-->
សូមស្វាគមន៍ www.phnomboreytvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800
សូមស្វាគមន៍ គេហទំព័រ ភ្នំបូរី ធីវី អនឡាញមានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800

កម្លាំងសមត្ថកិច្ចស្រុកព្រៃកប្បាស ឃាត់ខ្លួនមនុស្ស២នាក់ពាក់ព័ន្ធនិងករណីលួច.....

ចំនួនអ្នកទស្សនា: Views

ខេត្តតាកែវ៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១១និង១៥នាទី នៅក្នុងភូមិទង្គែ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីអំពើលួច(លួចលុយ) កើតឡើង បង្កដោយជនសង្ស័យមានគ្នា០២នាក់ ជិះរថយន្ត០១គ្រឿង ម៉ាកCOROLLA ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2D-7397 ១,ឈ្មោះពើស ស្រ៉ី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅគីឡូលេខ៧ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ២,ឈ្មោះ ភី ម៉ើត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅគីឡូលេខ៧ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានធ្វើសកម្មភាព ដើរលក់កន្ទេល ហើយឈ្មោះ ប៉ាង វ៉ឹង ភេទប្រុស អាយុ៩២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានទិញកន្ទេល ខណៈដែលជនរងគ្រោះ ដកលុយរាប់ឲ្យថ្លៃកន្ទេល ហើយទុកលុយលើគ្រែ ជនសង្ស័យឈ្មោះ ភី ម៉ើត ក៏បានលួចយកលុយ រួចនាំគ្នាដើរឡើងរថយន្តបើកចេញទៅបាត់ ។ លុយដែលជនសង្ស័យលួចយកទៅចំនួន មួយលានសាមសិបម៉ឺនរៀល។

ក្រោយពីទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានបញ្ជាកម្លាំងអធិការដ្ឋាននគរបាលស្រុក ធ្វើការព័ទ្ធស្ទាក់ និងឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ខាងលើ រួមជាមួយវត្ថុតាង យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ។

Share This
Author Image

About www.phnomboreytvonline.com

0 Comments:

Post a Comment