-->
សូមស្វាគមន៍ www.phnomboreytvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800
សូមស្វាគមន៍ គេហទំព័រ ភ្នំបូរី ធីវី អនឡាញមានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្ម ផ្សេងៗ អាស័យដ្ឋាន :​ ផ្លូវប៉េតុង ភូមិទួលសាំងខ ឃុំអង្គបូរី ស្រុកអង្គរបូរី ខេត្តតាកែវ / ទំនាក់ទំនង Tele : 077484944 / 016788112 / 0884944800

កម្លាំងអធិការដ្ថាននគបាលស្រុកព្រៃកប្បាសឃាត់ខ្លួនបុរស់ម្នាក់ពាក់ព័ន្ធករណីលួចម៉ាសុីនបូមទឹកយ៉ាងសកម្ម.....

ចំនួនអ្នកទស្សនា: Views

ខេត្តតាកែវ.ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០៨ និង៣០នាទី កម្លាំងយើងបានទទួលបណ្ដឹងពីឈ្មោះ សារ៉ាយ សោភា ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅ​ ភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលបានប្ដឹងរាយការណ៍ថា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែលប្រាំបួនព្រឹក គាត់បានទៅយកម៉ាស៊ីនបូមទឹក(ម៉ាស៊ីនសាំង) របស់គាត់ ម៉ាកហុងដា ពណ៌ស លាយ ក្រហម ដែលទុកនៅក្រោមផ្ទះ ដើម្បីយកទៅបូមទឹកស្រោចដំណាំ ស្រាប់តែបាត់មិនឃើញម៉ាស៊ីន មិនដឹងថាអ្នកណា លួចយកទៅបាត់។

ក្រោយពីទទួលបានព័ត៌មាន​ លោកវរសេនីយ៍ឯក​ ឡេង​ ប៊ុនឡុង​ អធិការនគរបាលស្រុកព្រៃកប្បាស​ បានបញ្ជាកម្លាំងជំនាញអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នោ​ ចុះដល់កន្លែង កើតហេតុ ធ្វើការស្រាវជ្រាវ លុះដល់ថ្ងៃទី០៣ខែឆ្នាំដដែល កម្លាំងយើងកំណត់មុខសញ្ញាបាន រួចឃាត់ខ្លួនជនសង្ស័ប ម្នាក់ឈ្មោះ ហែម ហាក់ ភេទប្រុស អាយុ៤៥ឆ្នាំ ភូមិស្នា ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ រួមទាំងវត្ថុតាង យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី​ ។ 

បញ្ជាក់ៈ ជនសង្ស័យជាមុខសញ្ញាលួចសកម្មក្នុងមូលដ្ឋាន ។

ឈ្មួញទិញស្រូវវៀតណាមចូលមកតាមច្រកបាក់ដៃរអ៊ូរថាមានកុងត្រុលជជុះបង្គប់ឲ្យបង់លុយ….

ចំនួនអ្នកទស្សនា: Views

 

ខេត្តតាកែវ.ថ្ងៃី៣០ខែមិថុនាឆ្នាំ២០២៥ ទូកដឹកស្រូវរបស់វៀតណាមធំៗចូលតាមច្រកបាក់ដៃអាចនិងមិនហ៊ានចូលមកទិញស្រូវដោយសារមានកុងត្រូលជជុះ បង្ខំឲ្យបង់លុយ តាមរយះពួកគេដោយក្នុងមួយទូកចាប់ពីរ (៥៥០០០០៛ )ហាសិបប្រាំមុឺនរៀល ទៅ (៨០០០០០៛)ប៉ែតសិបមុឺនរៀល ។

