-->
សូមស្វាគមន៍មកកាន់ គេហទំព័រ www.phnomboreytvonline.com មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ទីស្នាក់ការកណ្តាល ភូមិទួលសាំង(ខ) ឃុំអង្គបូរី ស្រុកអង្គបូរី ខេត្តតាកែវ ចាងហ្វាងការផ្សាយ លោក ម៉ាម វុធី ទំនាក់ទំនង Tel: 077484944 / 0884944800 សូមអរគុណ!
សូមស្វវាគមន៍ គេហទំព័រ WWW.PHNOMBOREYTVONLINE.COM មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: ភូមិទួលសាំង ខ ឃុំអង្គបុរី ស្រុកអង្គបុរី ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ម៉ាម វុធី ទំនាក់ទំនង Tele: 077484944 / 0884944800...

Friday, September 30, 2022

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តទំនើបលុចសុីស៥៧០បុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក យ៉ាងពេញទំហឹងបណ្ដាលឱ្យស្លា.ប់២នាក់ភ្លាមៗ នៅនិងកន្លែងកើតហេតុ..........

ចំនួនអ្នកទស្សនា: Views

 

ត្បូងឃ្មុំ៖ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាង រថយន្តលុចស៊ីស570 សេរីថ្មី និងម៉ូតូសណ្ដោងរ៉ឺម៉ក ក្នុងទិសដៅបញ្ច្រាសគ្នាលាន់លឺដូចគររន្ទ:បណ្ដាលឱ្យភាគីរ៉ឺម៉ក ស្លា.ប់២នាក់ ភ្លាមៗនៅហ្នឹងកន្លែង ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិលេខ៨ ត្រង់ចំណុចភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

បើតាមប្រភពពីរបងប្អូនប្រជាពលរដ្ធបានឱ្យដឹងថាៈ នៅមុនពេលកើតហេតុ គេឃើញរថយន្តសេរីទំនើប ១គ្រឿងម៉ាកលុចស៊ីស570 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2AQ 2225 បើកក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនលុះមកដល់កន្លែងកើតហេតុ ក៍បានបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉កយ៉ាងពេញទំហឹង ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នាក៍បណ្ដាលឱ្យអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉ក និងអ្នករួមដំណើរស្លា.ប់ទាំង២នាក់ នៅកន្លែងតែម្ដង ខណៈដែលខាងភាគីរថយន្តលុចស៊ីសបានរងរបួសស្រាល ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតត្រូវបានគេស្គល់ថា.

ទី១មានឈ្មោះ ឯម អូន ភេទប្រុស អាយុ២៦ឆ្នាំរស់នៅបច្ចុប្បន្នភូមិស្ទឹងតូច ឃុំ កក់ ស្រុកពញាក្រែក ខេត្តក្បូងឃ្មុំ។

ទី២មានឈ្មោះ ផន ភិន ភេទប្រុសអាយុ១៦ឆ្នាំរស់នៅបច្ចុប្បន្នភូមិស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។


ក្រោយកើតហេតុភ្លាមៗនោះ ស្រាប់តែគេឃើញ ឯកឧត្ដម ថង សាវុន អភិបាលនៃគណ:អភិបាលខេត្តមណ្ឌលគីរី កំពុងបើកទ្វារចេញពីររថយន្តរបស់លោក ម៉ាកលុចស៊ីស570 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AQ 2225 ដើម្បីចេញពីក្នុងរថយន្តរបស់លោកនៅហ្នឹងកន្លែងកើតហេតុនោះ ទើបបានគេស្គល់ថាគឺរថយន្តរបស់ឯកឧត្ដម ថង សាវុន អភិបាលខេត្តមណ្ឌលគីរី បានបុកជាមួយ ម៉ូតូសណ្ដោងរ៉ឺម៉ក ពេញទំហឹង រួចជ្រុលធ្លាក់ពីលើផ្លូវជាតិលេខ៨ រងការខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ ទន្ទឹមនិងនោះដែរខាងភាគីម្ចាស់រថយន្តក៍បានដោះស្លាកលេខចេញពីររថយន្ត យកទៅលាក់បាត់ក្នុងគោលបំណងមិនឲ្យគេស្គល់ថាជារថយន្តរបស់ ឯកឧត្ដម ថង សាវុន ឡើយ។

