-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Wednesday, August 30, 2023

ទះកំផ្លៀង​យុវជន​ ម្នាក់៥​កំផ្លៀង​ ហើយបញ្ជាឱ្យកូនចៅយកម៉ូតូមកចាក់សោទុកមុខគ្លីនិករបស់ខ្លួននោះហើយ..

ចំនួនអ្នកទស្សនា: Views


រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ នៅតាមបណ្តាញទំនាក់ទំនងសង្គម Facebook  គេហទំព័រ អនឡាញ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ បានបង្ហោះព្រោងព្រាត ករណីស្ត្រីម្នាក់ ទះកំផ្លៀងយុវជនម្នាក់ ដែលបើកបរ ម៉ូតូ បុកប៉ះរថយន្ត របស់រលាត់ថ្នាំបន្តិច រួចបង្ខំទារលុយ ៥០០ដុល្លារ ហើយត្រូវភាគីម៉ូតូ ព្រមសង ប៉ុនែ្តបែរជាស្ត្រីរូបនោះ បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ  ដោយទះកំផ្លៀងយុវជនមុនាក់នោះ ៥ដៃ ឬកំផ្លៀង។  

ស្ត្រីទំនើងដៃខ្លាំងនេះ គែជាម្ចាស់ មន្ទីរព្យាបាល និងសម្ភព ឥន្រ្ទទេវី១ ឈ្មោះ អយ​ ឆវឌ្ឍនី​ អាយុ​ ៣៨​ឆ្នាំ​ ជាថៅកែ​គ្លីនិក​មួយកន្លែង​ នៅ​សង្កាត់​ទទួលសង្កែ​ ១​ ខណ្ឌ​ ឬស្សីកែវ​ កំពុងរងការប្ដឹង​បក​ពី​ យុវជនមួយរូបឈ្មោះ​ ហឿន​ សុខរតណី​ អាយុ​ ១៩​ឆ្នាំ​ បន្ទាប់​ពី​លោកស្រី​បានប្រេីហិង្សា​(​ ទះ៥កំផ្លៀង​ )​ ព្រោះតែខឹង​យុវជន​រូប​នេះ​បេីកបរ​ម៉ូតូ​ធ្វេសប្រហែស​ប៉ះកាងរថយន្ត​ Lexus 570 សេរី​ឆ្នាំ​២០១១​ ឡេីង​សេរី​ គូរូ​ ពណ៌ខ្មៅ​ បណ្ដាល​ឲ្យ​ដាច់​ថ្នាំ​កាង​បន្តិច​បន្តួច​ តែប៉ុណ្ណោះ។  


សូមបញ្ជាក់ថា ៖ បើតាមយុវជនរងគ្រោះ បកស្រាយប្រាប់អ្នកសារព័ត៌មាន គឺក្រៅពី​ទះកំផ្លៀង​យុវជនរូបនេះហេីយ​ លោកស្រី​បាន​ចាប់យក​ម៉ូតូ​ទៅចាក់​ច្រវ៉ាក់​ទុក​ដោយគ្មាន​ការ​អនុញ្ញាតិ​ពី​ម្ចាស់​ម៉ូតូ​ និង​ សមត្ថកិច្ចឡេីយ​ ស្មើនឹងបំបាត់វត្ថុតាង ដើរតួជាមន្ត្រីនគរបាលយុត្តិធម៌ ជាតំណាងអយ្យការ ជាមន្ត្រីនគរបាលចរាចរណ៍ ដោយខ្លួនឯង។  


ពាក់ព័ន្ធការទាមទារសំណង​ការខូចខាតកាងរថយន្ត​លោកស្រីថាយក​ ៣០០​ដុល្លា​រ​ តែ​ក្រោយមកក៏មិនយកវិញដោយ​សុំ​បញ្ចប់គ្នាត្រឹមហ្នឹង។  ប៉ុន្តែយុវជនរងគ្រោះ​មិនព្រម​ហេីយ​នៅរសៀលថ្ងៃទី​៣០​ ខែ​សីហា​ ឆ្នាំ​ ២០២៣​ នេះ​ យុវជន​បង្ករ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​តែជាជនរងគ្រោះ​នៃ​អំពេី​ហិង្សា​បានមកដាក់​ពាក្យ​បណ្ដឹង​នៅ​ នគរបាល​ប៉ុស្តិ៍ទួលសង្កែ១​ ខណ្ឌ​ ឬស្សីកែវរួចហេីយ​ ដេីម្បី​អោយ​សមត្ថកិច្ច​ចាត់ការ​តាមច្បាប់​ ។  