បើតាមប្រភពពីម្ចាស់ទូកបានប្រាប់មកមេការខាងទិញស្រូវនៅខាងកម្ពុជាថា ទូករបស់ពួកគាត់ចូលមកទិញស្រូវ បានបង់ចូលបេនតាមជំនាញដែលពាក់ព័ន្ធទៅតាមផ្លូវច្បាប់ចេញចូលទៅហើយ តែបែរជានៅថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២៥ ស្រាបតែក្រុមមួយទៀតបាននិយាយប្រាប់គាត់ថា បើចង់ចូលមកទិញស្រូវចូលច្រកបាក់ដៃនេះត្រូវទំនាក់ទំនងមក ទុក្ខឲ្យក្រុមគេជាអ្នករត់ការ ទៅវិញ បើពុំដូចនោះគេនិងបិតមិនអោយចូលទិញស្រូវនៅច្រកនេះទេ។


តែបើទោះបីជាយ៉ាងណាក៍ដោយ ពួកគាត់ក៍មិនបារម្មណ៌ចំពោះការគំរាមកំហែងនេះទេ បើបង់ថ្លៃពេកពួកគាត់អាចរកច្រកផ្សេងទៀត ឬអាចទំលាក់ថ្លៃស្រូវនៅខាងកម្ពុជាប៉ុណ្ណោះ ហើយអ្វីដែលគាត់បង់នោះទៅច្បាប់ដែលបានកំណត់ដែលត្រូវបង់ច្រកនិងបេនទៅហើយ តែអ្វីដែលគាត់បារម្មណ៌គឺខាងកសិករខ្មែរទៅវិញទេ តើធ្វើនេះចំណេញដល់កសិករឬគាប់កដល់កសិករប្រឈម ជី ថ្នាំ សាំង ម៉ាស៊ូត ឡើងថ្លៃ ឥឡូវទឹកលិចស្រូវ កសិករបន់ឲ្យតែស្រូវឡើងថ្លៃដើម្បីដោះបំណុលចិន បើមិនបានជួយពួកគាត់ សុំកុំជាន់ពន្លិចគាត់អី ហើយកុំដើម្បីផលប្រយោជន៌ផ្ទាល់ខ្លួន កុំឲ្យរាស្រ្តទឹកភ្នែក ។


ដូចនេះហើយប្រជាពលរដ្ធ ក៍ដូចក្រុមឈ្មួញសុំណុំពរដល់អជ្ញាធរក្នុងមូលដ្ថាន មន្រ្តីជំនាញពាក់ព័ន្ធ និងជាពិសេស ឯកឧត្ដម វុី សំណាង អភិបាលនៃគណៈភិបាល ខេត្តតាកែវ សុំជួយពិនឹត្យក្រុមទាំងនេះផងទៀន ពិតជាដូចពាក្យពេជ្រលើកឡើងខាងលើនេះមែនឬយ៉ាងណា តែបើពិតមែនសូមជួយមានវិធានការទបស្កាត់ជាបន្ទាន់វាអាចជាជំងឺមហារីកសំរាប់កសិករ។

កម្លាំងអធិការដ្ឋាននគរបាលស្រុកបូរីជលសារឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនិងករណីលួចម៉ូតូ..........

ចំនួនអ្នកទស្សនា: Views

ខេត្តតាកែវ.ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៤ និង ០០នាទីទៀបភ្លឺ មានហេតុការបាត់ម៉ូតូ១គ្រឿង នៅចំណុចភូមិជ្រៃគោកពោធិ៍ ឃុំគោកពោធី៍ ស្រុកបូរីជលសារ ខេត្តតាកែវ ក្រោយមកក៍ទទួលបាននៅពាក្យបណ្ដឹងរបស់ម្ចាស់ម៉ូតូ ពេលនោះលោកវរសេនីយ៌ទោ នៅ សុគន្ធ អធិការដ្ថាននគបាលស្រុកបុរីជលសារដឹកនាំបញ្ជាផ្ទាល់ស្រាវជ្រាវរកឃើញជនសង្ស័យ ០១ នាក់ មានឈ្មោះដូខាងក្រោម÷