រីឯម៉ូតូសណ្ដោងរ៉ឺម៉កវិញ បានដាច់ជាបំណែកខ្ចាត់ខ្ចាយនៅកន្លែងកើតហេតុ រួមជាមួយសាកសព អ្នកបើករ៉ឺម៉ក និងអ្នករួមដំណើរ នៅរណូករណែលពេញផ្លូវ ករណីនេះដែរ លោកអធិការរងស្រុកពញាក្រែក បានប្រាប់មកខាងព័ត៌មានយើងថាៈ ជនរងគ្រោះដែលស្លាប់គឺជាបុរសទាំង២នាក់ ហើយករណីនេះគឺបុកនេះក្នុងទិសដៅបញ្ច្រាសគ្នាដោយរថយន្តបើកពីត្បូងមកជើង រីឯម៉ូតូសណ្ដោងរ៉ឺម៉ក បើកពីជើងទៅត្បូង ក្នុងករណីនេះ លោកអធិការរង មិនហ៊ានបញ្ជាក់ថាៈ ខាងណាខុសខាងណាត្រូវនៅឡើយទេ ហើយក៍ពុំបានបញ្ជាក់ថាបានធ្វើការឃាត់ខ្លួនភាគីអ្នកបើករថយន្តលុចស៊ីសឬអត់នោះទេ.?

ក្រោយមកកម្លាំងសមត្ថកិច្ចចរាចរណ៌ក៍បានធ្វើការវាស់វែងរួចរាល់អស់ហើយសាកសពត្រូវបានប្រគល់ទៅឲ្យសាច់ញត្តិយកទៅធ្វើបុណ្យតាមប្រពៃណី  រីឯរថយន្តទំនើបលុចសុីសនិងម៉ូតូរុឺម៉កត្រូវបានសមត្ថកិច្ចចរាចរណ៍ស្ទួចដាក់លើរថយន្តដឹកយកមករក្សាទុក្ខនៅអធិការដ្ថាននគបាលស្រុកពញាក្រែកដើម្បីរងចាំការដោះស្រាយពេលក្រោយ។


Wednesday, September 28, 2022

តុលាការខេត្តកំពង់ស្ពឺសម្រេចឃុំខ្លួនអ្នកបើកល្បែង៦នាក់ក្រោយចាប់ខ្លួននៅស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ.....

ចំនួនអ្នកទស្សនា: Views

ខេត្តកំពង់ស្ពឺ. នៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២២ តុលាការខេត្តកំពង់ស្ពឺ បានសម្រេចឃុំជនសង្ស័យប្រុសស្រីចំនួន០៦នាក់ ដោយដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោយចាប់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងក្នុងស្រុកបសេដ្ឋ នេះបើយោងតាមដីការបង្គាប់ឱ្យឃុំខ្លួនរបស់ លោក ខាន់ សុខា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ។

ជនសង្ស័យចំនួន ៦នាក់ រួមមាន៖

១/ឈ្មោះ ឃិន សារ៉ន (ហៅ ម៉ាក) ភេទប្រុស អាយុ៦០ឆ្នាំ។ 

២/ឈ្មោះ ឃួន ធី ភេទស្រី អាយុ៥៥ឆ្នាំ។

៣/ឈ្មោះ ហ៊ួ ស្រី ភេទស្រី អាយុ៤០ឆ្នាំ។

៤/ឈ្មោះ សេង ម៉ៅ ហៅ ស្រី អាយុ៣០ឆ្នាំ។

៥/ឈ្មោះ ភឿក ណាង ភេទស្រី អាយុ៥០ឆ្នាំ 

៦/ឈ្មោះ ម៉ាក ស្រី ភេទស្រី អាយុ៤៣ឆ្នាំ។

 ជនទាំង០៦នាក់នេះ ត្រូវបានចាប់ខ្លួនក្នុងរង្វង់ប្រតិបត្តិការបន្តបន្ទាប់បង្ក្រាបល្បែងស៊ីសងក្នុងភូមិសាស្ត្រស្រុកបសេដ្ឋនាពេលកន្លងមក។

ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ លោក ខាន់ សុខា បានបញ្ជាក់ថា៖ ជនសង្ស័យដែលសម្រេចឃុំខ្លួនខាងលើ ត្រូវបានចោទពីបទកត់កន្ទុយលេខដោយខុសច្បាប់ បើកលេងល្បែងស៊ីសងដោយខុសច្បាប់ និងលេងល្បែងដោយខុសច្បាប់ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤ និង ៥ នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង។


សូមបញ្ជាក់ថា៖ ក្រោយពីមានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន រដ្ឋបាលខេត្តកំពង់ស្ពឺ បានដាក់ផែនការទៅតាមស្រុកក្រុងទាំង៨ ឱ្យចាត់វិធានការលើល្បែងស៊ីសងដោយខុសច្បាប់ ដែលកំពុងបើកលេងក្នុងមូលដ្ឋានរបស់ខ្លួន។


 ចំពោះបញ្ហានេះ នៅក្នុងស្រុកមួយចំនួនបានអនុវត្តហើយ និងកំពុងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីផ្តន្ទាទោស និងស្រុកមួយចំនួនហាក់គ្មានសកម្មភាព ធ្វើឱ្យមហាជនមានការងឿងឆ្ងល់ និងកំពុងចាំមើលពីចំណាត់របស់រដ្ឋបាលខេត្ត លើស្រុកអសកម្មទាំងនោះ៕

Monday, September 26, 2022

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់រដ្ឋអាឡាស្កា សហរដ្ឋអាមេរិក នឹងបន្តដំណើរឆ្ពោះទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសពលោក អាបេ.,

ចំនួនអ្នកទស្សនា: Views

 

ភ្នំពេញ ៖  នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារពិសេសជូនជនរួមជាតិ ពេលសម្តេចអញ្ជើញដល់រដ្ឋអាឡាស្កា សហរដ្ឋអាមេរិក ដើម្បីចុះចតចាក់សាំង ក្នុងការបន្តដំណើរទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន។

តាមរយៈសារសំឡេងសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនជនរួមជាតិថា សម្តេចបានចាកចេញពីប្រទេសគុយបា ហើយបានមកចតចាក់សាំងនៅរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក រួចបន្តដំណើរទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសព របស់អតីតនាយករដ្ឋមន្ត្រី ជប៉ុន លោក អាបេ។

តាមការបញ្ជាក់របស់សម្តេចតេជោ ការបន្តដំណើរពីរដ្ឋអាឡាស្កា ទៅកាន់ទីក្រុងតូក្យូ ត្រូវចំណាយពេល៧ម៉ោង និង៤០នាទី ដូច្នេះរយៈពេលនៃការធ្វើដំណើរពីប្រទេសគុយបា ទៅដល់ប្រទេសជប៉ុន មានរយៈពេលជាង១៦ម៉ោង។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា «ខ្ញុំព្រះករុណាខ្ញុំ នឹងបន្តស្នាក់នៅទីក្រុងតក្យូ ប្រទេសជប៉ុនរយៈពេល២យប់ នឹងត្រឡប់មកដល់មាតុប្រទេសវិញ នៅថ្ងៃទី២៨ ខែកញ្ញានេះ។ 

ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថានឹងវិលត្រឡប់ទៅប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ពីការចូលរួមបុណ្យសព អតីតនាយករដ្ឋមន្ត្រីជប៉ុន ស៉ិនហ្សូ អាបេ ហើយនៅទីនោះខ្ញុំព្រះករុណាខ្ញុំ ក៏មានការជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុន នៅព្រឹកថ្ងៃទី២៨ ខែកញ្ញាផងដែរ»។

