្តតាកែវ៖​ដោយមានការយកចិត្តទុក្ចពីសំណាក់លោកអធិការដ្ថាននគបាលស្រុកព្រៃកប្បាស់នៅ ថ្ងៃព្រហស្បតិ៍ ៧កេីត​ ខែភទ្របទ ឆ្នាំថោះ​ បញ្ចាស័ក​ ព​.ស២៥៦៧​ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង០១និង១០នាទី​ លោកវរសេនីយ៍ឯក​ ឡេង​ ប៊ុនឡុង​ អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការរដ្ឋាន​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចារ បានចុះបង្ក្រាបករណីរក្សាទុកនិងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណី​ នៅចំណុចមាត់ស្រះរកាឈូក ស្ថិតក្នុងភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៣នាក់៖​ 

១-ឈ្មោះ ង៉ែត សុផានិត ភេទប្រុស​ អាយុ២៦ឆ្នាំ​ រស់នៅភូមិ​កំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី​ ខេត្តតាកែវ

​ 

២-ឈ្មោះ ឡេង វណ្ណា ភេទប្រុស អាយុ២៣ឆ្នាំ​ រស់នៅភូមិទួលសាំង(ខ)​ ឃុំអង្គរបូរី ស្រុកអង្គរបុរី  ខេត្តតាកែវ​ 


៣-ឈ្មោះ​ ប៉ាល់ ម៉ាប់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិទួលសាំង(ខ) ឃុំអង្គរបុរី ស្រុកអង្គរបុរី​ ខេត្តតាកែវ​ ដោយដកហូតវត្ថុតាងរួមមាន៖

​ 

ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសាធាតុញៀនចំនួន០២កញ្ចប់​ ដែកកេះ០១ កែវសម្រាប់ជក់០១​ ម៉ូតូ០១គ្រឿងម៉ាក​ Zoomer​ ពណ៌ក្រហម ពាក់ផ្លាកលេខ ព្រៃវែង1K-7781 កាំបិតតាំងតោ០១​ ទូរសព្ទ័ចំនួន០៣គ្រឿង​ ១.ម៉ាកRedmi ព័ណ៌ខ្មៅ​ ២.ម៉ាកRedmeពណ៌ខៀវ​ ៣.ម៉ាកអិនចុចពិល​ ទុលល្វីស០១។ 

បន្ទាប់មកកម្លាំងយើងបាននាំខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស​ ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី។

ក្នុងនាម អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមសហការផ្តល់ព័ត៌មាន រាល់បទល្មើស ដែលកើតឡើង ដើម្បីសមត្ថកិច្ចមានចំណាត់ការទាន់ពេលវេលា សូមរាយការណ៍មកទូរស័ព្ទលេខ  097 7780068  សូមអរគុណ!

Monday, September 18, 2023

លួចម៉ូតូនៅផ្ទះសំណាក់មួយ រួច​ទៅ​ដេក​ផ្ទះសំណាក់​​​មួយទៀត ​ត្រូវអស់លក្ខណ៍ សមត្ថកិច្ចឃាត់បាន

ចំនួនអ្នកទស្សនា: Views

(​ភ្នំពេញ) ៖ ជន​សង្ស័យ​ ០២​នាក់ ត្រូវបាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្រាវជ្រាវ​តាម​បក្ខពួក បន្ទាប់​ពី​លួច​កាច់​ក​ម៉ូតូ​នៅ​ផ្ទះ​សំណាក់​មួយកន្លែង​ ហើ​​យ​ទៅ​ដេក​នៅ​ផ្ទះ​សំណាក់​មួយ​​កន្លែង​ទៀត បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលា​ម៉ោង ​១២៖​១០​នាទី​រំលង​អា​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​១៧​ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​ផ្ទះសំណាក់​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ម៉ូតូ​ជន​សង្ស័យ​លួច​ម៉ាក​ឌ្រី​ម​សង់ ពណ៌​ខ្មៅ ស៊េរី​​ឆ្នាំ​២០២៣ ពាក់​ផ្លាក​លេខ កំពង់​ធំ 1S-9945​ ។

ជន​សង្ស័យ​ទី១​-ឈ្មោះ សៀង រ៉ា​ ភេទ​ប្រុស អាយុ​ ១៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ផ្ទះ​ជួល​​​ក្នុង​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ មាន​ស្រុក​កំណើត​នៅ​ភូមិអង្គរទ្រេត ​ឃុំអង្គរទ្រេត ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្ត​ព្រៃវែង ។ ទី២-​ឈ្មោះ ធូ ទិ​ត្យ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោម​ចៅទី៣ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុក​កំណើត ភូមិ​អំពិល​ ឃុំអំពិល ស្រុក​កំពង់​សៀម ខេត្ត​កំពង់​ចាម ។