ឈ្មោះ ថៃ ចើត (ហៅ ដូ ហៅ ខ្មៅ )ភេទ ប្រុស អាយុ ២៧ឆ្នាំ មុខរបរ៖ មិនពិតប្រាកដរស់នៅភូមិពងទឹក ឃុំគោកពោធិ៍ ស្រុក បូរីជលសារ ខេត្តតាកែវ ( ជាមុខសញ្ញាលួចសកម្ម ) បានលួចម៉ូតូរបស់ឈ្មោះ ឆន រិន ភេទ ប្រុស អាយុ ៣២ឆ្នាំ នៅភូមិត្រពាំងតាសេក ឃុំបានាវ ស្រុកឈូក ខេត្តកំពត។

      ម៉ូតូមានម៉ាក C125 ស៊េរី ឆ្នាំ២០១៥ ពណ៌ខ្មៅ  ពាក់ ផ្លាកលេខ បាត់ដំបង 1AB:5837 ដែលមកទិញត្រីលក់នៅផ្ទះម្ដាយ នៅភូមិជ្រៃគោកពោធិ៍ ឃុំ គោកពោធិ៍ ស្រុក បូរី ជល សារ ដែល ម្ចាស់ទុកក្នុងផ្ទះឈ្មោះ ដែន ពេលលួចបានជនសង្ស័យបានជិះឌុបប្រពន្ធ ទៅភូមិត្រពាំងពងទឹក ឃុំសោម ស្រុកគីរីវង់ ខេត្តតាកែវ ។ នៅពេលម្ចាស់ភ្ញាក់ពីដេកមិនឃើញម៉ូតូ ក៏ប្ដឹងរាយការណ៍មកសមត្ថកិច្ច ជួយស្រាវជ្រាវរកម៉ូតូ និងជនសង្ស័យ។

      លុះមកដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ យើងបានសហការជាមួយកម្លាំងនគរបាលស្រុកគីរីវង់ស្រាវជ្រាវរកឃើញមុខសញ្ញាជនសង្ស័យលួចម៉ូតូនោះ។

       ករណី​ខាងលើ​នេះ​ សមត្ថកិច្ច​យើងបានឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង មកអធិការដ្ឋាននគរបាលស្រុកបូរីជលសារ​ ដើម្បីបំពេញសំនុំរឿងតាមនីតិវិធី។

ឃាត់ខ្លួនបុរស់ម្នាក់ពាក់ព័ន្ធមុខសញ្ញាចែកចាយនិងប្រើប្រាស់នៃសារធាតុញៀន.....

ចំនួនអ្នកទស្សនា: Views

 

ខេត្តតាកែវ.ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៦និង១០នាទី លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី និងសហការកម្លាំងប៉ុស្ថិរដ្ធបាលព្រៃផ្គាំបានចុះបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំណុចកញ្ចុះខាងមុខផ្ទះរបស់ឈ្មោះ ឃិន ខេង ស្ថិតក្នុងភូមិព្រៃផ្គាំក ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ឃិន ខេង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃផ្គាំក ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ។

 •ដកហូតបានវត្ថុតាងមួយចំនួនមានដូចខាងក្រោម៖

១.ម្សៅក្រាមពណ៌សថ្លា ចំនួន០៣កញ្ចប់

២.ទូរស័ព្ទដៃ ចំនួន ០១គ្រឿង

៣.ថង់ប្លាស្ទិចសំរាប់វិចខ្ចប់សាធាតុញៀនមួយចំនួន

 ករណីនេះសមត្ថកិច្ចជំនាញកំពុងធ្វើការសាកសួរនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

ទីតាំងឆ្នោយឡូតូ១កន្លែងបើកលេងបានយ៉ាងស្រួល ព្រោះតែលោកវរសេនីយ៌ សាយ ចំរើន នាយប៉ុស្ថិចោមចៅ១ មើលមិនឃើញ……

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ.ថ្ងៃទី២២ខែមិថុនាឆ្នាំ២០២៥ មានទីតាំងលេងល្បែងសុីសងឆ្នោទឡូតូ១កន្លែងកំពង់បង្វក់មនុស្សចូលលេងទាំងចាស់ ទាំងក្មេងដោយពុំមានអជ្ញាធមនិងសមត្ថិកិច្ចពាក់ព័ន្ធណាមួយធ្វើការបង្រ្កាបឡើយឬមួយប្រហែលជាកន្លែងសំរាប់សែនព្រេងលាភសក្ខារៈជួនដល់អជ្ញាធមនិងសមត្ថិកិច្ចមូលដ្ថានហើយមើលទៅ បានជាមិនហ៊ានបង្រ្កាប់បែបនេះ ។