បើទោះបីមមាញឹកជាមួយ ការបំពេញការងារនៅក្រៅប្រទេសក្តី សម្តេចបានបង្ហាញនូវអារម្មណ៍រីករាយ ដែលបងប្អូនប្រជាពលរដ្ឋ បានប្រារព្វពិធីបុណ្យភ្ជុំបិណ្ឌ ប្រកបដោយជោគជ័យ ជាមួយនឹងការរក្សាបាននូវសុវត្ថិភាពគ្រប់ផ្នែក ពិសេសការពារបានដ៏ល្អប្រសើរ មិនឲ្យមានការរីករាលដាលនៃជំងឺកូវីដ១៩។

សម្តេចបានទទួលព័ត៌មានពីលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាបន្តបន្ទាប់អំពីព័ត៌មាននៃការឆ្លងជំងឺកូវីដ១៩ ប្រចាំថ្ងៃ គឺក្នុងកម្រិតក្រោម១០ករណី ឬលើសបន្តិចបន្តួចប៉ុណ្ណោះ។ 

ជាមួយគ្នានេះ សម្តេចក៏ទទួលបានព័ត៌មានពីលោកស្រី ឱ វណ្ណឌីន ពីស្ថានភាពនៃការចាក់វ៉ាក់សាំងកូវីដ១៩ ហើយសម្តេចក៏នៅបន្តតាមដានកិច្ចការជាមួយសម្តេចក្រឡាហោម ស ខេង ជាបន្តបន្ទាប់ផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា «ទោះបីខ្ញុំព្រះករុណាខ្ញុំ មិនបានចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះក្តី ក៏ខ្ញុំព្រះករុណាខ្ញុំ សប្បាយរីករាយជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើបុណ្យយ៉ាងសប្បាយរីករាយនៅក្នុងឆ្នាំនេះ ដែលខុសប្លែកពីឆ្នាំទៅ ដែលយើងស្ថិតក្នុងស្ថានភាពដ៏អាក្រក់ នៃជំងឺកូវីដ១៩»៕


Friday, September 23, 2022

កំម្លាំងសមត្ថកិច្ចប៉ុស្ថិ៍ព្រែកផ្ទោលចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ក្នុងករណីរលួចម៉ូតូ...

ចំនួនអ្នកទស្សនា: Views

 

ខេត្តតាកែវ: ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោឈាង ផាន់ដារ៉ា ស្នងការខេត្តតាកែវ នៅល្ងាចវេលាម៉ោង១៦.និង៣០នាទី ថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២២ កំម្លាំងសមត្ថកិច្ចប៉ុស្ថិ៍ព្រែកផ្ទោលដឹកនាំដោយ លោក ងួន សុខហ៊ាង សហការជាមួយកម្លាំងព្រហ្មទណ្ឌអធិការស្រុកអង្គបុរី ធ្វើការឡោមព័ទ្ធស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់និងម៉ូតូ១គ្រឿង ម៉ាកហុងដា C១២៥ ស៊េរី២០១៣ ពណ៍ខ្មៅពាក់ផ្លាកលេខ 1C1660 របស់ឈ្មោះ ទូច ធី ភេទប្រុសអាយុ៤៥ឆ្នាំមុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ ដែលបានទុក្ខចោលមុខផ្ទះ ស្រាប់តែម្ចាស់ម៉ូតូចេញមកពីក្នុងផ្ទះវិញក៍បាត់ម៉ូតូ ក៍ស្រែកឆោឡោក៏គាត់រត់ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគបាលព្រែកផ្ទោល ពេលនោះកម្លាំងសមត្ថកិច្ចក៍បានទទួលបានពាក្យបណ្ដឹងហើយនិងព័ត៌មានរបស់បងប្អូនប្រជាពលរដ្ឋរាយការណ៍ក៍ធ្វើការស្រាវជ្រាវដឹងមុខសញ្ញាដេញតាមពីក្រោយចាប់បាននៅចំណុចផ្សារអង្គរបុរី។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនបានមានឈ្មោះ ឈុំ សុខហ៊ុន ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិប្រម៉ាត់ជី  ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម បានធ្វើសកម្មភាពលួចម៉ូតូ។