ចំពោះ​រថយន្ត​ Lexus 570 2011 ឡេីងសេរី​ គូរូ​ ពណ៌ខ្មៅ​ ស្លាក​លេខ​ កម្ពុជា​ -​CEO.TGN1 គឺ​ លោកស្រី​ ទេីបតែ​ទិញ​បន្តពី​ អគ្គនាយក​ ធី​ ជី​ អិន​ កាលពីថ្ងៃទី​ ២៨​ ខែ​ សីហា​ ឆ្នាំ​ ២០២៣​ និយាយរួម​ទៀតតែ​ទិញ​បាន​ ២​ថ្ងៃ​ ប៉ុណ្ណោះ​ ។  រហូតដល់ម្ចាស់ឡានដែលលក់ឱ្យបាននិយាយថា ៖ ខ្ញុំទើបលក់អោយគាត់ នៅថ្ងៃច័ន្ទនេះសោះ មិនគួរគាត់ធ្វើបែបនេះ ហើយមិនមែនជាឡានរបស់ខ្ញុំ មិនប៉ះពាល់ជាមួយខ្ញុំទេ។ 


សូមជម្រាបថា ៖ ករណី​គ្រោះថ្នាក់ចរាចរណ៍​ គួរតែ​ដោះស្រាយ​ដោយ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ គូរ​ភាគីមិនអាច​បង្ករ​អំពេីហិង្សានោះទេ​ ។  គេ​បុកយេីង​ គេខុសហេីយ​ ទុកអោយច្បាប់​ដោះស្រាយ​តែ​បេីយេីងទៅ​វាយគេ​ គឺ​យេីង​ជាអ្នក​ត្រូវ​ក្លាយទៅ​ជាអ្នកខុសវិញ​  ដូចករណី​ខាងលេីនេះជាដេីម​ ។  


បទល្មើស​ទះកំផ្លៀង​បានក្លាយ​ជា​ប្រធាន​បទក្ដៅ​នៅលេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ បន្ទាប់​ពី​ បុរស​ម្នាក់​បាន​ទះ​កំផ្លៀង​យុវតី​ម្នាក់​ព្រោះ​តែ​ជិះម៉ូតូ​សាចទឹក​ប៉ះគាត់​បន្តិច​បន្តួច​ ។  បច្ចុប្បន្ន​បុរស​ទះកំផ្លៀងយុវតីរូបនោះ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ចាត់​ការ​តាមច្បាប់​រួចហើយ​ ។  ចំពោះ​លោក​ស្រី​ថៅកែ​គ្លីនិក​ដែល​ទះ​កំផ្លៀង​យុវជន​មួយរូប​ចំនួន​ ៥​ កំផ្លៀង​ តេីមានវាសនា​ដូច​បុរស​ទះកំផ្លៀង​យុវតី​នោះឬយ៉ាងណា​ ។  


សូមបងប្អូន​ទាំងអស់​មេត្តា​កុំយក​ហិង្សា​ដោះស្រាយ​បញ្ហាបែបនេះ  ពីព្រោះថា ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច ជាសំណងរដ្ឋប្បវេណី ទុកអោយមានការសម្របសម្រួលគ្នា សងទៅតាមទំហំខូចខាតប៉ះពាល់ ឬរក្សាទុកវត្ថុតាងដើម្បីអោយ មន្ត្រីនគរបាលចរាចរណ៍ ចុះពិនិត្យវាស់វែង ផ្ទុយទៅវិញ ស្ត្រីខាងលើបែជា យកម៉ូតូរបស់យុវជន ទៅចាក់សោ ទុកនៅគ្លីនិករបស់ខ្លួន និងទះកំផ្លៀង៥ដៃទៀត គឺក្លាយជាបទល្មើសព្រហ្មទណ្ឌ ដែលមន្ត្រីនគរបាលយុត្តិធម៌ ត្រូវតែឃាត់ខ្លួន ខណះជាបទល្មើសជាក់ស្តែង។ ផ្ទុយទៅវិញ ហាក់រអា នីតិវិធីស្ទាក់ស្ទើរទៅលើស្ត្រីបង្កហេតុទៅវិញ។ 