ទីតាំងនេះស្ថិតនៅខាងក្រោយផ្សារឯករាជ្យ១ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខ័ណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ ។


បើតាមប្រភពពីបងប្អូនប្រជាពលរដ្ធដែលរស់ក្បែរនោះបានប្រាប់មកអង្គភាពយើងថា.ពួកគាត់ពិតជាព្រួយបារម្មណ៍យ៉ាងខ្លាំងពីសុវត្ថិភាពកូនចៅរបស់គាត់ណាស់គឺមិនគិតពីការរៀនសូត្រ ចោរលួច ចោរផ្លន់ ហឹង្សារក្នុងគ្រួសារ ដោយសារល្បែងសុីសងនេះ  ប្រភពដដែលនៅតែបន្តទៀតថា.ពួកគាត់ក៍ធ្លាប់បានរាយការជួនទៅសមត្ថិកិច្ចនៅនិងប៉ុស្ថិ៍ដែរតែមិនមានប្រសិទ្ធភាពឡើយហាក់បីដួចជាត្រូវថ្នាំសន្ដំហើយខាងសមត្ថិកិច្ចតែងតែនិយាយថាមកពីកម្លាំងពួកគាត់តិចម្លោះហើយបានជាបង្រ្កាបមិនបានទាន់ពេល មិនតែប៉ុនណ្ណោះពេលដែរខាងសមត្ថិកិច្ចចេញទៅវិញជួនកាលគេបើកលេងធម្មតាដូចមិនមានអ្វីដែលត្រូវគួរអោយខ្លាចផង គ្រាន់តែមកបង្រ្គប់កិច តើពិតដូចពាក្យចាស់ថាកន្ទេលធំបន្លំដេកមែនឬទេ?ឬក៍មានការសែនព្រេងរាប់ចំមុនអាពុម្គបន្ទនចិត្តដើម្បីលាភសក្ខរៈពួកអស់ទាំងនេះ។


ដូចនេះហើយពួកគាត់សុំសំណុំពរដល់លោកឧត្ដមសេនីយ៌ឯក ជួន ណារឹន្ទនិងជាពិសេសឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញជួយដាក់កម្លាំងពិនឹត្យនិងបង្រ្កាបទីតាំងខាងលើនេះផងទៀន ដើម្បីសុវត្ថិភាពនៅក្នុងមូលដ្ថានដែលប្រមុខរាជរដ្ថាភិបាលដាក់ចេញមក។


រូបភាពអត្ថបទ: វុទ្ធី សូមរក្សាសិទ្ធ #រដ្ធបាលខណ្ឌពោធិសែនជ័យ #ស្នងការដ្ថាននគបាលរាជធានីភ្នំពេញ #ក្រសួងមហាផ្ទៃ #កងរាជអាវុតហត្ថរាជធានីភ្នំពេញ #កងរាជអាវុតហត្ថលើផ្ទៃប្រទេស #រដ្ធបាលរាជធានីភ្នំពេញ #ក្រសួងយុត្ថិធម៌ #អធិការដ្ថាននគបាលខណ្ឌពោធិសែនជ័យ #អធិការដ្ថាននគបាលខណ្ឌជ្រោយចង្វារ #ឧត្ដមសេនីយ៌ជួនណារឹន្ទ #ឯកឧត្ដមឃួងស្រេង #សម្ដេចហ៊ុនម៉ាណែត #ឯកឧត្ដមសសុខា #លោកសក់ច័ន្ទកញ្ញារិទ្ធ #រតនា #ជុំគឿន #ប៉ុស្ថិរដ្ធបាលការកាបទី២ #អង្គភាពប្រឆាំងអំពើពុករលួយ

ចាប់ឃាត់ខ្លួនបុរស់ម្នាក់តាមដីការបង្គាប់របស់ចៅក្រុម ពីបទពាក់ព័ន្ធជួញដូរខុសច្បាប់នៃសារធាតុញៀន......