ប្រជាពលរដ្ឋក៏អបអរសាទរចំពោះកម្លាំងសមត្ថកិច្ចដែលធ្វើការសហការល្អធ្វើការឡោមព័ទ្ធស្ទាក់ចាប់ជនសង្ស័យបាន គួរបញ្ជាក់ដែរថាលោក ងួន សុហ៊ាងទើបតែនឹងឡើងកាន់តំណែងជាមេប៉ុស្តិ៍ទើបបាន ៣ ខែបានបង្ក្រាបទល្មើសបានល្អធ្វើឲ្យភូមិឃុំមានសុវត្ថិភាពនិងមានភាពកក់ក្ដៅជឿទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ។


ចំណែកជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានត្រូវបានកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកអង្គរបុរី យកមករក្សាទុកនៅអធិការដើម្បីចាត់ការបន្តទៅតាមច្បាប់ រីឯម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ទៅឲ្យជនរងគ្រោះវិញ។

Monday, September 19, 2022

កំម្លាំងសមត្ថកិច្ចអធិការដ្ថាននគបាលក្រុងពោធិ៍សាត់ បានចុះបង្រ្កាបនាក់លួចលេងល្បែងសុីសងជល់មាន់ តាមទូរសព្ទ ចំណុចកញ្ចុះទុកចោលមួយកន្លែង.......

ចំនួនអ្នកទស្សនា: Views

 

ខេត្តពោធិ៍សាត់៖ នៅថ្ងៃ ចន្ទ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០២២ វេលាម៉ោង០១:៣៥ នាទីរសៀល ក្រោយពីទទួលបានមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះបង្រ្កាបល្បែងស៊ីសង (មាន់ជល់តាមអនឡាញ) នៅចំណុចកញ្ចុះទុកចោលមួយកន្លែង ស្ថិតនៅភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឃាត់ខ្លួនមនុស្សបានចំនួន០៨ នាក់ប្រុស និងដកហូតបានវត្ថុតាងមួយចំនួន។ត្ថុតាងដកហូតបានរួមមាន:

១• ទូរស័ព្ទដៃចំនួន១៤ គ្រឿង (មានវេបសាយមាន់ជល់ចំនួន០៨គ្រឿង)

២• ម៉ូតូចំនួន០៧ គ្រឿង

៣• រថយន្តចំនួន០១ គ្រឿង

បច្ចុប្បន្នមនុស្សទាំងអស់ រួមទាំងវត្ថុតាងសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ចាត់ការតាមនិតិវិធីច្បាប់៕


Friday, September 16, 2022

ប្តឹងនាយនគរបាលប៉ុស្តិ៍ត្រែងត្រយឹង ខេត្តកំពង់ស្ពឺ ធ្វើទារុណ្ឌកម្មសួរចម្លើយជនសង្ស័យគថ្លង់ទាំងដៃជាប់ខ្នោះ......

ចំនួនអ្នកទស្សនា: Views

 



ខេត្តកំពង់ស្ពឺ.​ លោក សែម វុឌី នាយនគរបាលប៉ុស្តិ៍ត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវប្រជាពលរដ្ឋប្តឹងពាក់ព័ន្ធការធ្វេីទារុណ្ឌកម្មសួរចំម្លើយលើលេីបុរសគថ្លង់ ដោយសាតែបុរសគថ្លង់នោះបានយកដុំថ្មគប់ដំបូលផ្ទះអ្នកបើកល្បែងជល់មាន់អនឡាញដែលបានបង្កសំលេងរំខាន។ 

បុរសគថ្លង់ដែលរងការធ្វេីទារុណកម្មឈ្មោះ គ្រុយ ធីយ៉ា អាយុ៤០ឆ្នាំ។

ស្ត្រីជាម្តាយបាននិយាយថា ការគប់ដុំថ្មលេីផ្ទះអ្នកបើកល្បែងជល់មាន់អនឡាញ​ មានការហ៊ោរកញ្ជៀវ បង្កសំឡេងរំខានដល់ដំណេករបស់គ្រួសារគាត់រាល់យប់។ ក្រោយកូនប្រុសរបស់គាត់គប់ដុំថ្មរួច ស្រាប់តែនៅម៉ោង ១០៖៣០នាទីយប់ ក៏មាននគរបាល៤នាក់ ជិះរថយន្តហាយឡិនឌ័រ ពណ៌ក្រហមមួយគ្រឿងមកដល់ផ្ទះ ហើយក៏បានចាប់វាយខ្នោះកូនប្រុសរបស់គាត់រុញចូលឡាននាំយកទៅប៉ុស្តិ៍នគរបាលត្រែងត្រយឹង។ 