ពាក់ព័ន្ធករណីអង្គភាពយើងខ្ញុំមិនអាចសុំការបំភ្លឺពីសមត្ថកិច្ចបានទេ នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ខណះលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕



Sunday, August 27, 2023

ទំនិញសាច់គោបង្កក និងគ្រឿងសមុទ្រក្លាស្សេខូចគុណភាព ចំនួនប្រមាណជាង ៨តោន ត្រូវបានមន្រ្តីជំនាញ់គយនិងរដ្ថាករដុតកម្ទេចចោលនៅក្នុងភូមិសាស្ត្រខេត្តតាកែវ.....

ចំនួនអ្នកទស្សនា: Views



ដោយអនុវត្តតាមបទបញ្ជារបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្ត្រខេត្តតាកែវ មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចនៃអង្គភាពគ្រប់គ្រងហានិភ័យ និងសវនកម្មគយប្រចាំភូមិសាស្ត្រខេត្តកំពត កែប តាកែវ កណ្តាល ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និងខេត្តកំពង់ចាម ដឹកនាំដោយលោក ប៉ោ សួន ជាប្រធានអង្គភាព សហការជាមួយលោក អ៊ុន សុខឃាង ជំនួយការនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសអមដោយមន្ត្រីគយនិងរដ្ឋាករនៃការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់គេចពន្ធតំបន់២ ព្រមទាំងមន្ត្រីជំនាញមកពីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តតាកែវ និងកងកម្លាំងប្រដាប់អាវុធ បានធ្វើការដុតកម្ទេចចោលនូវទំនិញគ្រឿងសមុទ្រក្លាស្សេ និងសាច់គោបង្កកល្មើសខូចគុណភាព តាមនិតិវិធីច្បាប់។

១.បង្គាក្លាស្សេ ចំនួន ៣៩៤កេស ទម្ងន់សរុបប្រមាណ ៧,០៩២ គីឡូក្រាម

២.មឹកក្លាស្សេ ចំនួន ៧កេស ទម្ងន់សរុបប្រមាណ ១៤០ គីឡូក្រាម

៣.ក្តាមក្លាស្សេ ចំនួន ១៦កេស ទម្ងន់សរុបប្រមាណ ១៦០គីឡូក្រាម

៤.ក្តាមប្រៃក្លាស្សេ ចំនួន ១៩កេស ទម្ងន់សរុបប្រមាណ ៧៦០ គីឡូក្រាម

៥.សាច់គោបង្កក ចំនួន ១០កេស ទម្ងន់សរុបប្រមាណ ៦៦០ គីឡូក្រាមទម្ងន់សរុបប្រមាណ ៨,៨១២ គីឡូក្រាម។

គួរបញ្ជាក់ផងដែរថា ទំនិញខូចគុណភាពទាំងនេះ ជាទំនិញល្មើសច្បាប់ស្តីពីគយ បាននាំចូលដោយប្រកាសពុំត្រឹមត្រូវ និងពុំមានឯកសារពាក់ព័ន្ធនឹងការបញ្ជាក់គុណភាពសាច់ ពីអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសនាំចេញ ដែលត្រូវបានបង្ក្រាបដោយមន្ត្រីគយនិងរដ្ឋាករនៃអង្គភាពគ្រប់គ្រងហានិភ័យនិងសវនកម្មគយប្រចាំភូមិសាស្ត្រជាប់ប្រទេសវៀតណាម សហការជាមួយមន្ត្រីនៃការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់គេចពន្ធតំបន់២ នៅក្នុងភូមិសាស្ត្រ ផ្លូវជាតិលេខ៣ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីយប់ថ្ងៃទី២៥ ខែសីហា ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។ បន្ទាប់ពីបានត្រួតពិនិត្យជាក់ស្តែងដោយមន្ត្រីជំនាញមកពីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ខេត្តតាកែវ ឃើញថាទំនិញទាំងនេះវេចខ្ចប់មិនត្រឹមត្រូវ ខូចគុណភាព មានក្លិនស្អុយ និងពុំមានឯកសារបញ្ជាក់អនាម័យត្រឹមត្រូវឡើយ ទើបតម្រូវឱ្យធ្វើការដុតកម្ទេចចោលតាមនីតិវិធីជាធរមាន៕