ចំនួនអ្នកទស្សនា: Views

ខេត្តតាកែវ.ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៨និង០០នាទី លោកវរសេនីយ៍ឯក​ ឡេង​ ប៊ុនឡុង​ បានបញ្ជាកម្លាំងជំនាញរបស់អធិការដ្ឋាន និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអង្កាញ់ ចុះអនុវត្តដីកាបង្កាប់ឱ្យចាប់ខ្លួនលេខ១៣៨​ ចុះថ្ងៃ​ទី៣១​ ខែ​មករា​ ឆ្នាំ​២០២៤​ ចេញ​ដោយ​លោក​ ​វៃ​ រចនា​ ចៅក្រម​ស៊េី​បសួរនៃសាលាដំបូងខេត្តតាកែវ​ មួយករណី នៅចំណុចភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ឃាត់ខ្លួនបានមុខសញ្ញា០១នាក់៖​ ឈ្មោះ​ ទេព​ ផល​ ហៅតាក់ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ មុខរបរ មិនពិតប្រាកដ​ ពីបទៈ​ ជួញដូរ​ដោយខុសច្បាប់នៅសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស​ ខេត្តតាកែវ​ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ 

បន្ទាប់មកកម្លាំងយើងបាននាំខ្លួនជនសង្ស័យខាងលើមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស​ ដើម្បីសាកសួរ​ និងកសាងសំណុំរឿងតាមនីតិវិធី​ ៕

លោក ប៊ុន សុខុម មានអំណាចធំប៉ុណ្ណាបានជាគឃ្លើងធ្វើកន្លែងចាក់សាំងអត់ច្បាប់ដីចំណីផ្លូវត្រូវរដ្ធបាលចេញលិខិត្យឲ្យរុះរើសមិនស្ដាប់នៅធ្វើបន្តធ្វើបានរលូន.....

ចំនួនអ្នកទស្សនា: Views








ខេត្តតាកែវ.ថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២៥ ការ៉ាស់សាំងមួយសាងសង់អត់ច្បាប់បន្តសាងសង់បានរលូន មួយកន្លែងស្ថិតនៅភូមិត្រពាំងរាំង ឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ  ។



បើយោងតាមសេចក្ដីជួនដំណឹង ថ្ងៃទី២៣ខែឧសភាឆ្នាំ២០២៥ របស់រដ្ធបាលស្រុកព្រៃកប្បាស លេខ២០១៦សជណចុះថ្ងៃទី១៩ខែខសភាឆ្នាំ២០១៤ ស្ដីពីការស្ទប់ស្កាត់ការសាងសង់សំណង់ខុសច្បាប់ រដ្ធបាលស្រុកសូមជម្រាបជួន លោក ប៊ុន សុខុម ដែលជាម្ចាស់សំណង់សាងសង់ខាងលើរំលោភលើដីចំណីរផ្លូវ ឲ្យរុះរើសជាបន្ទាន់ ។

ទោះបីជារដ្ធបាលស្រុកព្រៃកប្បាសចេញសេចក្ដីជូនដំណឹងជូនលោក ប៊ុន សុខុម ឲ្យផ្អាក់សាងសង់ក៌ដោយក៌លោកមិនញញ្ជើតនិងលិខិតរបស់រដ្ធបាលស្រុកដែរ ថែមទាំងបន្ត   ធ្វើដដែលរហូតមកដល់ថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២៥ ចាប់ទូរម៉ាសុីនចាក់សាំងសំរាប់ធ្វើអាជីវកម្មចាក់សាំងរបស់លោកថែមទៀត។