តាមប្រភព​ព័ត៌មាន​ពី​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ បាន​និយាយ​ប្រាប់​ថា នៅ​មុន​​ពេលកើតហេតុ ជន​រង​គ្រោះ​ ០២​នាក់​ស្រី​ប្រុស​បាន​នាំ​គ្នា ទៅ​ដេក​ផ្ទះ​សំណាក់​នៅ​ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី២​​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ លុះ​នៅ​វេលា​ម៉ោង​កើ​​ត​ហេតុ ដោយ​មាន​ជនសង្ស័យ​ ០៤​នាក់​ ក្នុង​នោះ​មាន ០​២​នាក់​ស្រី​ប្រុស បាន​ចូល​ផ្ទះ​សំណាក់​ខាង​លើ​ដែរ ។ បន្ទាប់​មក ជន​សង្ស័យ​ ០២​នាក់​ស្រី​ប្រុស​ បាន​នាំ​គ្នា​ចេញ​ទៅ​ក្រៅ​បាត់ នៅ​ជន​សង្ស័យ​ ០២​នាក់​ដែល​ជា​អ្នក​ធ្វើ​សកម្មភាព ដោយ​បាន​ធ្វើ​សកម្ម​ភាព​លួច​កាច់​ក​ម៉ូតូ ដោយ​មាន​សន្តិសុខ​យាម​បាន​ស្រែក​ថា ចោរ​ៗ ហើ​​យ​ជន​សង្ស័យ​ទាំង​ ០២​នាក់ ជិះ​គេច​ខ្លួន​បាត់ ។

​តាម​ប្រភព​ព័ត៌មាន​ពីកម្លាំងសមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ​បាន​បន្ត​ទៀត​ថា ខណៈ​ជន​សង្ស័យ​ ០២​នាក់ ​លួច​កាច់​ក​ម៉ូតូ​ចេញ​ពី​ផ្ទះ​សំណាក់​ទៅ​បាត់ ហើ​​យ​ជន​រង​គ្រោះ​បាន​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ភ្លាម​ៗ ។ បន្ទាប់​មក​បក្ខពួក​ជន​សង្ស័យ​ ០២​នាក់ ដែល​ដឹក​គ្នា​ចេញ​ទៅ​មុន ក្នុង​នោះ​ម្នាក់​ដោយ​មិន​ដឹង​រឿង​បាន​ជិះ​ម៉ូតូ​មក​ដឹក​ជន​សង្ស័យ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​សួរ​នាំ​ភ្លាម​ៗ ។

បន្ទាប់​មក កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ បាន​ឱ្យ​បុរស​ម្នាក់​ជា​បក្ខពួក​ជន​សង្ស័យ​ បាន​ឱ្យ​ទាក់​ទង​ទៅ​ជន​សង្ស័យ ដែល​លួច​ម៉ូតូ​ទាំង​ ០២​នាក់​ខាង​លើ ហើយ​បាន​ដឹង​ថា កំពុង​ដេក​នៅ​ផ្ទះ​សំណាក់​ម្តុំ​៣​ដុល្លារ​យីហោ សុភមង្គល នៅ​សង្កាត់​ចោម​ចៅ​ទី១ ​ជិត​ផ្សារ​ត្រពាំង​ថ្លឹង ​លុះ​​ព្រឹក​ឡើ​ង សមត្ថកិច្ច​ចុះ​ឃាត់​បាន​ ០២​នាក់​ភ្លាម​ៗ ហើយ​យក​មក​សួរ​នាំ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​កា​កាប​ទី​២​ផងដែរ ។

ក្រោយ​ពី​ការ​សាក​សួរ និង​ស្តាប់​ចម្លើយ​ជន​សង្ស័យ​ខាងលើ​បាន​សារភាព​ថា ខ្លួន​ពិត​ជា​​បាន​លួច​ម៉ូតូ​ជន​រង​គ្រោះ​​​ប្រាកដ​មែន ហើយ​សមត្ថកិច្ច​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ជន​សង្ស័យ​ទាំង​ ០២​​នាក់ ទៅ​ផ្នែក​​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ ៕​