Saturday, August 26, 2023

ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីដឹកជញ្ជូន​ និងប្រេីប្រាស់នូវសារធាតុញៀនខុសច្បាប់...

ចំនួនអ្នកទស្សនា: Views

ស្រុកបាទី : នៅវេលាម៉ោង ១០ និង ១៥នាទី ថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២៣​ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តតាកែវ​ និងមានការសម្របសម្រួលនីតិវិធីពី​ ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ​ លោកវរសេនីយ៍ឯក​ ឆាយ​ កែវ​មុន្នី​ អធិការនគរបាលស្រុកបាទីបានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទីចុះល្បាតក្នុងភមិសាស្ត្រស្រុកបាទីមកដល់ចំណុច  ភូមិឃ្លាំងសម្បិត្ត ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ បានប្រទះឃើញជនសង្ស័យចំនួន​ ០២​ នាក់ ឃាត់សួរនាំឆែកឆេរឃេីញម្សៅក្រាមសថ្លាចំនួន​ ០១​ កញ្ចប់​ ដែលមាន៖


១.ឈ្មោះ ឌីម សំអុីម ភេទប្រុស អាយុ៣២ឆ្នាំ មុរបរមិនពិប្រាកដ មានទីលំនៅភូមិត្រកៀត ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់​។ ដកហូតបាន​ ម៉ូតូចំនួន​ ០១​ គ្រឿង​ និង​ ទូរសព្ទ​ចំនួន​ ០១ គ្រឿង​ ។ 

២.ឈ្មោះ ផាន់ ណារាជ ភេទប្រុស អាយុ ២៣ឆ្នាំ មុរបរមិនពិតប្រាកដ មានទីលំនៅភូមិពានមាសកើត ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ជាមុខសញ្ញាជួញដូរសារធាតុញៀន ខុសច្បាប់។ ដកហូតបានក្រាមពណ៌ ស សង្ស័យសារធាតុញៀនខុសច្បាប់ចំនួន ០១​ កញ្ចប់ និង​ ទូរស័ព្ទចំនួន ០២​ គ្រឿង ។ 

បច្ចុប្បន្ន​កំលាំងជំនាញអធិការដ្ឋានបានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅករិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ៕

Wednesday, August 23, 2023

កូនផ្សោតកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី

ចំនួនអ្នកទស្សនា: Views


រដ្ឋបាលជលផល ប្រកាសពីការប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាល ដែលមានអាយុកាលប្រមាណជាពីរសប្តាហ៍ នៅវេលាម៉ោងប្រមាណជា១០:៣០នាទីព្រឹក កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំនុចដើមក្តុល ក្នុងភូមិសាស្ត្រភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។


ការប្រទះឃើញនេះ ត្រូវបានរាយការណ៍ដោយអ្នកបើកទូកទេសចរណ៍នៅអន្លង់ផ្សោតកាំពី ក្នុងពេលកំពុងជូនភ្ញៀវទេសចរមើលសត្វផ្សោត។ ភ្លាមៗបន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ មន្ត្រីប៉ូលីសទេសចរណ៍ប្រចាំនៅរមណីយដ្ឋានអន្លង់ផ្សោតកាំពី និងក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះ បានចុះទៅពិនិត្យ និងស្វែងរកកូនសត្វផ្សោតនោះ ហើយក៏បានប្រទះឃើញកូនផ្សោតនោះ ហែលលេងនៅក្នុងក្រុមហ្វូងផ្សោតធំប្រមាណជាប្រាំពីរក្បាល។ សូមបញ្ជាក់ជូនថា កូនផ្សោតដែលបានប្រទះឃើញនេះ គឺជាកូនផ្សោត​ទី​៦​ហើយ ដែលត្រូវបានកត់ត្រានៅក្នុងឆ្នាំ២០២៣ ចាប់ពីខែមករា ដល់ខែសីហានេះ៕