លុះនាំខ្លួនទៅដល់ប៉ុស្តិ៍ នាយនគរបាលប៉ុស្តិ៍ ព្រមទាំងកូនចៅក៏បានដាល់ទៅលើផ្ទៃមុខកូនប្រុសគាត់ទាំងដៃជាប់ខ្នោះជាច្រើនដៃ បណ្តាលឱ្យដួលទៅលើដី និងចាប់លើកឡើងមកវិញបង្ខំឱ្យផ្តិតមេដៃបញ្ចប់រឿង ហើយក៏បានដោះលែងមកផ្ទះវិញនៅម៉ោង ១២និង៣០នាទីយប់ថ្ងៃដដែល។

លោកស្រីជាម្តាយបុរសគថ្លង់ក៏បានបញ្ជាក់បន្ថែមថា ពេលដើរមកដល់ផ្ទះ គាត់បានឃើញផ្ទៃមុខកូនរបស់គាត់មានសភាពហើមជ៉ាំ និងបែកបបូមាត់។ គ្រានោះកូនប្រុសគាត់បានប្រាប់ពីសកម្មភាពដែលមេប៉ុស្តិ៍ និងគូកនបានវាយធ្វើបាប និងធ្វើទារុណ្ឌកម្មទាំងដៃកំពុងជាប់ខ្នោះពេលចាប់យកទៅ។

គាត់ថា កូនប្រុសគាត់ត្រឹមតែទោសគប់ដុំថ្មលើដំបូលផ្ទះមិនដល់ថ្នាក់ចាប់គ្រៀកវាយខ្នោះនោះទេ ហើយក៏មិនដល់វាយធ្វើទារុណ្ឌនោះដែរ ម្យ៉ាងកូនគាត់ក៏មានពិការភាពផងដែរ។ គាត់សុំឱ្យផ្តល់ភាពយុត្តិធម៌ដល់កូនប្រុស ពិការភាពរបស់គាត់ ដោយឱ្យមេប៉ុស្តិ៍ នៃឃុំត្រែងត្រយឹង ចេញមុខទទួលខុសត្រូវលើរឿងនេះ ហើយក៏សុំឱ្យអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលកំពុងបើកលេងគគ្រឹកគគ្រេង ស្រែកហ៊ោបង្កការរំខានដល់ដំណេកពលរដ្ឋក្នុងពេលយប់ផងដែរ។

ចាំមេីលស្នងការនគរបាលខេត្តកំពង់ស្ពឺ​ និងអគ្គស្នងការនគរបាលមានចំណាត់ការយ៉ាងណាលេីលោក សែម វុឌី នាយនគរបាលប៉ុស្តិ៍ត្រែងត្រយឹង និងមន្ត្រីមួយចំនួនទៀត៕

Wednesday, September 14, 2022

សម្ដេចក្រឡាហោម ស ខេង ចេញលិខិតបង្គាប់ការឯកឧត្តមសតិបណ្ឌិតសុខ ផល ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់.

ចំនួនអ្នកទស្សនា: Views

 

សម្ដេចក្រឡាហោម ស ខេង ចេញលិខិតបង្គាប់ការ ចាត់ឯកឧត្ដម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំកម្លាំង ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេស ។

Monday, September 12, 2022

ក្រសួងអប់រំ ផ្អាកដំណើរការគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជនជាបណ្ដោះអាសន្ននៅភ្នំពេញ នៅថ្ងៃទី១០-១២ ខែវិច្ឆិកា កាត់បន្ថយចរាចរណ៍ពេលកិច្ចប្រជុំកំពូលអាស៊ាន