យន្តហោះ​១គ្រឿង​ធ្លាក់​​នៅ​តំបន់​អា​ម៉ា​ហ្សូ​ន​ប្រេ​ស៊ីល​ ស្លាប់​១៤​នាក់

ចំនួនអ្នកទស្សនា: Views

 (ប្រទេស​ប្រ​ស៊ី​ល) ៖ ទីភ្នាក់ងារ​ព័ត៌មាន​ AFP រាយការណ៍​នា​ថ្ងៃ​ទី​១៧​ ខែកញ្ញា ឆ្នាំ២០២៣​ថា យោង​តាម​អាជ្ញាធរ​ថា​មនុស្ស​ ១៤​នាក់​ បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ដោយសារ​ការ​ធ្លាក់​យន្តហោះ​ ០១​គ្រឿង ​នៅ​ក្រុង​បា​សឺ​ឡូ​ស​ជាទី​ក្រុង​ទេសចរណ៍​មួយ​នៅ​តំបន់​អា​ម៉ា​ហ្សូ​ន​ប្រេ​ស៊ី​ល​ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ លោក ​វី​នី​គ្លូ​ស​អាល់​ម៉ី​ដា​ លេខាធិការ​ផ្នែក​សន្តិសុខ​រដ្ឋ​អា​ម៉ា​ហ្សូ​ន​ណាស់​និយាយ​ថា យន្តហោះ​កង្ហា​ម៉ា​ស៊ី​ន​២ ធុន ​EMB -110 ផលិត​ដោយ​ក្រុមហ៊ុន​យន្តហោះ​ប្រេ​ស៊ី​ល ​EMBRAER មិន​អាច​ចុះ​បាន​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ពេក​នៅ​បា​សឺ​ឡូ​ស​ ។ យន្តហោះ​បាន​រត់​ធ្លាក់​ផ្លូវ​បន្ទាប់​ពី​ចុះ​ឆ្ងាយ​ពេក បណ្ដាល​ឱ្យ​ស្លាប់​អ្នកដំណើរ​ ១២​នាក់​ និង​សមាជិក​ក្រុម​យានិក​ ០២​នាក់​ ។ ពុំ​មាន​អ្នក​ណា​ម្នាក់​នៅ​រស់រាន​មានជីវិត​ឡើយ ក្រោយ​យន្តហោះ​រត់​ធ្លាក់​ផ្លូវ ​។

តាម​លទ្ធផល​ដំបូង​ៗ​នៃ​ការ​ស៊ើប​អង្កេត​ថា អ្នកដំណើរ​ទាំងអស់​ជា​បុរស​ប្រេ​ស៊ី​ល ដែល​ទៅ​កាន់​តំបន់​នោះ​ដើម្បី​ធ្វើការ​នេសាទ​បែប​កីឡា​។ ក្រោយ​យន្តហោះ​ជូ​ប​គ្រោះថ្នាក់​ធ្លាក់​ពី​ផ្លូវ លោក ​វី​ន​សុ​ន​លី​ម៉ា​ អភិបាល​រដ្ឋ​អា​ម៉ា​ហ្សូ​ណាស់​សរសេរ​តាម​បណ្ដាញ​សង្គម​ថា ខ្ញុំ​សូម​សម្ដែង​សាមគ្គីភាព និង​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ​។

រូបភាព​នានា​ចេញផ្សាយ​បណ្ដា​សារព័ត៌មាន​ប្រេស៊ី​​ល បង្ហាញ​យន្តហោះ​ធុន​តូច​ពណ៌​ស​នោះ ពោះ​វា​អូស​លើ​ផ្លូវ​ដី​មួយ​ដោយ​ផ្នែក​ខាង​មុខរប​ស់វា​ធ្លាក់​ចូល​ក្នុង​ព្រៃ​លិច​ទឹក​មួយ​ ។ យន្តហោះ​នោះ​ហោះ​ចេញពី​ទីក្រុង​ម៉ា​ណា​អូស​រដ្ឋធានី​នៃ​រដ្ឋ​ខាងលើ​មក​កាន់​ក្រុង​បា​សឺ​ឡូ​ស ពោល​ត្រូវ​ហោះហើរ​រយៈពេល​ប្រមាណ​ ៩០​នាទី ​។ តាម​អាជ្ញាធរ​ថា យន្តហោះ​ ០២​គ្រឿង​ទៀត ​ដែល​មក​ដល់​ក្បែរ​ក្រុង​បា​សឺ​ឡូ​ស​ដែរ​ស្ទើរ​ដំណាលគ្នា ត្រូវ​ហោះ​បក​ទៅ​កាន់​ក្រុង​ម៉ា​ណា​អូស​វិញ​មក​ពី​ធាតុអាកាស​មិនល្អ​ ៕