Tuesday, August 22, 2023

ឃាត់ខ្លួនអ្នកសារព័ត៌មាន៣នាក់ជាប់ពាក់ព័ន្ធករណី កំហែងយក និងក្លែងបន្លំឯកសារ សាធារណៈ.,..

ចំនួនអ្នកទស្សនា: Views


ខេត្តឧត្តមានជ័យ :នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ លោក វរសេនីយ៍ត្រី កើត ខេមរ: មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ បានចាត់ កម្លាំង អ ហ ស្រុកចំនួន០៤នាក់ សហការជាមួយ កម្លាំង អ ហ ខេត្ត ចំនួន០៤នាក់ រថយន្ត០២គ្រឿង អាវុធ០៣ដើម វិទ្យុទាក់ទង០៤គ្រឿងដឹកនាំដោយលោក វរសេនីយ៍ត្រី កែវ សុជាតិ នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អ ហ ខេត្ត។

ជាលទ្ធផល÷ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រថយន្ត០១គ្រឿង ស្ថិតនៅចំនុចភូមិ/ឃុំ/ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ

១.ឈ្មោះ ផៃ សុភណ្ឌ័ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន

២.ឈ្មោះនៅ សារួន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន

៣.ឈ្មោះឈិន សុជាតិ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន

រថយន្ត០១គ្រឿងម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ស្លាកលេខ ចង្កូតស្តាំODM-1050

+ជាប់ពាក់ព័ន្ធករណី កំហែងយក និងក្លែងបន្លំឯកសារ សាធារណៈ

+បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ព្រមទាំងវត្ថុតាង បញ្ជូនទៅ អ ហ ខេត្តបន្តនីតិវិធីច្បាប់។

Saturday, August 19, 2023

កំមកលាំងសមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ពាក់ព័ន្ធនិងករណីគ្រឿងញៀន...

ចំនួនអ្នកទស្សនា: Views

 

ថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៧ និង០០នាទី ដោយមានបទបញ្ជារយ៉ាងម៉ើងម៉ាត់ របស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្ដម ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដែលដឹកនាំដោយលោកវរៈសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសារាយ បានធ្វើការបង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់សាធាតុញៀនខុសច្បាប់មួយករណីស្ថិតភូមិត្រពាំងខ្ចៅ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ កម្លាំងសមត្ថកិច្ចយើងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ សុក សុភា ភេទស្រី អាយុ ៤២ឆ្នាំ ភូមិត្រពាំងខ្ចៅ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ នឹងធ្វើការឆែកឆេរក៏ប្រទះឃើញមានម្សៅក្រាមពណ៏សថ្លាសង្ស័យថាជាសារធាតុញៀនចំនួន០៥កញ្ចប់ ទូរស័ព្ទ ០១គ្រឿង ម៉ូតូ០១គ្រឿង និងសម្ភារៈប្រើប្រាស់សម្រាប់ជក់គ្រឿងញៀនមួយចំនួន ភ្លាមនោះសមត្ថកិច្ចយើងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរួចក៏បញ្ជូនជនសង្ស័យរួមនិងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។


Tuesday, August 15, 2023

កំម្លាំងសមត្ថកិច្ចបង្ក្រាបល្បែងជល់មាន់អនឡាញឃាត់ខ្លួនមនុស្សប្រុសស្រីបាន៤នាក់..