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងឲ្យផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិតជាបណ្ដោះអាសន្ន នៅរាជធានីភ្នំពេញ ចាប់ពីថ្ងទី១០-១២ ខែវិច្ឆិកា ក្នុងគោលបំណងកាត់បន្ថយការស្ទះចរាចរណ៍សម្រាប់ប្រជាជន និងជួយសម្រួលដល់ក្បួនរថយន្តរបស់គណៈប្រតិភូក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២។


តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រសួងអប់រំ បានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយឱ្យយុវជន និងកីឡា នៃរដ្ឋបាលខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាបុគ្គលិកអប់រំ មាតាបិតា និងអ្នកអាណាព្យាបាលគ្រប់រូប ដើម្បីចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕


ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា៖

Friday, September 9, 2022

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន៤.....

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ.នៅព្រឹក ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព  ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ សំខាន់ចំនួន ៤ រួមមាន៖

១-សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា ២០២២-២០៣០។

២សេចក្តីព្រាងរបាយការណ៍ពាក់កណ្តាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣។

៣-សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០។

៤-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន៕

Thursday, September 8, 2022

ក្រុមចោរប្លន់ដ៏សកម្ម ចំនួន៩នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តធ្វើការ ស្រាវជ្រាវ និងចាប់ខ្លួនបាន...

ចំនួនអ្នកទស្សនា: Views

 

ខេត្តកំពង់ឆ្នាំង ៖  ជនសង្ស័យទាំង ៩នាក់ ត្រូវបានសមត្ថកិច្ចបង្ហញមុខកាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ។ ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននេះ មានចំនួន៩នាក់ មាន : 


១-ភឿន មិថុនា ជាមុខសញ្ញាជិះម៉ូតូមកកៀរមូតូជនរងគ្រោះ ឱ្យដួល រួចប្រើដាវដេញកាប់ទៅលើជនរងគ្រោះឱ្យរត់ ដើម្បីយកមកម៉ូតូតែម្តង, ២-ឈ្មោះ ស និមល , ៣ -ឈ្មោះ ណន ថាន ៤ -ឈ្មោះ ងន សៀងលី, ៥ ប៊ន រស់,៦- ឈ្មោះ រ៉េត ឡុង ៧ -ឈ្មោះ ហូ អូន, ៨ -ឈ្មោះ យ៉ាន ពិសី និង ៩- ឈ្មោះ សាន់ (មិនទាន់សួរចម្លើយចប់) ជនសង្ស័យទាំង ៩ នាក់មានទីលំនៅ ឃុំ មា.នក ស្រុកសាមគ្គីមានជ័យ។


ក្រុមជនសង្ស័យ បានធ្វើសកម្មភាព នៅស្រុកចំនួន គឺស្រុកទឹកផុស ស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច និង រលាប្អៀរ ។ ក្រុមជនសង្ស័យបានធ្វើសកម្មភាពចាប់តាំងដើមខែកក្កដា រហូតដល់ ចុងខែសីហា តែងតែធ្វើនៅពេលយប់ស្ងាត់ ពេលដែលប្រជាពលរដ្ឋជិះម៉ូតូម្នាក់ឯង តាមផ្លូវ បក្ខពួកក្រុមនេះតែងតែបាននាំគ្នាពួនស្ទាក់ដេញកាប់ និង ដេញកៀម៉ូតូផ្តួលម៉ូតូជនរងគ្រោះ រួចនាំគ្នាយកម៉ូតូគេចខ្លួនបាត់ ។


ចុងក្រោយ ដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពគឺ កៀម៉ូតូប្រជាពលរដ្ឋនៅភ្នំព្រះធាតុស្រុកសាមគ្គីមានជ័យ ។ ក្រោយពីទទួលបានព័ត៌មាននេះសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានចេញប្រតិបត្តិចុះធ្វើការស្រាវជ្រាវតាមដាន រហូតដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបានចាប់ខ្លួនបានក្រុមជនសង្ស័យបានតែម្តង ។  ក្រុមជនសង្ស័យកំពុងធ្វើការសាកសួរយកម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