មហាជនហាក់ មានការងឿយឆ្ងល់ថាហេតុអ្វី មិនមានមន្រ្តីជំនាញធ្វើការហាមឃាត់ទៀតចំពោះអ្នកល្មើសច្បាប់ទាំងនេះទៅតាមផ្លូវច្បាប់ បើរដ្ធបាលស្រុកជូនដំណឹងទៅហើយ តែបុគ្គលនេះមិនគោរពរបស់អជ្ញាធរមូលដ្ថានផង ឬមួយ លិខិតចេញដោយសាលាស្រុកគ្រាន់ជាការបង់គ្រប់កិច្ច កន្ទេលធំបន្លំដេក ដើម្បីបំភាន់ភ្នែកមហាជន ឬក៌ដូចពាក្យចាស់ថាឆ្កែនៅតែព្រូស មនុស្សនៅតែដើរ តើលោក ប៊ុន សុខុម បានរៀបចំសែនព្រេងលាភសក្ខារៈនិងដាក់មន្តអាគមន៌ជួនគ្រប់ជំនាញអស់ហើយមើលទៅបានជាស្ងាត់ស្ងៀមយ៉ាងនេះ ។


បើតាមការបញ្ចាក់របស់លោក ញឹម ដារ៉ា នៅកន្លែងទីតាំងនេះបានប្រាប់មកអង្គភាពយើងថាគាត់មិនខ្លាចនៃការសាងសង់ការរ៉ាស់សាំងនេះទេព្រោះគ្មានខុសច្បាប់ឯណាព្រោះក្បាលដីរបស់គាត់ ហើយគាត់ក៍បានប្រាប់ទៅអជ្ញាធរស្រុក ខេត្ត ជាសេសរ៉ែថាមពលខេត្តតាកែវ ហើយចំពោះលិខិតដែលរដ្ធបាលស្រុកព្រៃកប្បាសចេញអោយខាងគាត់រុះរើសនោះ ដោយសារលោកអភិបាលស្រុកគឺ ឌឹម គឹសាន គាត់អត់បានដឹងម្ចាស់ដីនៅខាងក្រោយ មិនតែប៉ុណ្ណោះ គាត់ថែមទាំងនិយាយទៀតថា បើមិនចេញលិខិតជួនដំណឹងទៅម្ចាស់សំណង់ដើម្បីរុះរើសទេ ការសែតផ្សាយថាគាត់អោយដីទៅគេម្ចាស់សាងសង់នោះ  ។

ដោយឡែកខាងរ៉ែថាមពលខេត្តតាកែវ ក៍បានចុះមកពិនឹត្យមើលផងដែរ ហើយខាងជំនាញរ៉ែខេត្តក៍ថាមិនខុសអីដែរហើយខាងជំនាញនិងរៀបឯកសារជួនពួកគាត់ នេះតាមការបញ្ចាក់របស់លោក ញឹម ដារ៉ា។

ទោះជាយ៉ាងអង្គភាពយើងក៍បានខលទៅលោក ឌឹម គឹមសាន អភិបាលស្រុកព្រៃកប្បាសជុំវិញទីតាំងខាងលើនេះដែរ តែលោកបានលើកហើយនិយាយថារវល់ជាប់ប្រជុំនៅភ្នំពេញ។

រីឯខាងមន្ទីររ៉ែ និងថាមពលខេត្តតាកែវ គឺ លោកផេង វុត អង្គភាពយើងបានទំនាក់ទំនងសុំការបក់ស្រាយបំភ្លឺជុំវិញទីតាំងខាងលើនេះដែរតែពុំអាចទាក់ទង់បានទេ។

ដូចនេះប្រជារដ្ធសុំសំណុំពរដល់ ឯកឧត្ដម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវសូម ជួយពិនឹត្យមើលមន្រ្តីជំនាញនិងទីតាំងខាងលើនេះសាងសង់ពិតជាត្រឹមត្រូវឬក៍យ៉ាងណា ដោយអនុគ្រោះផងទាន។

អង្គភាពយើងខ្ញុំរងចាំការផ្សាយបំភ្លឺរាល់ភាគគីពាក់ព័ន្ធ រាល់ម៉ោងធ្វើការ។