ចំនួនអ្នកទស្សនា: Views

ខេត្តរតន:គីរី. កម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី សហការជាមួយកម្លាំងអធិការនគរបាលស្រុកអូរយ៉ាដាវ បានចុះបង្ក្រាបទីតាំងល្បែងស៉ីសងខុសច្បាប់មាន់ជល់ទូរទស្សន៍អនឡាញ និងបៀរឃាត់ខ្លួនមនុស្សប្រុសស្រី ៤នាក់ និងវត្ថុតាងមួយចំនួន ។


ប្រតិបត្តិការនេះបានធ្វើឡើងកាលវេលាម៉ោង ១៤ និង ១៥នាទី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះឈ្មោះ កាយ ដាលីន ស្ថិតក្នុងភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន ៤នាក់ ១-ឈ្មោះ កាយ ដាលីន ភេទស្រី អាយុ ៤២ឆ្នាំ (ម្ចាស់ទីតាំង) មុខរបរលក់ដូរ រស់នៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ ២-ឈ្មោះ យិន សុភាព ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ ៣-ឈ្មោះ ព្រីង ដូលី ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ និង៤-ឈ្មោះ ស្រូយ ឃន ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងបានដកហូតវត្ថុតាងមួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ខាងលើ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបំពេញសំណុំរឿងចាត់ការតាមនីតិវិធី ៕

Friday, August 11, 2023

នគរបាលចាប់ខ្លួនជនជាតិថៃ២នាក់ រឹបអូសថ្នាំញៀន៤៦៥ដុំ ស្មើនឹង៤៦៥គីឡូក្រាម...

ចំនួនអ្នកទស្សនា: Views

 

ភ្នំពេញ៖ នគរបាលជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ ក្រោមការដឹកនាំ​បញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើស​គ្រឿងញៀន កម្លាំង​ការិយាល័យ (ក៤) ដោយមានការសម្របសម្រួលពីស្ថាប័នតុលាការ ស្រាវជ្រាវបង្ក្រាប​បទល្មើសគ្រឿងញៀនចាប់ខ្លួនបុរសជនជាតិថៃ ២នាក់ រឹបអូសថ្នាំញៀនប្រមាណ ៤៦៥ដុំ ស្មើនឹង៤៦៥គីឡូក្រាម ។

ខណៈពេលនេះសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ​ក្រសួងមហាផ្ទៃ កំពុងធ្វើតេស្តជាក់ស្តែង​ ដើម្បីរកសារធាតុញៀនពិតប្រាកដ ៕

Tuesday, August 8, 2023

កម្លាំងកងរាជអាវុហត្ថមន្ទីរស្រាវជ្រាវខេត្តតាកែវធ្វើការចុះបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀន,............។

ចំនួនអ្នកទស្សនា: Views
ខេត្តតាកែវ.វេលាម៉ោង ១២,៤០នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង បានចុះបង្រ្កាបករណី គ្រឿងញៀន នៅចំណុចផ្លូវជាតិលេខ 2 ភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។ 

លទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យបាន ០៣នាក់ (ប្រុស)
១. ឈ្មោះ ណែម ម៉ាណែត ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ( ជួញដូរនិងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ) រស់នៅភូមិទួលចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ។
+ ដករហូតវត្ថុតាង៖

១/ ម្សៅក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ និងទូរស័ព្ទ ០១គ្រឿង
ក្រោយពីស្ដាប់ចម្លើយជនសង្ស័យបានសារភាពថាថ្នាំញៀនសមត្ថកិច្ចដកហូត ខ្លួនទិញពីឈ្មោះ សុខា ទើបកម្លាំងយើងឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខា ភេទ ប្រុស អាយុ ២០ឆ្នាំ (ជួញដូរ ប្រើប្រាស់) រស់នៅភូមិសំរោង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ  
+ ដកហូតសម្ភារៈ ម្សៅក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់(ធំ១) ដែកកេះ ០១ និងសម្ភារៈសេពថ្នាំញៀន(ខ្សៀរ)។
ក្រោយពីស្ដាប់ចម្លើយជនសង្ស័យឈ្មោះ សុខា បានឆ្លើយសារភាពថា ថ្នាំញៀន ដែលសមត្ថកិច្ចដកហូត គឺខ្លួនបានទទួលទិញពីឈ្មោះពិសិដ្ឋ ភេទប្រុស កម្លាំងយើងឈានទៅឃាត់ខ្លួនជនសង្ស័យ 
ឈ្មោះ វិសិត ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវែង ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ ។
+ ដករហូតសម្ភារៈម្សៅក្រាមពណ៌សថ្លាចំនួន ១០ កញ្ចប់ (ធំ១)ទម្ងន់សរុប ៨.០៥g និងទូរស័ព្ទ ០១គ្រឿង សម្ភារៈវេចខ្ចប់មួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានឃាត់ខ្លួន នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្ត ការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

Monday, August 7, 2023

សមត្ថកិច្ច ឃាត់ខ្លួន​អ្នកឧកញ៉ា​ ថៅកែ​ក្រុមហ៊ុន​ពិភព​ដីមាស​ !

ចំនួនអ្នកទស្សនា: Views
នារសៀលថ្ងៃទី០៧ខែសីហាឆ្នាំ២០២៣
 សមត្ថកិច្ច​បានឃាត់​ខ្លួន​ អ្នកឧកញ៉ា​ ហ៊ីគឹម​ហុង​ អគ្គនាយកក្រុមហ៊ុន​ពិភព​ដីមាស​ និង​ ភរិយា​  ចំពោះ​អង្គរក្សរបស់អ្នកឧកញ៉ា​ ក៏ត្រូវ​បានឃាត់​ខ្លួន​ផងដែរ​ដោយសារ​តែ​អង្គរក្ស​ទាំងនេះ​ ប្រឆាំង​រារាំង​សមត្ថកិច្ច​ ពេល​ចុះ​អនុវត្តន៍​ !នៅភូមិ​ត្រពាំង​ថ្ងាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានីភ្នំពេញ!



Saturday, August 5, 2023

ករណីរថយន្ដដឹកកម្មកររោងចក្ររេចង្កូតក្រឡាប់ធ្លាក់ផ្លូវកៅស៊ូ នៅចំណុចភូមិទ្រា ឃុំព្នាយ ស្រុកសំ​រោងទង របួសធ្ងន់​-ស្រាលជាច្រេីននាក់..,

ចំនួនអ្នកទស្សនា: Views
ព័ត៌មានបឋម​នៅព្រឹកថៃ្ងសៅរ៍ទី០៥ខែសីហាឆ្នាំ​២០២៣ វេលាម៉ោង០៥និង៥៨នាទី ចំណុចភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង មានរថយន្ដ1គ្រឿងហ៊ីយិនដាយ ពណ៌ស គ្មានស្លាកលេខ ទម្ងន់2.5តោន អ្នកបើកបរឈ្មោះ គា ទីណា ភេទប្រុស អាយុ​24​ឆ្នាំ រស់នៅភូមិកណ្ដក់ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ដឹកកម្មករ-កម្មការិនី រោងចក្រសរុបជាង​70​នា​ក់ ។ 
មូលហេតុ​ ៖​ រថយន្ដបើកបរ​ បាត់ម្ចាស់ការ​ ដោយធ្វេី​ដំណេីរពីទិសខាងជើង-ទៅត្បូងមកដល់ចំណុចផ្លូវកោង​ រថយន្ដបត់ទៅកើតបណ្ដា​លអោយរេចង្កូតក្រ​ឡាប់ធ្លាក់ស្រែ ។ 
តាមការបញ្ជាក់ពី​ លោក​វរៈសេនីយ៍ឯក​ ឃុត​ សុផល​ អធិការស្រុកសំរោងទង​ អ្នករងរបួស​មានចំនួន​ជាង​៣០នាក់​ ធ្ងន់-ស្រាល​  ខណៈពេលនេះសមត្ថកិច្ចនគ​របាលបានកំពុងជួយសម្រួលនិងសង្រ្គោះបញ្ជូនទៅកាន់​មន្ទីរពេទ្យឯកជន-រដ្ឋ​  សង្រ្គោះ​បន្ទាន់​  
របាយការណ៍លំអិតជូនបន្ដ..!